ពីអ្នក Review តាមបណ្តាញសង្គម រ៉េននី ដារ៉ា ប្រឹងប្រែងរហូតក្តោបការងារលើឆាកអន្តរជាតិ

កំលោះសង្ហា រ៉េននី ដារ៉ា ធ្លាប់ជាក្មេង Review ម្ហូប និងធ្វើវីដេអូ Vlog ខ្លីៗលើបណ្តាញសង្គមម្នាក់ តែដោយសារសមត្ថភាព ទេពកោសល្យ និងការប្រើប្រាស់សំនួនពាក្យពេចន៍ ទាក់ទាញប្រជាប្រិយភាព​បានយ៉ាងឆាប់រហ័ស រហូតគ្រប់គ្នា​ស្គាល់ និងចាប់អារម្មណ៍មកលើរូបលោក។ ថ្មីៗនេះទៀតសោត  Content Creator រូបនេះ ក៏បានបង្ហាញវត្តមាន​នៅ​ក្នុងរឿងស្នេហាប្រភេទ BL «វាយោសមុទ្រ» ធ្វើឱ្យគ្រប់គ្នារឹតតែពេញចិត្ត និងទទួលស្គាល់ពីសមត្ថភាពសិល្បៈរបស់លោក។

តាមរយៈការតាមដាន និងការគាំទ្រច្រើនលើបណ្តាញសង្គម រ៉េននី ដារ៉ា ត្រូវបានឆាកអន្តរជាតិចាប់អារម្មណ៍ពីសក្តានុពល ដោយកន្លងមកមានផលិតផល និងប្រេនអន្តរជាតិ​ជាច្រើន ជ្រើសរើសរូបលោកឱ្យទៅផ្សព្វផ្សាយ​ផលិតផលរបស់ពួកគេ។

បន្ទាប់ពីក្តោបក្តាប់បានទីផ្សារក្នុងស្រុក រ៉េននី ដារ៉ា មានមោទនភាពជាថ្មីម្តងទៀត ដោយបានលេចវត្តមានក្នុងកម្មវិធីអន្តរជាតិធំមួយនៅប្រទេសសិង្ហបុរី ឈ្មោះថា an iconic night with PEDRO។ ការបង្ហាញវត្តមានលើឆាកអន្តរជាតិនេះ គឺក្នុងនាមជាអ្នកតំណាងពីប្រទេសកម្ពុជាចូលរួមជាមួយតារាល្បីៗមកពីប្រទេសដទៃនៅលើពិភពលោក រួមទាំងវត្តមាន Miss Grand International 2021 Nguyễn Thúc Thùy Tiên ផងដែរ។ ក្នុងរាត្រីដ៏គួរឱ្យចងចាំនោះ អតីតជយលាភីលេខ១ កម្មវិធី Cambodian Net Idol បានផ្តិតយករូបថតស្អាតៗជាច្រើនទុកជាអនុស្សាវរីយ៍ជាមួយតារាល្បីៗមកពីបណ្តាប្រទេសផ្សេងៗ។

រ៉េននី ដារ៉ា លើកឡើងថា នេះជាលើកទីមួយ ហើយក៏ជាក្តីស្រមៃដែលចង់ធ្វើការងារលើឆាកអន្តរជាតិ និងតំណាងឱ្យប្រទេសកម្ពុជា។ រយ:ពេល ៤ ឆ្នាំ លើវិស័យមួយនេះ លោកបានខំប្រឹងយ៉ាងខ្លាំងរហូតដល់មានការទទួលស្គាល់ពីមហាជនទាំងក្នុងស្រុក និងក្រៅប្រទេស។ លោកបន្ថែមថា «ខ្ញុំចង់ប្រាប់មួយថា DREAM គ្រាន់តែជាអ្វីដែលអ្នកទាំងអស់គ្នាចង់បាន។ ប៉ុន្តែ កុំភ្លេចធ្វើវាឲ្យកើតឡើង។ ឥឡូវនេះដើម្បីទទួលបានជោគជ័យនៅថ្ងៃខាងមុខ។ ចាប់ក្តីស្រមៃរបស់អ្នកបើអ្នកកំពុងតែមានឱកាស»។ 

នេះជាជំហានដ៏ធំសម្រាប់សិល្បករកម្ពុជារូបនេះ ក្នុងការអភិវឌ្ឍន៍ និងពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈការចូលរួមកម្មវិធីអន្តរជាតិនេះលោកសង្ឃឹមថា នឹងមានឱកាសឈោងចាប់ការងារលំដាប់អន្តរជាតិជាមួយប្រេនផ្សេងៗទៀត ឆ្ពោះទៅការជួយពង្រីកទីផ្សារជូនសិល្បករខ្មែរយើងនាពេលខាងមុខ។

គួររំឮកផងដែរថា មិនមែនមានតែ Content Creator រ៉េននី ដារ៉ា ម្នាក់ទេ ដែលបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ តែក៏មានសិល្បករកម្ពុជាល្បីៗច្រើននាក់ទៀត រួមមាន៖ កញ្ញា ស៊ីន យូប៊ីន, ស៊ីន ជេននី, កំលោះសង្ហា ក្សត្រា, ស្រីស្អាត ដាវដាវ, មាលា, ធីរីកា, ចេនី និង សិទ្ធី នីកា ក៏ចូលរួមក្នុងកម្មវិធីនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន