អ្នកដែលនិយមទស្សនាមាតិកាបែបម្ហូបអាហារដែលចម្អិនតាមផ្ទះប្រាកជាបានស្គាល់អ្នកផលិតមាតិកាស្រី ២រូប ដែលសុទ្ធសឹងជាអ្នករស់នៅក្នុងខេត្តទេសចរណ៍ពេញនិយមនៅកម្ពុជានោះគឺអ្នកនាង ម៉ូនីកា ដែលមានឈ្មោះហៅក្រៅថា ម៉ូម៉ូ និងម្នាក់ទៀតគឺ ឃុន គីមហៃ។

ទាំង ម៉ូម៉ូ និង គីមហៃ សុទ្ធតែជាអ្នកផលិតមាតិកាអាហារដែលមានអ្នកតាមដានច្រើនលើបណ្ដាញសង្គម។ គីមហៃ ជាអ្នកខេត្តបាត់ដំបង ឯម៉ូម៉ូជាអ្នកខេត្តសៀមរាប។ ថ្មីៗ នេះ ម៉ូម៉ូ និងស្វាមីដែលជាជនជាតិអាល្លឺម៉ង់បាននាំគ្រួសារទៅកម្សាន្តនៅខេត្តបាត់ដំបងដោយបានឆៀងចូលទទួលទានអាហារនៅក្នុងអាហារដ្ឋាន ឃុន ដែលស្ថិតក្នុងស្រុកថ្មគោល។
ពេលទៅដល់ភ្លាម ម៉ូម៉ូ និងគ្រួសារទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកផលិតមាតិកាអាហារ ឃុន គីមហៃ ដែលអ្នកនាងផ្ទាល់ជាម្ចាស់អាហារដ្ឋានខាងលើ។ ការជួបគ្នាដោយផ្ទាល់នាលើកនេះ ម៉ូម៉ូ ត្រូវបានស្នើឱ្យចម្អិនម្ហូបរបស់អ្នកសៀមរាបមួយមុខ គឺកកូរសៀមរាប ដោយមានការរៀបចំត្រីសាច់ស្រស់ៗ និងបន្លែធម្មជាតិមានក្នុងចម្ការរបស់អ្នកនាង គីមហៃ ស្រាប់។






តាមរយៈវីដេអូ ម៉ូម៉ូ បាននិយាយថា៖ «ធ្លាប់តែចម្អិនអាហារក្នុងផ្ទះបាយខ្លួនឯង ណាជាម្ហូបកូនកាត់ តែឥលូវត្រូវមកឈរចម្អិនក្នុងផ្ទះបាយរបស់អាហារដ្ឋានល្បីឈ្មោះក្នុងខេត្តបាត់ដំបង ហើយចម្អិនឱ្យមេចុងភៅភ្លក់ទៀត មិនដឹងយ៉ាងណាទេ មានតែសាកសិនហើយ»។
ខាងក្រោមនេះជាវីដេអូ៖























Account
Security
Favourite Content