កម្មវិធី Fan Meeting ស៊ីន យូប៊ីន អញ្ជើញ​ភ្ញៀវពិសេស Mosters 25 អ្នកគាំទ្រស្រែកចង់ផ្ទុះផ្សារ ជីប ម៉ុង

ក្រោយទៅ​បួសអស់រយៈពេល ១ ខែ​កន្លះ ពេលនេះ ស៊ីន យូប៊ីន បាន​ចាប់ផ្ដើម​វាយ​លុយ​ការងារ​សិល្បៈ​ឡើង​វិញ​ហើយ ដោយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ ហើយ​ម្សិលមិញ​តារា​សម្ដែង​លំដាប់​ជួរ​មុខ​ស្រុក​ខ្មែរ បាន​រៀបចំ​កម្មវិធី Fan Meeting នៅផ្សារទំនើប Chip Mong 271 Mega Mall ជាន់ផ្ទាល់ដី។

អ្នក​គាំទ្រ​កំពូល​តារា​ស្រី​វ័យ​ក្មេង​ក្រសោប​បាន​ទាំង​ការងារ​ក្នុង និង​ក្រៅ​ស្រុក​រូបនេះ ពិតជាមាន​ច្រើន​ ដោយសុខចិត្ត​មក​រង់ចាំ​មុនកម្មវិធី​ចាប់ផ្ដើម​ទៅ​ទៀត។ អ្នក​គាំទ្រ​របស់ ស៊ីន យូប៊ីន បាន​មក​ដល់​កន្លែង​រៀបចំ​កម្មវិធី​រាប់​ម៉ោង ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ជួប Idol របស់​គេឲ្យបាត់នឹកនា ហើយ​ក៏​ត្រៀម​ខ្លួន​លេង​ហ្គេម ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដែរ។

ក្នុង​កម្មវិធី Fan Meeting Galaxy S25 Ultra X Shin Yubin កាលពី​ល្ងាច​ថ្ងៃ ៩ ខែ​កុម្ភៈ​ម្សិលមិញ តារា​ស្រី​វ័យ ២៩ ឆ្នាំ​បាន​សំណេះសំណាល​រឿងរ៉ាវ​ជាច្រើន​ជាមួយ​អ្នក​គាំទ្រ ក៏​ដូចជា​​ចែក​រំលែក​ការ​ចេញ​ទៅ​បួស​មួយ​រយៈ​ផង​ដែរ។ កម្មវិធី​ចាប់ផ្ដើម​ពី​ម៉ោង ៤ កន្លះ រហូត​ដល់​ម៉ោង ៦ កន្លះ​ល្ងាច តែ​មាន​អារម្មណ៍​ថា​ឆាប់​រហ័ស និង​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ទាំង Idol និង​អ្នក​គាំទ្រ។

ស៊ីន យូប៊ីន បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​អារម្មណ៍​រីករាយ​ ពេល​ឃើញ​អ្នក​គាំទ្រ​ច្រើន​មក​ចូលរួម ដោយបាន​ត្រឡប់​មក​ជួបជុំ​​គ្នា។ ​តួឯក​ស្រី​ដ៏​បាន​បញ្ជាក់​ទៀត​ថាការ​បើក​ក្បាល​ឆ្នាំ​ថ្មី​ ធ្វើ Fan Meeting នេះ​ភ្លាម​តែម្ដង ព្រោះ​ទាំង​អ្នក​គាំទ្រ និង​នាង​គឺ​មាន​ការ​នឹករលឹក​គ្នា​ជា​ខ្លាំង។

ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​នា​ថ្ងៃ Fan Meeting ស៊ីន យូប៊ីន បញ្ជាក់​ពី​រឿង​ការងារ​កន្លង​មក និង​នា​ពេល​ខាង​មុខ។ សម្រាប់​តំណែង BA សង្សារសំណព្វចិត្ត វ៉ៃហាំង ឲ្យ​ដឹង​ថា ពី​ឆ្នាំ​មុន​មាន​ការងារ​ប៉ុន្មាន មក​ដល់ ២០២៥ នេះ​ក៏​នៅ​ប៉ុណ្ណឹង​ដដែល គ្មាន​ការ​ផ្លាស់ប្ដូរ​ទេ រួម​ទាំង​ការងារ​ធ្វើ​ឲ្យ​ប្រេន​ល្បី​ៗ​លំដាប់​ពិភពលោក​ដូច​គ្នា។​

ចំណែក​ការ​ទៅ​ចូលរួម​​កម្មវិធី​នៅ​លើ​ឆាក​អន្តរជាតិ ដំបូង​កញ្ញា​គិត​ថា​ផ្អាក​សិន ប៉ុន្តែ​នៅតែ​ត្រូវ​បាន​ខាង​បរទេស​អញ្ជើញ​ឲ្យ​ចូលរួម​ដដែល ​ដូចនេះ​មិន​អាច​ចោល​បាន​ឡើយ។ កញ្ញា ក៏​បង្ហើប​ពី​ការងារ​ដ៏​ធំ​មួយ​នា​ថ្ងៃ ២១ ខែ​កុម្ភៈ​ខាង​មុខ​នេះ នឹង​មាន​ព្រឹត្តិការណ៍​អស្ចារ្យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *