កាលពីពេលថ្មីៗនេះ តារាសម្ដែងពីប្រទេសចិនចំនួន ៣រូបគឺ Meng Zi Yi, Wang Hong Yi និង Kido Ma បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះដែរ អ្នកគាំទ្រជាច្រើនរូបកំពុងតែផ្ដោតការចាប់អារម្មណ៍ខ្លាំង ក្រោយពី Meng Ziyi និង Kido Ma បង្ហោះរូបថតពីកន្លែងទេសចរណ៍ល្បីៗរបស់កម្ពុជា នៅលើបណ្ដាញទំនាក់ទំនងសង្គម។

ជាក់ស្ដែង កាលពីដើមខែកុម្ភៈកន្លងទៅនេះ ប្រជាជនខ្មែរដែលនិយមទស្សនាភាពយន្តពីប្រទេសចិនបានបង្ហាញការភ្ញាក់ផ្អើល ក្រោយពីប្រទះឃើញវត្តមានតារាសម្ដែងស្រី Meng Zi Yi និងតារាប្រុស Wang Hong Yi បានធ្វើដំណើរមកដល់ទឹកដីអង្គរ។
យោងតាមទំព័រហ្វេសប៊ុករបស់អ្នកគាំទ្រដែលមានឈ្មោះថា Melon In Drama បានឱ្យដឹងថា តារាសម្ដែង ២រូបនេះបានធ្វើដំណើរតាមយន្តហោះ មកដល់ខេត្តសៀមរាប តាំងតែពីថ្ងៃទី៥ ខែកុម្ភៈមកម៉្លេះ ដោយការមកប្រទេសកម្ពុជាលើកនេះ គឺដើម្បីធ្វើការថតរឿង San Xian Mi Hui។ តួយ៉ាង ក្រុមការងារបានជ្រើសរើសយកទីតាំងទេសចរណ៍ល្បីៗដូចជា Pub Street, អង្គរវត្ត និងកន្រ្តក់វិល Angkor Eye ដើម្បីថតបញ្ចូលទៅក្នុងរឿងភាគមួយនេះ។
ដោយឡែក ក្រៅពីការងាសម្ដែង តួឯកស្រី Meng Zi Yi ក៏មិនភ្លេចឆ្លៀតចែករំលែករូបភាពរបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គម Weibo និង Instagram ដែលរូបភាពទាំងនេះបានថតនៅភូមិអ្នកនេសាទ ដែលមានទីតាំងនៅតំបន់ទន្លេសាប ខេត្តសៀមរាប។








ទន្ទឹមគ្នានេះដែរ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈកន្លងទៅនេះ តារាប្រុសមួយរួបទៀត គឺ Ma Si Chao ឬទស្សនិកជនស្គាល់ថា Kido Ma ក៏បានចែករំលែករូបថតរបស់ខ្លួននៅក្នុងប្រាង្គប្រាសាទ ឯទឹកដីខេត្តសៀមរាបដែរ។ មូលហេតុនៃការមកកម្ពុជារបស់ Kido Ma ក៏អាចទាក់ទងនឹងការថតរឿងនេះដូចគ្នាដែរ ដោយហេតុថាតារាប្រុសរូបនេះក៏ជាតួសម្ដែងម្នាក់នៅក្នុងរឿង San Xian Mi Hui ផងដែរ៕
























































Account
Security
Favourite Content