កំពូលតារាចិនល្បីៗ បង្ហាញខ្លួននៅកម្មវិធី Paris Fashion Week

ចាប់ពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២៣ ជាពេលវេលាដែលប្រេនល្បីៗ លំដាប់ពិភពលោកធ្វើកម្មវិធីបង្ហាញឈុតថ្មី ឬ Collection ថ្មីរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Paris Fashion Week។  ក្នុងឱកាសនោះ តារាល្បីៗ ពីគ្រប់ទិសទីដែលជា BA ឬអ្នកតំណាង របស់ប្រេននឹងមកចូលរួមជាភ្ញៀវកិត្ដិយស។ វាក៏ជាពេលវេលាមួយដែលតារាល្បីៗ បង្អួតសម្រស់ និងស្ទីលតុបតែងរបស់ខ្លួន។

សម្រាប់ឆ្នាំ ២០២៣ នេះ កម្មវិធី Paris Fashion Week កាន់តែទទួលបានការចាប់អារម្មណ៍ដោយសារតែតារាចិនល្បីៗ ជាច្រើនបានបង្ហាញខ្លួនក្នុងកម្មវិធីនេះដែលជារៀងរាល់ឆ្នាំ មិនសូវមានវត្ដមានមកពីប្រទេសចិននោះទេ។ សម្រាប់តារាស្រីល្បី Dilraba បានចូលរួមកម្មវិធី Paris Fashion Week របស់ប្រេន Dior, តារាប្រុស Wang JunKai សម្រាប់ប្រេន Dior, Zhou DongYu សម្រាប់ប្រេន LV, Zhang Jing Yu, Zhang LingHe និង Zhao JinMai សម្រាប់ប្រេន Lancome។  

ក្រៅពីតារាខាងលើដែលបានបង្ហាញខ្លួនរួចរាល់នៅកម្មវិធី Paris Fashion Week​ តារាស្រីប្រុសល្បីៗ ជាច្រើនទៀតត្រៀមបង្ហាញខ្លួនជាបន្ដបន្ទាប់សម្រាប់ប្រេនផ្សេងៗ ទៀត ដូចជា YangMi សម្រាប់ប្រេន LOEWE, Angelababy សម្រាប់ប្រេន  Roger vivier, Wang YiBo សម្រាប់ប្រេន Chanel, ChengYi សម្រាប់ប្រេន Lanvin, Yu ShuXin សម្រាប់ប្រេន Givenchy, Bailu សម្រាប់ប្រេន Balmain និងផ្សេងៗទៀត។

គួរបញ្ជាក់ថា ឆ្នាំ ២០២៣ ត្រូវបានគេលើកឡើងថា ជាឆ្នាំដែលតារាសម្ដែងក្នុងប្រទេសចិនមានវត្ដមានច្រើនក្នុងកម្មវិធី Paris Fashion Week និងជាការចាប់ផ្ដើមថ្មីមួយដែលអនាគតតារាសម្ដែងក្នុងប្រទេសចិននឹងចាប់ផ្ដើមមានសកម្មភាពច្រើននៅឯខាងក្រៅប្រទេស ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន