លក្ខណ៏ មុនីអានីតា ក្លាយជាម្ចាស់មកុដ Miss Global Cambodia 2023

កាលពីល្ងាចម្សិលមិញ ក្រុមហ៊ុន មហាហង្ស ដែលជាអ្នកទទួលបន្ទុករៀបចំកម្មវីធី Miss Global Cambodia បានប្រារព្ធពិធីតែងតាំងម្ចាស់មកុដ Miss Global Cambodia 2023 បន្ទាប់ពីកញ្ញា អែម គុនថង ដែលជាម្ចាស់មកុដ Miss Global Cambodia 2022។ ពិធីបំពាក់មកុដថ្មីនេះ មានការចូលរួមពីបវរកញ្ញា-បុរសឯក និង Top 5 បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ រួមទាំង កញ្ញា Shaney Tormes ម្ចាស់ជយលាភី Miss Global 2022 ផងដែរ។

បវរកញ្ញារូបស្រស់ដែលត្រូវស្ថាប័នតែងតាំងជា Miss Global Cambodia 2023 គឺ ​លក្ខណ៏ មុនីអានីតា ជាជយលាភីលំដាប់រងទី២ នៃកម្មវីធី Miss Supranational Cambodia 2023។ ចាប់ពីវិនាទីនៃការបំពាក់មកុដនេះតទៅ អានីតា មានកាតព្វកិច្ចដ៏ធំ ដោយនាងត្រូវ​នាំទង់ជាតិប្រទេសកម្ពុជា ចូលរួមប្រកួតកម្មវិធី Miss Global 2023 ដែលកម្ពុជា​យើងជាម្ចាស់ផ្ទះ។

កញ្ញា លក្ខណ៏ មុនីអានីតា ម្ចាស់មកុដ Miss Global Cambodia 2023 រំភើបចិត្តខ្លាំងណាស់ដែលត្រូវបានជ្រើសរើសឱ្យក្លាយជា Miss Global Cambodia 2023 តំណាងកម្ពុជាទៅលើឆាកអន្តរជាតិ។ នាងប្តេជ្ញាខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកភាពជោគជ័យជូនជាតិកម្ពុជា។ ក្រឡេកទៅបណ្តាញសង្គមហ្វេសប៊ុកវិញ បវរកញ្ញា-បុរស​ឯក និងហ្វេនៗជាច្រើនបានសម្តែងការត្រេកអរជាមួយម្ចាស់មកុដថ្មីនេះ។ ប៉ុន្តែជាមួយគ្នានោះក៏មានការចោតជាសំណួរថា លក្ខណ៏ មុនីអានីតា មានចំណុចលេចធ្លោអ្វីខ្លះទើប​ស្ថាប័នសម្រេចតែងតាំងនាងជា Miss Global Cambodia 2023 ទាំងមិនបានរៀបចំការប្រកួតក្នុងស្រុក​?

ជាការឆ្លើយតបសំណួរខាងលើ លោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី Miss Global Cambodia 2023 បានលើកឡើងថា បវរកញ្ញា លក្ខណ៏ មុនីអានីតា ជាបេក្ខភាពដ៏ស័ក្តិសម​បំផុតសម្រាប់តំណែង Miss Global Cambodia 2023 ព្រោះតែនាងមានចំណុចពិសេសច្រើន ត្រូវនឹងអ្វីដែលស្ថាប័នត្រូវការ។ អានីតា ធ្លាប់បានចូលរួមប្រកួតកម្មវិធីសម្រស់ធំមួយ ថែមទាំងឆក់បានតំណែងជយលាភីលំដាប់រងទី២ទៀតផង ដូច្នេះយើងមិនអាចមើលរំលងសមត្ថភាពរបស់នាងបានឡើយ។

សូមជម្រាបថា កញ្ញា លក្ខណ៏ មុនីអានីតា មានកម្ពស់​ ១.៧២ ម៉ែត្រ ជានិស្សិតឆ្នាំទី១ ផ្នែក Fashion Design នៅសាលា LimKokwing។ នាងជាបេក្ខភាពលេចធ្លោម្នាក់អំឡុងពេលប្រកួត Miss Supranational Cambodia 2023 ព្រោះជាបវរកញ្ញាម្នាក់ដែល​ទទួលបានការសិក្សាខ្ពស់​ (CIA ​) និងអាចប្រើប្រាស់ភាសា​អង់គ្លេស​បានល្អថែមទៀតផង។

ថ្មីៗនេះ អានីតា ក៏បានចូលរួមធ្វើជាពិធីការិនីផ្នែកភាសាអង់គ្លេងក្នុងកម្មវិធីប្រកួត Miss Universe Cambodia 2023 ផងដែរ ដោយនាងធ្វើយ៉ាងល្អ សម្រាប់បទពិសោធន៍ធ្វើពិធីការនីលើកដំបូងនេះ ធ្វើឱ្យហ្វេនមានក្តីរំពឹងថា នាងនឹងធ្វើបានល្អក្នុងការប្រកួតអន្តរជាតិនៅពេលខាងមុខ។

តាមគម្រោង កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Global 2023 នៅដើមឆ្នាំ ២០២៤ ដែលក្នុងនោះបេក្ខភាព Miss Global មកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោករហូតដល់ទៅជាង ៨០ ប្រទេស នឹងធ្វើដំណើរមកកម្ពុជាដើម្បីប្រកួតប្រជែងកម្មវិធីដ៏អស្ចារ្យនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី