ប្រជុំគូស្នេហ៍ល្បីៗ ក្នុងឆ្នាំ ២០២៣ ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំងក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង

វិស័យសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូងកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជុំវិញពិភពលោក ខណៈរឿងទំនាក់ទំនងស្នេហា របស់តារាជាប្រធានបទពេញនិយមដែលត្រូវបានគេលើកយកមកពិភាក្សា។ ក្នុងឆ្នាំ ២០២៣ គិតត្រឹមចុងខែ សីហា គឺមានគូល្បីៗ ជាច្រើនត្រូវបានគេលាតត្រដាងពីទំនាក់ទំនងស្នេហាជាសាធារណៈ៖

 ១.គូស្នេហ៍ល្បីដើមឆ្នាំ ២០២៣

តារាចម្រៀងស្រី IU និងតារាប្រុស Lee JongSuk បានធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីខាង Dispatch បានទម្លាយថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា។ ក្រោយមកក្រុមហ៊ុនរបស់តារាប្រុសស្រីទាំងពីរក៏បានចេញបញ្ជាក់ថា អ្នកទាំងពីរពិតជាកំពុងសេពគប់មើលចិត្តថ្លើមគ្នាមែន។ បើតាមសម្ដីរបស់មិត្ដភក្ដិជិតស្និទ្ធរបស់អ្នកទាំងពីរបានឱ្យដឹងថា អ្នកទាំងមានអារម្មណ៍ល្អចំពោះគ្នា និងចាប់ផ្ដើមទាក់ទងគ្នាជាផ្លូវការអស់រយៈពេលជាច្រើនខែទៅហើយ ខណៈទំនាក់ទំនងស្នេហាកាន់តែស្អិតល្មួតខ្លាំង។

២.គូស្នេហ៍ក្នុងរឿងភាគល្បី “The Glory”

The Glory ជារឿងភាគដ៏ល្បីល្បាញមួយរបស់ Netflix  ដែលចូលរួមសម្ដែងដោយតារាស្រី Song HyeKyo, Lee DoHyun និង Lim JiYeon ជាដើម។ រឿងនេះដែរនិយាយពីជីវិតរបស់ក្មេងស្រីម្នាក់ដែលត្រូវបានគេធ្វើបាបខ្លាំងកាលពីនៅរៀនថ្នាក់វិទ្យាល័យ ក្រោយមករូបនាងក៏ទៅសងសឹកចំពោះអ្នកដែលធ្វើបាបខ្លួន។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះគឺទំនាក់ទំនងស្នេហារបស់តារាប្រុស Lee DoHyun និង Lim JiYeon ដោយគ្រប់គ្នាមិនរំពឹងទុកថាអ្នកទាំងពីរសេពគប់គ្នាឡើយ។ បើតាមប្រភពផ្ទៃក្នុងអ្នកទាំងពីរចាប់ផ្ដើមមើលចិត្តថ្លើមគ្នាតាំងពីឆ្នាំ ២០២២ ម្ល៉េះក្រោយពីបានជួបគ្នានៅកន្លែងថត។

៣.គូស្នេហ៍មិនរំពឹងទុក

ទំនាក់ទំនងស្នេហារបស់Jisoo សមាជិកក្រុមចម្រៀង BLACKPINK និងតារាសម្ដែងប្រុស Ahn BoHyun ពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង។ ដោយសារតែ Jisoo កំពុងមានប្រជាប្រិយភាពខ្លាំង និងការងារហូរហែរឥតដាច់ដូច្នេះគ្រប់គ្នារំពឹងទុកថាយ៉ាងហោចណាស់ ២ ទៅ ៣ ឆ្នាំទៀតទើបរូបនាងបង្ហាញមុខគូស្នេហ៍របស់ខ្លួន។ ផលិតកម្មតំណាងរបស់ Jisoo និង Ahn BoHyun បានចេញមកបញ្ជាក់ថា អ្នកទាំងពីរពិតជាកំពុងសេពគប់គ្នាពិតមែនក្រោយពី Dispatch ទម្លាយពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ បើតាមប្រភពជិតស្និទ្ធបានឱ្យដឹងថា តារាប្រុស Ahn BoHyun ពិតជាយកចិត្តទុកដាក់ និងស្រឡាញ់ Jisoo ខ្លាំងដោយសារលោកបានព្យាយាមផ្លាស់ប្ដូរកាលវិភាគការងាររបស់ខ្លួនស្របតាម Jisoo ដើម្បីមានឱកាសជួបគ្នា។

៤.Hwasa និងមិត្តប្រុសអ្នកជំនួញ

កាលពីខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅប្រភពព័ត៌មានកូរ៉េបានទម្លាយថា តារាចម្រៀងស្រីល្បី Hwasa កំពុងមានទំនាក់ទំនងស្នេហាជាមួយអ្នកជំនួញម្នាក់ដែលមានអាយុច្រើនជាងនាងដល់ទៅ ១២ ឆ្នាំ។ អ្នកទាំងពីរត្រូវបានរាយការណ៍ថាមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៥ ឆ្នាំមកហើយ និងមើលថែទាំគ្នាបានយ៉ាងល្អផងដែរ។ អ្នកតំណាងរបស់ Hwasa មិនបានចេញមុខបដិសេធអ្វីឡើយ និងលើកឡើងថាជារឿងឯកជនរបស់តារា ដូច្នេះធ្វើឱ្យមហាជនជឿថាទំនាក់ទំនងស្នេហាមួយនេះជាការពិតគ្រាន់តែអ្នកទាំងពីរមិនទាន់ចង់ប្រកាសពីទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម