វត្តី គាំងពេលឮសំណួរ អ៊ីងហ្វា សួររឿងអ្នកមកសុំនាងថតរូប ទាំងព្រះនាងតូច ជេនណា កំពុងច្រៀង

បើ​ទោះ​ជា​កម្មវិធី​​​ចុះហត្ថលេខា BA ថ្មី ម៉ាស​បិទ​មុខ​ស្ទីមស៊ែល​របស់​ក្រុមហ៊ុន LAKAMO បញ្ចប់​ទៅ​ជិត​១ សប្ដាហ ក៏​ដោយ​តែ​នៅ​មាន​រឿង​រ៉ាវ​ខ្លះ​ៗ​ដែល Miss Grand Thailand 2022 អ៊ីងហ្វា បាន​និយាយ​ពី​កម្ពុជា។

ក្នុង​នោះ​បវរកញ្ញា​វ័យ ២៨ ឆ្នាំ រូប​នោះ បាន​សរសើរ​ពី​ប្រជាជន​កម្ពុជា​ដែល​នាង​បាន​ជួប​ថ្ងៃ​មក​ចូលរួម​ជា​ភ្ញៀវ​របស់​​ក្រុមហ៊ុន LAKAMO ថា​សុទ្ធតែ​ស្អាត​ៗ ហើយ​ពិសេស​នោះ គឺ​ព្រះនាង​តូច នរោត្តម ជេនណា និង ល្អហួស ដោយ​ពោល​កោត​សរសើរ​​រូប​សម្រស់​អ្នក​ទាំង ២ ថា​ស្អាត​ខ្លាំង និង​គួរ​ឲ្យ​ស្រលាញ់​មែនទែន។

ថ្មី​ៗ​នេះ​ដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាន​ទម្លាយ​រឿង Engfa Waraha ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​មាន​បវរកញ្ញា​ខ្មែរ​មួយ​ចំនួន សម្រុក​មក​សុំ​នាង​ថត​រូប​ជាមួយ ទាំង​ព្រះនាង​តូច ជេនណា កំពុង​សម្ដែង។ វត្តី ដែល​ជា​បងប្អូន​ល្អ​របស់​បវរកញ្ញា និង​ជា​តារា​ចម្រៀង​ថៃ​រូប​នោះ បាន​ឲ្យ​ដឹង​ពី​រឿង អ៊ីងហ្វា ឆ្ងល់​កាល​គ្រា​នោះ តាម​រយៈ​វីដេអូ​ខ្លី​មួយ។ Engfa Waraha សួរ​ទៅ​កាន់ វត្តី ថា “ហេតុអ្វី​បាន​ជា​ពួកគេ​មក​សុំ​នាង​ថតទាំង​កម្មវិធី​ច្រៀង​របស់​ព្រះនាង​មិន​ទាន់​ចប់“។

ក្រោយ​ឮ​សំណួរ​នោះ​ហើយ នាង​គាំង​ឆ្លើយ​មិន​ចង់​ចេញ រឿង អ៊ីងហ្វា ងឿងឆ្ងល់ ហើយ​សួរ​បែប​ភ្ញាក់ផ្អើលថែម​ទៀត​ ក្រោយ​ឃើញ​ទង្វើ​បវរកញ្ញា​ខ្មែរ​មួយ​ចំនួន បង្ហាញ​ចេញ​មក​បែប​​នោះ។ ក្នុង​នោះ​នាង​ក៏​មាន​អារម្មណ៍​ខ្មាស​គេ​បន្តិច​ដែរ ពេល​ឮ​សំណួរ អ៊ីងហ្វា សួរ​ចំ​ៗ​ពេក។

អ៊ីងហ្វា បាន​បដិសេធ​មិន​ថត​រូប​ជាមួយ​បវរកញ្ញា​ដែល​មក​សុំ​នាង​ថត​ឡើយ ទាល់តែ​ព្រះនាង ជេនណា សម្ដែង​ចប់​ទើប​នាង​ហ៊ាន​ថត​ជាមួយ​បវរកញ្ញា​ខ្មែរ ព្រោះ​ជា​ការ​គោរព និង​ផ្ដល់​តម្លៃ​ដល់​ការ​សម្ដែង​របស់​សែ​រាជវង្ស​ខ្មែរ​អង្គ​នោះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រះនាង​តូច នរោត្តម ជេនណា ចូលរួម​ព្រឹត្តិការណ៍​នោះ​ជា​ភ្ញៀវ​កិត្តិយស និង​បាន​ឡើង​ច្រៀង​ចម្រៀង ២ បទ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន