អេដវីន ថារឿងអតីតកាល ២ ជាវិបត្តិជីវិតដ៏ជូរចត់បំផុត

ប្រិយមិត្ត​ប្រហែល​នៅ​ចាំ​បាន​ថា កាលពី​ពាក់​កណ្ដាល​ឆ្នាំ ២០២១ តារា​សម្ដែង លោក យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​អតីត​គូស្នេហ៍ គឺ​អ្នកនាង សុទ្ធ បញ្ចកា ប្ដឹងពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា យ៉ាង​ព្រៃផ្សៃ​បង្ក​ឲ្យ​មាន​របួស​ស្នាម។ ប្រមាណ ៣ ខែ​ក្រោយ​មក​តារា​សម្ដែង​រូប​នេះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​វិញ។ ភ្លាម​ៗ​បន្ទាប់​ចេញ​ពី​ពន្ធនាគារ លោក​បាន​ទៅ​បួស​នៅ​ក្នុង​វត្ត​មួយ​កន្លែង ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​ដល់​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​របស់​លោក ដែល​បាន​បាត់បង់​ដោយសារ​ជំងឺ​មហារីក​ដំណាក់កាល​ចុង​ក្រោយ នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​លោក​ត្រូវ​ជាប់ឃុំ ដែល​នេះ​រឿង​ដ៏​ជូរចត់ និង​ស្រណោះស្រណោក​បំផុត​សម្រាប់​ជីវិត​លោក។

ជា​ការ​ពិត​ណាស់ វិបត្តិ​ជីវិត​ដ៏​ធំ​នេះ​បាន​ប៉ះ​ទង្គិច​ផ្លូវចិត្ត​លោក​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ពេលនេះ​លោក​ហាក់​ធូរស្បើយ​បន្តិច​ហើយ និង​បាន​កំពុង​សាង​រឿងរ៉ាវ​ជីវិត​ឱ្យ​ស្រស់​បំព្រង​ឡើង​វិញ​បន្ទាប់​ពី​ឆ្លង​កាត់​រឿងរ៉ាវ​ដ៏​ជូរចត់​នោះ​ហើយ ដោយ​បច្ចុប្បន្ន​លោក​បាន​ត្រឡប់​មក​ហាត់ប្រាណ ពង្រឹង​សុខភាព​រាងកាយ និង​ផ្លូវចិត្ត ហើយ​ថ្មី​ៗ​នេះ​លោក​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ ដោយ​លោក​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សិល្បៈ​ជា​លើក​ដំបូង​បង្អស់ បន្ទាប់ពី​ឆ្លងកាត់​វិបត្តិ​ជីវិត​ដ៏​ជូរចត់​នោះ​ហើយ។

តារា​សម្ដែង និង​អតីត​តារា​ម៉ូដែល អេដវីន បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់សង្ហា​ក្នុង​កម្មវិធី​សម្ភោធ​សាកល្បង CIM កាលពី​ចុង​សប្ដាហ៍ និង​បាន​ប្រាប់​ឱ្យ AMS ដឹង​ថា លោក​មាន​អារម្មណ៍​ភ័យ​អរ​ៗ ពេល​បាន​ចូលរួម​កម្មវិធី​សិល្បៈ​វិញ ក្រោយ​បាត់​មុខ​ពី​ការងារ​សិល្បៈ​ទាំងស្រុង​រយៈពេល​ជិត ១ ឆ្នាំ។ អារម្មណ៍​ភ័យ​អរ​ៗ​នោះ គឺ​ដោយសារ​លោក​ខកខាន​ដើរ​លើ​ឆាក និង​កម្រាល​ព្រំក្រហម​យូរ​ហើយ ពិសេស​បាន​ជួប​បងប្អូន​មិត្ត​សិល្បករ​ចាស់​ថ្មី ហើយ​កាន់តែ​សប្បាយ​ចិត្ត​ព្រោះ​នៅតែ​មាន​អ្នក​ស្រលាញ់​ចូលចិត្ត អ្នក​គាំទ្រ និង​ពាក្យ​បន្លឺ​ឡើង​ថា «មក​វិញ​ហើយ​បង ខ្ញុំ​នឹក​បង​ឯង​ណាស់! កាលណា​បង​ចូល​ថត ចូល​សម្ដែង​វិញ»។

អេដវីន ឱ្យ​ដឹង​ថា មាន​ផលិតកម្ម​ក្នុង​ស្រុក​ជាច្រើន​បាន​ទាក់ទង​លោក​ដើម្បី​ថត​ភាពយន្ត​ថ្មី​ៗ​ដែរ ប៉ុន្តែ​ដោយសារ​លោក​នៅ​ជាប់​ធុរៈ​ផ្ទាល់​ខ្លួន​មិន​ទាន់​អាច​ទទួល​ថត​បាន ទើប​នៅ​មិនទាន់​ទទួល​ថត​រឿង​ណា​មួយ តែ​ប្រហែល​ពាក់​កណ្ដាល​ឆ្នាំ ២០២២ នេះ លោក​នឹង​ចាប់ផ្ដើម​ទទួល​ថត​ភាពយន្ត​តាម​ការ​សុំ​ពី​ផលិតករ។

ត្រឡប់​មក​វិញ​លើក​នេះ តួឯក​ប្រុស​រឿង «រសជាតិ​អ្នកមាន» ក៏​នឹង​មាន​អ្វី​ថ្មី​ប្លែក​ត្រៀម​សម្រាប់​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​លោក​ផង​ដែរ គឺ​លោក​ត្រៀម​ធ្វើជា​បុរស​ឯក​តំណាង​ឱ្យ​កម្ពុជា ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​នា​ពេល​ខាងមុខនេះ តែ​កម្មវិធី​ជាក់ច្បាស់​លោក​សុំ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ ដោយ​ត្រូវ​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្ដែង​នៃ​ជំងឺ​កូវីដ។

ទន្ទឹម​នឹង​ការ​ឱ្យ​ដឹង​ពី​គម្រោង​ការងារ​ថ្មី​ៗ អេដវីដ ឆ្លៀត​ក្នុង​ឱកាស​នេះ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ពី​ស្ថានភាព​ផ្លូវ​ចិត្ត​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ និង​បាន​សន្យា​យ៉ាង​មុតមាំ​ថា​ការ​ដែល​លោក​ព្យាយាម​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​លោក​នឹង​យក​ខ្លួនឯង​ពីមុន​មក​វិញ​ឱ្យ​ខាន​តែ​បាន ហើយ​នឹង​ធ្វើ​ឱ្យ​ខ្លាំង​ជាង​លោក​ពី​មុន​ទៀត។

តារា សម្តែង និង ពិធីករ រូប​នោះ​បាន​និយាយ​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ខ្លួនឯង​ថា រឹងមាំ រឹងមាំ​ជាង​ខ្ញុំ​កាលពី​មុន​ទៀត ខ្ញុំ​អរគុណ​រឿងរ៉ាវ​ទាំងអស់​ដែល​ខ្ញុំ​បាន​​ជួប អរគុណ​រាល់​ឧបសគ្គ​ដែល​ខ្ញុំ​បាន​ដោះស្រាយ​វា​កន្លង​មក ធ្វើ​ឱ្យ​ខ្ញុំ​មាន​ថ្ងៃនេះ ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​មនុស្ស​ថ្មី។ ខ្ញុំ​ព្យាយាម​គ្រប់យ៉ាង​មក​ដល់​ថ្ងៃ​នេះ គឺ​ខ្ញុំ​នឹង​យក​ខ្លួនឯង​កាល​ពី​មុន​ត្រឡប់​មក​វិញ ហើយ​ឱ្យ​ខ្លាំង​ជាង អេដវីន ពី​មុន​ទៀត ចឹង​ហើយ ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​មែនទែន​ដល់​ពុក​ម៉ែ​បងប្អូន​ក៏​ដូច​ជា​បណ្ដា​មិត្ត​យុវវ័យ ពិសេស​បងប្អូន​ដែល​តែងតែ​ស្រលាញ់​គាំទ្រ​រូប​ខ្ញុំ​បាទ ទោះបី​ខ្ញុំ​ធ្លាក់​ដល់​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ធ្លាក់​ដល់​ចំណុច​បែប​ណា​ក៏​ដោយ ក៏​គាត់​នៅ​តែ chat នៅតែ comment “បង be strong” “បង ចាប់ផ្ដើម​សារ​ឡើង​វិញ” “ខ្ញុំ​នៅតែ​រង់ចាំ​បង” “កាល​បង​ចូល​សិល្បៈ​វិញ” “ខ្ញុំ​ចាំ​មើល​រឿង​បង​សម្ដែង​វិញ” ខ្ញុំ​ពិត​ជា​អរគុណ​មែនទែន ខ្ញុំ​សន្យា​ថា អេដវីន នឹង​ត្រឡប់​មក​វិញ គឺ អេដវីន ល្អ ស្អាត ហើយ​នឹង​នាំ​អ្វី​ប្លែក​ៗ​មក​បម្រើ​ជូន​ទស្សនិកជន»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន