ឌី ម៉េងលាំង នឹងចេញទៅប្រកួត MAN OF THE YEAR 2024 នៅថៃ ចុងឆ្នាំនេះ!

កំលោះ​សង្ហា ឌី ម៉េងលាំង បានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូប ក្លាយជាម្ចាស់ជយលាភី Misters Of Cambodia 2024 និងត្រូវបានក្រុមហ៊ុន CIM ជ្រើសរើសតែង​តាំង​ជា​ Man Of The Year Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី MAN OF THE YEAR 2024 លើកទី៧ នៅប្រទេសថៃ នាចុងឆ្នាំ ២០២៤ នេះ។

ម៉េងលាំង រំភើប និងមានមោទនភាពចំពោះភាពជោគជ័យដែលទទួលបាននៅពេលនេះ ដែលវាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញពីមួយដំណាក់កាលទៅមួយដំណាក់កាល ទម្រាំតែដណ្តើមបានតំណែងម្ចាស់ជយលាភី។

ក្នុងបទសម្ភាសន៍​ ម៉េងលាំង បានរៀបរាប់ឱ្យដឹងពីការត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួត MAN OF THE YEAR 2024។ បច្ចុប្បន្ន លោកកំពុងសិក្សាស្វែងយល់ពីកម្មវិធីប្រកួត ក៏ដូចជាសួរនាំបន្ថែមពីរៀមច្បងធ្លាប់ទៅប្រកួតកម្មវិធី ដើម្បីយកបទពិសោធន៍ជាទុនបន្ថែមសម្រាប់ពេលចេញទៅប្រកួត។ 

ក្រៅពីនេះ លោកក៏កំពុងពង្រឹងលើការហាត់ប្រាណយកសាច់ដុំ ឲ្យ​រាងសង្ហា និងផ្តោតលើការហ្វឹកហាត់​ផ្នែកពិសេសៗមួយ​ចំនួន​ទៀត ដើម្បីយកទៅបង្ហាញលើវេទិកាអន្តរជាតិផងដែរ។ ដោយឡែក សម្លៀកបំពាក់ និងឈុតតំណាងជាតិ កំពុងរៀបចំបណ្តើរៗជាមួយក្រុមហ៊ុន CIM។ ដោយសារ សល់ពេលវេលាច្រើនគួរសមទម្រាំដល់ការប្រកួត ដូច្នេះលោកមានពេលគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនឲ្យ​កាន់តែល្អប្រសើរ។

បុរសឯករូបនេះ ពុំសូវមានភាពភ័យខ្លាចសម្រាប់ការតំណាងកម្ពុជាលើវេទិកាអន្តរជាតិនោះទេ ព្រោះលោកធ្លាប់មានបទពិសោធន៍ចូលរួមការប្រកួតកម្មវិធីផ្សេងៗពី​មុន​មក​ដែរ។ ផ្ទុយទៅវិញ លោកនឹងប្រមូលបទពិសោធន៍ចាស់ៗទាំងអស់មកធ្វើជាកម្លាំងជម្រុញចិត្តឱ្យកាន់តែខ្លាំង ឆ្ពោះទៅដណ្តើមពានរង្វាន់ និងតំណែងពីការប្រកួតអន្តរជាតិ។

Man Of The Year Cambodia 2024 ជឿជាក់ថា ការតាំងចិត្តខ្ពស់របស់លោក និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់របស់ក្រុមហ៊ុន CIM កម្ពុជាយើងពិតជាបំបែកកំណត់ត្រាក្នុងកម្មវិធី MAN OF THE YEAR។

គួររំឮកផងដែរថា លោក  ឌី ម៉េងលាំង ហៅ លាំង អាយុ ៣១ឆ្នាំ កម្ពស់ ១,៨០ ម៉ែត្រ ទម្ងន់ ៧៥ គីឡូក្រាម​។ លោកអាចប្រើប្រាស់បាន ២ ភាសា គឺ ភាសាខ្មែរ និងអង់គ្លេស ហើយពេលទំនេរ លោកចូលចិត្តលេងកីឡា និងហាត់ប្រាណ។ មុនក្លាយជាម្ចាស់ជយលាភី Misters Of Cambodia 2024 លោកធ្លាប់ចូលរួមប្រកួតកម្មវីធី ២ រួមមាន៖ Freshy Boy 2011 និង Mister Friendship 2022។

តាមគម្រោង ម៉េងលាំង នឹងតំណាងកម្ពុជាទៅតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី MAN OF THE YEAR 2024 លើកទី៧ នៅខេត្តឈៀងមៃ ប្រទេសថៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ