កំលោះសង្ហា ឌី ម៉េងលាំង បានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូប ក្លាយជាម្ចាស់ជយលាភី Misters Of Cambodia 2024 និងត្រូវបានក្រុមហ៊ុន CIM ជ្រើសរើសតែងតាំងជា Man Of The Year Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី MAN OF THE YEAR 2024 លើកទី៧ នៅប្រទេសថៃ នាចុងឆ្នាំ ២០២៤ នេះ។
ម៉េងលាំង រំភើប និងមានមោទនភាពចំពោះភាពជោគជ័យដែលទទួលបាននៅពេលនេះ ដែលវាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញពីមួយដំណាក់កាលទៅមួយដំណាក់កាល ទម្រាំតែដណ្តើមបានតំណែងម្ចាស់ជយលាភី។


ក្នុងបទសម្ភាសន៍ ម៉េងលាំង បានរៀបរាប់ឱ្យដឹងពីការត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួត MAN OF THE YEAR 2024។ បច្ចុប្បន្ន លោកកំពុងសិក្សាស្វែងយល់ពីកម្មវិធីប្រកួត ក៏ដូចជាសួរនាំបន្ថែមពីរៀមច្បងធ្លាប់ទៅប្រកួតកម្មវិធី ដើម្បីយកបទពិសោធន៍ជាទុនបន្ថែមសម្រាប់ពេលចេញទៅប្រកួត។
ក្រៅពីនេះ លោកក៏កំពុងពង្រឹងលើការហាត់ប្រាណយកសាច់ដុំ ឲ្យរាងសង្ហា និងផ្តោតលើការហ្វឹកហាត់ផ្នែកពិសេសៗមួយចំនួនទៀត ដើម្បីយកទៅបង្ហាញលើវេទិកាអន្តរជាតិផងដែរ។ ដោយឡែក សម្លៀកបំពាក់ និងឈុតតំណាងជាតិ កំពុងរៀបចំបណ្តើរៗជាមួយក្រុមហ៊ុន CIM។ ដោយសារ សល់ពេលវេលាច្រើនគួរសមទម្រាំដល់ការប្រកួត ដូច្នេះលោកមានពេលគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនឲ្យកាន់តែល្អប្រសើរ។
បុរសឯករូបនេះ ពុំសូវមានភាពភ័យខ្លាចសម្រាប់ការតំណាងកម្ពុជាលើវេទិកាអន្តរជាតិនោះទេ ព្រោះលោកធ្លាប់មានបទពិសោធន៍ចូលរួមការប្រកួតកម្មវិធីផ្សេងៗពីមុនមកដែរ។ ផ្ទុយទៅវិញ លោកនឹងប្រមូលបទពិសោធន៍ចាស់ៗទាំងអស់មកធ្វើជាកម្លាំងជម្រុញចិត្តឱ្យកាន់តែខ្លាំង ឆ្ពោះទៅដណ្តើមពានរង្វាន់ និងតំណែងពីការប្រកួតអន្តរជាតិ។
Man Of The Year Cambodia 2024 ជឿជាក់ថា ការតាំងចិត្តខ្ពស់របស់លោក និងការជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់របស់ក្រុមហ៊ុន CIM កម្ពុជាយើងពិតជាបំបែកកំណត់ត្រាក្នុងកម្មវិធី MAN OF THE YEAR។




គួររំឮកផងដែរថា លោក ឌី ម៉េងលាំង ហៅ លាំង អាយុ ៣១ឆ្នាំ កម្ពស់ ១,៨០ ម៉ែត្រ ទម្ងន់ ៧៥ គីឡូក្រាម។ លោកអាចប្រើប្រាស់បាន ២ ភាសា គឺ ភាសាខ្មែរ និងអង់គ្លេស ហើយពេលទំនេរ លោកចូលចិត្តលេងកីឡា និងហាត់ប្រាណ។ មុនក្លាយជាម្ចាស់ជយលាភី Misters Of Cambodia 2024 លោកធ្លាប់ចូលរួមប្រកួតកម្មវីធី ២ រួមមាន៖ Freshy Boy 2011 និង Mister Friendship 2022។
តាមគម្រោង ម៉េងលាំង នឹងតំណាងកម្ពុជាទៅតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី MAN OF THE YEAR 2024 លើកទី៧ នៅខេត្តឈៀងមៃ ប្រទេសថៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ៕
























Account
Security
Favourite Content