ព្រឹត្តិការណ៍ដ៏ធំសម្បើមដែលអាចចាត់ទុកបានថា ជាប្រវត្តិសាស្ត្រក្នុងកម្មវិធីប្រកួតបវរកញ្ញាភេទទី៣ថ្នាក់ខេត្ត គឺកម្មវិធីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប បានកំពុងត្រៀមរៀបចំយ៉ាងគគ្រឹកគគ្រេង នៅលើទឹកដីនៃខេត្តសៀមរាប នាដើមខែកក្កដាខាងមុខនេះ។

ល្អិតល្អន់ជាងកាលពីឆ្នាំមុន បវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប បង្ហាញឱ្យឃើញពីភាពស្តង់ដារនៃកម្មវិធីប្រកួតសម្រស់ ទាំងទីតាំងរៀបចំកម្មវិធី និងរបៀបវារៈ ត្រូវបានធ្វើឡើងដោយអ្នកជំនាញប្រកបដោយភាពហ្មត់ចត់ ដើម្បីប្រាកដថា កម្មវិធីនឹងជ្រើសរើសបានម្ចាស់មកុដដែលមានទាំងរូបសម្រស់ ទេពកោសល្យ។
គេចាំថា កាលពីឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីបវរកញ្ញាស្រុកស្រែ ជាកម្មវិធីបង្កើតឡើងដោយអ្នកជំនាញនៅខេត្តសៀមរាប ត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយសមល្មម ប៉ុន្តែហាក់ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
ក្រឡេកមកមើលឆ្នាំនេះ កម្មវិធីគ្រោងរៀបចំឡើងក្នុងរូបភាពធំជាងឆ្នាំមុន ខណៈដែលគេឃើញការប្រកាសអំពីសមាសភាពគណៈកម្មការ ពិធីករ ភ្ញៀវកិត្តិយសសុទ្ធសឹងតែជាបុគ្គលល្បីៗមានមុខមាត់ និងលេចធ្លោក្នុងការងារសិល្បៈ រួមទាំងបវរកញ្ញា និងអ្នកច្នៃម៉ូតសម្លៀកបំពាក់ជាដើម ពោលគឺប្រមូលអស់ពាក់ព័ន្ធវិស័យ beauty pageant តែម្តង។ បវរកញ្ញា និងបុគ្គលល្បីៗពាក់ព័ន្ធវិស័យសម្រស់ទាំងអស់ នឹងចូលរួមដើរលើកម្រាលព្រំក្រហមនៃកម្មវិធីធំសម្បើមនេះ។













សូមជម្រាបផងដែរថា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប នឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤ នៅផ្សារទំនើបហេរីថេកវ៉ក ចាប់ពីម៉ោង ៣ រសៀលតទៅ។ គណៈកម្មការជំនាញជាច្រើនរូប នឹងធ្វើការវាយតម្លៃ ដាក់ពិន្ទុដល់បេក្ខភាពផ្លូវការទាំង ២០រូបយ៉ាងហ្មត់ចត់ ដើម្បីស្វែងរកម្ចាស់មកុដបវរកញ្ញាស្រុកស្រែ ខេត្តសៀមរាប។
ទស្សនិជកនៅខេត្តសៀមរាប និងតាមបណ្តាខេត្ត-រាជនីអាចចូលរួមកម្មវិធីដោយសេរី ជាការលើកទឹកចិត្តដល់បេក្ខភាពផ្លូវការ ក៏ដូចជាចូលរួមលើកកម្ពស់វិស័យ beauty pageant នៅកម្ពុជា និងដើម្បីចូលរួមលើកម្ពស់អ្នកស្រលាញ់ភេទដូចគ្នា តាមរយៈកម្មវិធីប្រកួតបវរកញ្ញាភេទី៣។ រឹតតែពិសេស ក៏មានការដាក់តាំងពិពរណ៌ផលិតផលកែសម្ភស្សផ្សេងៗពីខាងគ្លីនិកកែសម្ភស្សតុងម៉ី ជាមួយការបញ្ចុះតម្លៃផងដែរ ដែលការដាក់តាំងបង្ហាញនេះមានរយៈពេល៣ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ៥ រហូតដល់ថ្ងៃ៧ ខែកក្កដា ឆ្នាំ ២០២៤៕











































































Account
Security
Favourite Content