ថតរឿងថ្មីមួយនេះ កុំកុំ ត្រូវទិញធានារ៉ាប់រងជីវិតដល់ទៅ ១៥ លានដុល្លារ ខណៈ​ភ្លាត់ស្នៀត​ជួប​គ្រោះថ្នាក់​វិះ​អស់​ជីវិត

ដូចប្រិយមិត្ដបានដឹងស្រាប់ហើយថាតារាសម្ដែងប្រុសជើងចាស់ កុំកុំ តែងតែបង្ហាញខ្លួនក្នុងខ្សែភាពយន្ដដែលមានឈុតឆាកប្រយុទ្ធវាយប្រហារ ខណៈលោកតែងតែសម្ដែងឈុតឆាកគ្រោះថ្នាក់ទាំងនោះដោយខ្លួនឯងថែមទៀតផង។ សម្រាប់ខ្សែភាពយន្ដថ្មីរបស់លោកមានចំណងជើងថា Come Back Home ក៏មិនខុសពីរឿងមុនៗ ដែលលោកត្រូវសម្ដែងឈុតគ្រោះថ្នាក់ទាំងនោះដូចគ្នាតែទាស់ត្រង់ថាលើកនេះគឺលោកត្រូវចំណាយប្រាក់ទិញធានារ៉ាប់រងជីវិតដល់ទៅ ១៥ លានដុល្លារអាមេរិក។

បើតាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ដោយសាររឿងភាគនេះមានឈុតឆាកផ្សងព្រេងច្រើនថែមទាំងមានហានិភ័យខ្ពស់ដូច្នេះគឺត្រូវទិញធានារ៉ាប់រងជីវិតដល់តារាប្រុសវ័យ ៥៨​ ឆ្នាំនេះមានតម្លៃដល់ទៅ ១០០ លានយ័ន ប្រមាណជាជាង ១៥ លានដុល្លារអាមេរិក។

នាពេលថតរឿងនេះដែរ ក្រុមការងារបានបន្ដឱ្យដឹងទៀតថា លោក កុំកុំ ត្រូវថតក្រោមសីតុណ្ហភាពត្រជាក់ខ្លាំងស្ទើរកកជាច្រើនខែនៅតំបន់ភ្នំ ChangBai មានទីតាំងនៅព្រំប្រទល់ប្រទេសចិន និងកូរ៉េខាងជើង។ កំឡុងពេលថតលោកក៏ភ្លាត់ស្នៀតធ្លាក់ពីលើផ្ទាំងទឹកកកខ្ពស់មួយកន្លែងដែលធ្វើឱ្យរូបលោកមានរបួសជាច្រើនកន្លែង​ ពិតជាធ្វើឱ្យក្រុមការងារទាំងមូលមានការភិតភ័យជាខ្លាំង។ ក្រៅពីនេះ លោកក៏ត្រូវថតវគ្គជាច្រើនទៀតដូចជាមុជទឹកក្រោមបាតជ្រោះ កប់ក្នុងព្រិលជាដើម។

បន្ថែមពីនេះ ដោយសារតែចង់ឱ្យគុណភាពរឿងចេញមកល្អ លោក កុំកុំ ក៏បានបដិសេធមិនឱ្យមានតួជំនួសលោកទេ សឹងតែមួយរឿងគឺលោកថតដោយខ្លួនឯងទាំងអស់។ អ៊ីចឹងហើយដើម្បីប្រការគ្រោះថ្នាក់ដោយចៃដន្យណាមួយទើបក្រុមការងារត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកដើម្បីទិញធានារ៉ាប់រងជីវិតជូនតារាប្រុស កុំកុំ។

សម្រាប់ខ្សែភាពយន្ដ Come Back Home លោក កុំកុំ មិនត្រឹមតែសម្ដែងជាតួអង្គឯកប៉ុណ្ណោះទេ លោកក៏ជាអ្នកដឹកនាំបច្ចេកទេសថតផងដែរ។ នេះជាលើកទី ១ សម្រាប់តារាប្រុសវ័យ ៥៨ ឆ្នាំនេះ ដែលដើរជាតួឯកផង និងអ្នកដឹកនាំបច្ចេកទេសថតផង។

គួរបញ្ជាក់រឿងមួយនេះបានចាប់បើកកាម៉េរាថតតាំងពីឆ្នាំ ២០២០ មកម្ល៉េះតែដោយសារវិបត្ដិកូវីដ ១៩ ជាសាកល ខណៈរោងកុនត្រូវបានបិទផងនោះក៏ត្រូវពន្យារពេលមកដល់ឆ្នាំ ២០២២ ទើបចាក់បញ្ចាំង៕

តោះមកមើល trailer បន្ដិចមើល៖

https://youtube.com/watch?v=PgnppUZ9Z6U


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី