គ្មានអនាគត​ទេ ​ដើរចេញទៅល្អ​ជាង បើស្នេហាអ្នកស្ថិត​ក្នុង​ស្ថានភាពទាំង​ ៦​ នេះ

មិន​ថា​គេ​មិន​ថា​យើង ពេល​ដាក់​ចិត្ត​ស្រលាញ់​មនុស្ស​ម្នាក់​យើង​ប្រាកដ​ជា​មិន​ចង់​ឲ្យ​មាន​រឿង​ត្រូវ​បែក​គ្នា​នោះ​ទេ ព្រោះ​ការ​បំភ្លេច​មនុស្ស​ម្នាក់ ការ​បែក​គ្នា និង​ការ​ចាប់​ផ្ដើម​ថ្មី​គឺ​សុទ្ធ​តែ​ពិបាក និង​ត្រូវ​ការ​ពេល​វេលា។ យ៉ាង​ណា​មិញ ក្នុង​ស្ថានភាព​មួយ​ចំនួន អ្នក​ក៏​មិន​គួរ​កុហក​ខ្លួន​ឯង​យូរ​ពេក​ដែរ ជា​ពិសេស​បើ​ស្នេហា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម​នេះ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.​ មិន​ច្បាស់​ថាជា​អ្វី​នឹង​គ្នា​?​៖ 

កុំ​ខ្ជះខ្ជាយ​ពេល​វេលា​ជាមួយ​នឹង​មនុស្ស​ដែល​មិន​អាច​កំណត់​តំណែង​អ្នក​នៅ​ក្នុង​ស្នេហា​មួយ​នេះ​ឱ្យ​សោះ​។​ រក​ចម្លើយ​មិន​ឃើញ​ថា​តើ​នេះ​ជា​ការ​ញ៉ែ​គ្នា​ ស្រឡាញ់​គ្នា​ ឬ​ជា​សង្សារ​នឹង​គ្នា​ឱ្យ​ប្រាកដ​។​ សួរ​លើក​ណា​ក៏​មិន​អាច​ឆ្លើយ​បាន​ មាន​ត្រឹម​សម្ពន្ធភាព​ដែល​មិន​មាន​ឈ្មោះ​ហៅ​។

ប្រៀប​ដូច​ជា​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​ ដែល​មិន​មាន​កំណត់​ទី​បញ្ចប់​ មិន​ដឹង​សូម្បី​តែ​ផ្លូវ​ដែល​ត្រូវ​រត់​។​ អ្នក​ខ្លះ​ជួប​ប្រទះ​រឿង​បែប​នេះ​ជា​ឆ្នាំ​ នៅ​តែ​មិន​អាច​រក​ចម្លើយ​បាន​។​ ប្រសិន​បើ​គេ​ច្បាស់លាស់​មែន​ គេ​មិន​បណ្តោយ​ឱ្យ​អ្នក​បង្កើត​សំណួរ​បែប​នេះ​ទេ​។​ ហេតុ​អ្វី​អ្នក​មិន​ដោះស្រាយ​ឱ្យ​ចប់​ៗ​ នឹង​អាល​យក​ពេល​វេលា​នេះ​ទៅ​ធ្វើ​អ្វី​ផ្សេង​ដែល​មាន​ប្រយោជន៍?

២.​ ​លាក់​លៀម​ មាន​រឿង​សម្ងាត់​ច្រើន​៖ 

មិន​ប្រាកដ​ថា​ជា​ពួក​អ្នក​ក្លាហាន​បង្ហាញ​ខ្លួន​មិន​បាន​ ឬ​ជា​តួ​ឯក​ល្បី​ប្រចាំ​ប្រទេស​បាន​ជា​ចេះ​តែ​លាក់លៀម​។​ ពេល​ទាក់ទង​គ្នា​ហើយ​ ហាម​នេះ​ហាម​នោះ​ មិន​អាច​ថត​រូប​គូ​ មិន​ហ៊ាន​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​ មិន​ហ៊ាន​ប្រាប់​គេ​ថា​ខ្លួន​មាន​សង្សារ​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទះ​ក៏​មិន​ឱ្យ​ស្គាល់​ ពេល​គេ​សួរ​បាន​ត្រឹម​តែ​ប្រាប់​ថា​ជា​មនុស្ស​ស្គាល់​គ្នា​ ឬ​មួយ​ក៏​គេ​ធ្វើ​បែប​នេះ​ជាមួយ​មនុស្ស​ស្រី​ច្រើន​នាក់​ទៀត​?​ ការ​លាក់លៀម​គ្នា​ មិន​ហ៊ាន​បើក​ចំហ​គឺ​ជា​ការ​មិន​ផ្តល់​តម្លៃ​គ្នា​។​ ជាជាង​មាន​មោទនភាព​ដែល​ខ្លួន​មាន​អ្នក​មើល​ថែ​ តែគេបែរ​ជា​ស្ងាត់​ជ្រងំអ៊ីចឹង​ទៅ​វិញ​​ មើល​ទៅ​មាន​តែ​ចែក​ផ្លូវ​គ្នា​ទើប​ជា​ការ​ល្អ។

៣.​ ​ទាក់​ទង​អ្នក​​មាន​ម្ចាស់​ហើយ​៖ 

ទាំង​ដែល​ដឹង​យ៉ាង​ច្បាស់​ថា​គេ​ក៏​មាន​ម្ចាស់​ហើយ​ដែរ​ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ដក​ចិត្ត​ពី​គេ​វិញ​បាន​។​ ចំពោះ​អ្នក​ណា​ដែល​មាន​សំណួរ​នេះ​ជាប់​ក្នុង​ចិត្ត​ ចម្លើយ​មាន​តែ​មួយ​ម៉ាត់​គត់​គឺ​ “​ចែក​ផ្លូវ​”​។​ ទោះ​បី​មើល​ទៅ​គេ​មាន​ចិត្ត​មក​លើ​អ្នក​ក៏​ពិត​មែន​ ក៏​មិន​គួរ​យក​ខ្លួន​ទៅ​បៀត​ដែរ​ព្រោះ​អ្នក​កំពុង​តែ​បំបែក​បំបាក់​ក្តី​ស្រឡាញ់​របស់​គេ​។​ អ្នក​ប្រាកដ​ចិត្ត​ដែរ​ឬ​ទេ​ថា​ បើ​បាន​គេ​មក​មែន​ គេ​នឹង​មិន​មាន​ថ្មី​បែប​នេះ​ទៀត​?

៤.​ ត្រឹម​ជា​សង្សារ​ចាស់​ដែល​គេ​មិន​ចាប់​អារម្មណ៍​៖ 

ពេល​ស្នេហា​ដើរ​ដល់​ផ្លូវ​ទាល់​តម្រូវ​ឱ្យ​ចែក​ផ្លូវ​គ្នា​ ប៉ុន្តែ​យើង​បែរ​ជា​មិន​ចង់​ចេញ​ឆ្ងាយ​ពី​គេ​មិន​ថា​ជា​ហេតុ​ផល​អ្វី​ក៏​ដោយ​។​ យំ​អង្វរ​ក​ លុត​ជង្គង់​សុំ​ឱ្យ​គេ​ត្រឡប់​មក​វិញ​ ក៏​គេ​នៅ​តែ​មិន​ចាប់​អារម្មណ៍​នឹង​យើង​ទៀត​។​ បើ​ដល់​ថ្នាក់​នេះ​មែន​ អ្នក​គួរ​តែ​ទុក​ទឹកភ្នែក​យំ​ពេល​មើល​រឿង​កូរ៉េ​វិញ​ទៅ​។​ បើ​គេ​មិន​ស្រឡាញ់​ហើយ​នៅ​ស្រណោះ​ដល់​ណា​ទៀត​ ប្រសិន​បើ​គេ​ល្អ​មែន​គេ​មិន​ទុក​យើង​ចោល​អញ្ចឹង​ទេ​។

៥.​ មិន​ហ៊ាន​សុំ​បែក​ព្រោះ​នៅ​អាណិត​៖ 

ចិត្ត​មិន​បាន​នៅ​ស្រឡាញ់​ទៀត​ទេ​ ប៉ុន្តែ​ខ្លាច​គេ​មិន​អាច​រស់​បាន​ ខ្លាច​គេ​ធ្វើ​បាប​ខ្លួន​ឯង​ មិន​ចង់​ឃើញ​គេ​យំ​។​ ប៉ុន្តែ​ប្រសិន​បើ​អស់​ចិត្ត​ហើយ​ បើ​ចេញ​ក៏​ចេញ​ឱ្យ​ផុត​ ចូល​ក៏​ចូល​ឱ្យ​ផុត​កុំ​នៅ​រេរា​មាត់​ទ្វារ​នាំ​ស្ទះ​ផ្លូវ​គេ​។​ ព្រោះ​គេ​កាន់​តែ​គួរ​ឱ្យ​អាណិត​ ដោយ​សារ​ត្រូវ​រស់នៅ​ជាមួយ​មនុស្ស​ដែល​គ្មាន​ចិត្ត​ ការ​ឈឺ​ចាប់​ដែល​គ្មាន​សំឡេង។

៦.​ ត្រឹម​តែ​ជា​តួ​ជំនួស​សង្សារ​ដែល​គេ​មិន​ទាន់​ភ្លេច​បាន​៖ 

ឈឺចាប់​ជាង​បែក​គ្នា​នោះ​គឹ​ នៅ​ជាមួយ​គេ​បាន​តែ​កាយ​ តែ​ចិត្ត​នៅ​គេ​នៅ​នឹក​សង្សារ​ចាស់​នៅ​ឡើយ​។​ មាន​អី​បន្តិច​ក៏​យក​យើង​មក​ប្រៀបធៀប​ជាមួយ​សង្សារ​ចាស់​គេ​ អ្នក​នៅ​នឹង​មុខ​មិន​នឹក​ទៅ​ជា​នឹក​អ្នក​មិន​នៅ​ទៅ​វិញ​។​ ប្រសិន​បើ​ជួប​បែប​នេះ​ អ្នក​ត្រូវ​ប្រញាប់​ដោះស្រាយ​ឱ្យ​ដឹង​ស​ខ្មៅ​រួច​ផ្តល់​ក្តី​សុខ​ដល់​ខ្លួន​ឯង​ដោយ​ការ​ដើរ​ចេញ​ពី​សម័្ពន្ធភាព​ដ៏​សែន​កំសាក​មួយ​នេះ​ចុះ​៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម