​ចៀសបានចៀស! ទម្លាប់​ហូប​​អាហារ​ពេល​ព្រឹក​ ៤​ យ៉ាង​ដែលអាច​ឱ្យ​ក្រពះឆាប់ខូច

ក្នុង​យុគសម័យដែល​មាន​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ក្លា​ដូច​ជា​បច្ចុប្បន្ន​ ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​រវល់​ខ្លាំង​ជា​ហេតុ​នាំ​ឱ្យ​រំលង​អាហារ​ពេល​ព្រឹក​ ដែល​ប្រៀប​ដូច​ជា​រំលង​សុខភាព​ល្អ​ដែរ​។​ អ្នក​ខ្លះ​វិញ​បែរ​ជា​រើស​ទទួល​ទាន​អាហារ​ដែល​មិន​ត្រឹម​ត្រូវ​ចំពោះ​សុខភាព​។​ ខាង​ក្រោម​នេះ​ AMS នឹង​ចែក​រំលែក​អំពី​ទម្លាប់​អាក្រក់​ ៤​ យ៉ាង​ក្នុង​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ដែល​ប៉ះពាល់​ដល់​សុខភាព​បាន។

១.​ ញ៉ាំ​អាហារ​ពេល​ព្រឹក​ក្រោយ​ម៉ោង​ ៩​ ព្រឹក​៖

ចាប់​ពី​ម៉ោង​ ៦​ ដល់​ម៉ោង​ ៨​ ព្រឹក​គឺ​ជា​ពេល​វេលា​ល្អ​បំផុត​ក្នុង​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​។​ ជា​ពេល​ដែល​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីត​ច្រើន​បំផុត​ និង​ល្អ​សម្រាប់​ក្រពះ​ក្នុង​ការ​រំលាយ​អាហារ​។​ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក្រោយ​ម៉ោង​ ៩​ នឹង​ធ្វើ​ឱ្យ​ហើម​ពោះ​បាន​ថែម​ទាំង​ប៉ះពាល់​ដល់​អាហារ​ថ្ងៃត្រង់។ ដូច​គ្នា​នេះ​ផង​ដែរ​ កុំ​បរិភោគ​អាហារ​ពេល​ព្រឹក​ភ្លាម​ៗ​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​។​ គួរ​ផឹក​ទឹក​ក្តៅ​មួយ​កែវ​ជា​មុន​សិន​ ដើម្បី​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរការ​ឡើង​វិញ​ថែម​ទាំង​ជួយ​ឱ្យ​រាង​ស្អាត​ទៀត​ផង​។​ គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក្រោយ​ភ្ញាក់​ពី​គេង​ ៣០​ នាទី​ជា​រៀងរាល់​ថ្ងៃ​។

២.​ មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​៖

អាស៊ីត​ក្រពះ​ និង​អង់ស៊ីម​រំលាយ​អាហារ​ត្រូវ​បាន​កើន​ឡើង​នៅ​ពេល​ព្រឹក​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​រំលាយ​អាហារ​ពេល​ព្រឹក​។​ ប្រសិន​បើ​អ្នក​ទុក​ក្រពះ​ទំនេរ​ចោល​ សារធាតុ​ទាំង​នេះ​នឹង​មិន​មាន​អ្វី​ឱ្យ​ធ្វើ​ការ​រំលាយ​ ហើយ​វា​នឹង​បំផ្លាញ​ស្រទាប់​ក្រពះ​ដោយ​ផ្ទាល់​។​ ការ​តម​អាហារ​ពេល​ព្រឹក​យូរ​ៗ​ទៅ​ នឹង​ធ្វើ​ឱ្យ​ក្រពះ​ដំបៅ​ ឬ​ខូច​បាន​។

៣.​ ញ៉ាំ​ពេល​ធ្វើការ​ ឬ​ពេល​ធ្វើ​ដំណើរ​៖

នេះ​ជា​ទម្លាប់​មនុស្ស​រវល់​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ញ៉ាំ​អាហារ​តាម​ដង​ផ្លូវ​ ធ្វើ​ឱ្យ​អាហារ​មាន​ភាព​កខ្វក់​ដោយសារ​តែ​បាក់តេរី​ និង​ធូលី​ជា​ដើម​។​ ដូច្នេះ​ មិន​ត្រឹម​តែ​មិន​មាន​អនាម័យ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មិន​ល្អ​មើល​ទៀត​ផង​។ ការ​ញ៉ាំ​ផង​ ដើរ​ផង​ក៏​អាច​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​របស់​អ្នក​បាន​ដែរ​។​ អាហារ​ត្រូវ​បញ្ជូន​ទៅ​ក្រពះ​ពី​លើ​ចុះ​ក្រោម​ ប្រសិន​បើ​អ្នក​ធ្វើ​ចលនា​​មិន​ឈប់ឈរ នោះ​វា​នឹង​ធ្វើ​ឱ្យ​ការ​បញ្ជូន​អាហារ​ទាំង​នោះ​មិន​រលូន​ បណ្ដាល​ឱ្យ​ក្រហាយ​ទ្រូង​ ចុក​ឆ្អល់​ និង​ចង់​ក្អួត។

៤.​ ការ​ជ្រើសរើស​អាហារ​ពេល​ព្រឹក​ខុស​៖

អ្នក​ខ្លះ​ជ្រើសរើស​អាហារ​សម្រន់​ជំនួស​អាហារ​ពេល​ព្រឹក​។​ អាហារ​សម្រន់​ភាគ​ច្រើន​មាន​ភាព​ស្ងួត​មិន​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ទេ​។​ លើស​ពី​នេះ​ទៅ​ទៀត​អាហារ​ដែល​គ្មាន​សារធាតុ​ចិញ្ចឹម​ មិន​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​រាងកាយ​បាន​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​។ លើស​ពី​នេះ​ទៅ​ទៀត​មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ការ​ញ៉ាំ​ផ្លែឈើ​ពេល​ព្រឹក​ជួយ​សម្រក​ទម្ងន់​បាន​ ថែម​ទាំង​អាច​ទទួល​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់​។​ ប៉ុន្តែ​មិន​ពិត​ទេ​ ប្រសិន​បើ​ញ៉ាំ​យូរ​ៗ​ទៅ​ ខួរ​ក្បាល​និង​កង្វះ​ជាតិ​ប្រូតេអ៊ីន​និង​គ្លីកូហ្សែន​ជា​ហេតុ​បណ្ដាល​ឱ្យ​អស់​កម្លាំង​។​ អាហារ​ពេល​ព្រឹក​ដែល​ល្អ​គួរ​តែ​មាន​ប្រូតេអ៊ីន​ វីតាមីន​ និង​សារធាតុ​រ៉ែ​។​ នោះ​មាន​ន័យ​ថា​យើង​ត្រូវ​ទទួល​ទាន​អាហារ​ទាំង​ ៤​ ក្រុម​រួម​មាន​ កាបូអ៊ីដ្រាត​ ប្រូតេអ៊ីន វីតាមីន​ និង​សារធាតុ​រ៉ែ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម