សម្រាលកូនត្រឹមមួយរយៈខ្លី ដា ដាវ អាចបង្ហាញរាងស្រឡូនមកវិញ ថែមទាំងសរសើរប្ដីមើលថែបានល្អ

ហាក់​មិន​ទុក​ចោល​ការងារ​យូរ​ ដា ដាវ ​ត្រឡប់​មក​ធ្វើ​ការ​ក្រោយ​សម្រាលកូនបាន​មួយ​រយៈខ្លីប៉ុណ្ណោះ​។ ​ថ្មី​ៗ​នេះ​ដែរ​​តារា​សម្ដែង​ស្រីរាងតូចច្រឡឹង បានបញ្ចេញ​រាង​ដ៏​ស្រឡូន​ សាច់​ស​ភ្លឺ​ខ្ចី ​​ថែម​ទាំង​ពោល​សរសើរ​ស្វាមី​ចំ​ៗ​បែប​នេះ​ថា​៖ «លទ្ធផល​ដែល​ប្ដី​មើល​ថែ​បាន​ល្អ»​ ។

បន្ទាប់​ពី​តារា​ស្រី​រូប​នេះ​សម្រាល​​បាន​មួយ​រយៈ​​ ដា​ ដាវ ​ហាក់​មិនបាន​ថម​ថយ​សម្រស់ ​ថែម​ទាំង​អាច​ត្រឡប់​មក​សភាព​ដើម​បាន​យ៉ាង​​រហ័ស​​ទៀត​ផង​។​ មហាជនអ្នកគាំទ្រ ​​ជា​ពិសេស​​អ្នក​ម្ដាយ​ដូច​គ្នា​ជា​ច្រើន​បាន​ចូល​ខមិន​ និង​សាក​សួរ​ពី​វិធី​សាស្ត្រ​ក៏​ដូច​ជា​រូបមន្ត​​​ធ្វើ​ឱ្យ​អ្នកនាង​អាច​ត្រឡប់​​មក​ដូច​កាល​មិន​ទាន់​ទម្ងន់បានលឿន តួ​យ៉ាង​ដូច​ជា​ក្បាល​ពោះ​រាប​ស្មើ​ល្អ​​​ឆាប់រហ័ស​បែប​នេះ​។ ​

មិន​មាន​ការ​លាក់​បាំង​នោះ​ទេ ដា ដាវ បាន​ទម្លាយ​ប្រាប់​ថា ​ចំពោះ​ក្បាល​ពោះ​របស់​អ្នក​នាង​ដែល​អាច​ត្រឡប់​មក​សភាព​ដើម​លឿន​បែប​នេះ​គឺ​មក​ពី​អ្នក​នាង​​ចាប់​ផ្ដើម​រឹត​ហ្កេន​នៅ​ពេល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ខាង​គ្រូ​ពេទ្យ​​ មួយ​វិញ​ទៀត​គឺ​​អ្នក​នាង​បរិភោគ​ទឹក​ក្ដៅ​​ គួប​ផ្សំ​ជាមួយ​ការ​ទទួល​សេវាកម្ម​ម៉ាស្សា​ផង​ដែរ​។​

យ៉ាង​ណា​មិញ ​នៅ​ពី​ក្រោយ​រឿង​ទាំង​​អស់​នេះ​មនុស្ស​សំខាន់​​របស់​ដា ដាវ គឺ​ស្វាមី​របស់​អ្នក​នាង​។ លោក​​​​តែង​នៅ​ក្បែរ​​មើល​ថែទាំង​ផ្លូវចិត្ត និងផ្លូវកាយដល់អ្នកនាង និងផ្ដល់​ភាព​កក់​ក្ដៅគ្រួសារ​តូច​មួយ​នេះ​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​