ដា ដាវ៖ រឿង «ភ្នាក់ងារ CICADA» មិនមែនគ្រាន់ជារឿងស្នេហា កំប្លុកកំប្លែង តែជារឿងឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមដែលអ្នកមើលមិនគួររំលង

ស្របពេលរឿង «ភ្នាក់ងារ​ស៊ីកាដា» ដែលជា​រឿង​កំប្លែងបែបយុវវ័យ និយាយ​ពី​ក្រុមហ៊ុន Marketing Agency មួយ​ដែល​មាន​បុគ្គលិក ៥ នាក់ និង​ថៅកែ​វ័យ​ក្មេង​ម្នាក់​ដែល​មាន​អត្តចរិត​ផ្សេង​ៗ បានកំពុងត្រៀមចាក់បញ្ចាំងលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment នៅពេលឆាប់ៗខាងមុខ ស្រីស្អាត ដា ដាវ ដែលកំពុងល្បីល្បាញលើប្រព័ន្ធអ៊ីនធឺណិត ដូចជា បណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាម ដោយកញ្ញាក៏មានវត្តមានសម្តែងក្នុងរឿងនេះផងដែរ ដោយនាងត្រូវដើរតួសម្តែងជា បុគ្គលិកស្រីម្នាក់មានឈ្មោះថា កញ្ញា ប៊ុន កែវវាចា។

ក្នុងរឿង «ភ្នាក់ងារ CICADA» កញ្ញា ប៊ុន កែវវាចា សម្តែងដោយស្រីស្អាត ដា ដាវ គឺជាបុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន និងជាស្រីស្អាតប្រចាំក្រុមហ៊ុន។ វាចា ធំឡើងក្នុងរង្វង់គ្រួសារដែលមានរឿងរ៉ាវច្រើន ប៉ុន្តែនាងមិនបានទោរទន់តាមអ្វីដែលក្រុមគ្រួសារនាងធ្វើនោះទេ ផ្ទុយទៅវិញនាងជាមនុស្សស្រីដែលឯករាជ្យ ម្ចាស់ការ អាចគ្រប់គ្រងខ្សែជីវិតខ្លួនឯងបាន ដោយមិនត្រូវការរស់រំពឹងបុគ្គលណាមួយឡើយ ពិសេសគឺមនុស្សប្រុសតែម្តង។

ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារពត៌មានសិល្បៈ AMS កាលពីពេលថ្មីៗ ស្រីស្រស់រាងតូច្រឡើង ដា ដាវ បានប្រាប់ឱ្យដឹងថា នេះជាលើកទី១សម្រាប់កញ្ញាដែលសម្តែងប៉ះតួអង្គចរិតដូចចរិតពិតរបស់នាងស្ទើរ ១០០%បែបនេះ ខណៈរឿងកន្លងទៅដែលនាងធ្លាប់សម្តែងភាគច្រើន នាងតែងត្រូវជ្រើសជាតួអង្គស្លូតសុភាពរាបសា តែរឿងនេះពិតជាប្លែកដោយនាងអាចបញ្ចេញចរិតពិតខ្លួនឯងស្ទើរតែ ១០០% ក្នុងការសម្តែង។ 

ដា ដាវ បន្តថា នាងពិតជាពេញចិត្តខ្លាំងចំពោះអត្តចរិតតួអង្គ កញ្ញា ប៊ុន កែវវាចា ក្នុងរឿង «ភ្នាក់ងារ​ស៊ីកាដា»ព្រោះនាងបានតាំងខ្លួនជាមនុស្សស្រីឯករាជ្យ មិនចំណុះក្រោមការបង្គាប់បញ្ជានរណាម្នាក់ឡើយ ទាំងរឿងគ្រួសារ និងការងារ មិនតែប៉ុណ្ណោះ តួអង្គនេះគឺជាស្រីស្អាតក្នុងក្រុមហ៊ុន ដូច្នេះនាងតែងតែតែងខ្លួនស្រស់ស្អាតរៀងរាល់ថ្ងៃដូចអ្វីដែលកញ្ញាធ្វើក្នុងសកម្មភាពរបស់នៅប្រចាំថ្ងៃ។ ចំណុចពិសេសមួយដែល ដា ដាវ ចាំមិនភ្លេចពីការសម្តែងតួអង្គ កញ្ញា ប៊ុន កែវវាចា គឺត្រង់ឈុតឆាកពេលបើកក្បាលដែល វាចា បានពោលឡើងថា «នាងរស់ដោយមិនចាំបាច់ពឹងប្រុសណាមកចិញ្ចឹម» ដែលឃ្លាប្រយោគនេះ គឺដូចនិងនិយមន័យរបស់កញ្ញាក្នុងជីវិតពិតតែម្តង។

ដា ដាវ៖ «ចំណុចល្អរបស់តួអង្គកញ្ញា ប៊ុន កែវវាចា ដែលមនុស្សស្រីគ្រប់រូបគួរយកជាគំរូនោះគឺ មានភាពជាម្ចាស់ការលើខ្លួនឯង មានភាពឯករាជ្យលើខ្លួនឯង។ ឃ្លាដំបូងដែលនាងពោលពេលចេញបើកក្បាលឆាក គឺ «នាងរស់ដោយមិនចាំបាច់ពឹងប្រុសណាមកចិញ្ចឹម» ខ្ញុំស្រលាញ់មួយម៉ាត់នេះមែនទែន! និយមន័យនេះហើយ គឺនិយមន័យរបស់ខ្លួនតែម្តង តាំងពីដើមមកខ្ញុំប្រាប់ខ្លួនឯងថា ជីវិតខ្ញុំ ខ្ញុំមិនត្រូវពឹងពាក់នរណាគេទេ ខ្ញុំចាយលុយខ្លួនឯងខ្ញុំសប្បាយចិត្តជាងចាយលុយអ្នកដទៃ ចឹងហើយ! ខ្ញុំស្រលាញ់គាត់ចំនុចមួយនេះ។» យ៉ាងណាមិញ តួអង្គ វាចា ក៏មានចំណុចមិនល្អដូចគ្នាដែរ ដូច្នេះចំណុចណាល្អអ្នកមើលអាចយកជាគំរូ តែចំណុចណាមិនល្អក៏ពុំគួរយកនិងធ្វើត្រាប់តាមនោះឡើយ។

បន្ទាប់ពីបានសម្តែងរឿងនេះ ដា ដាវ ថា នាងរៀនសូត្របានមេរៀនជាច្រើនពីសាច់រឿងនេះ តួយ៉ាងគឺចំណុចរឹងរូស មិនសូវស្តាប់គំនិតយោបល់អ្នកដទៃ ឬស្តាប់ដែរតែមិនដែលបានយកមកអនុវត្តតាម។ យ៉ាងណា ក្រោយសម្តែងរឿងនេះធ្វើឱ្យ ដា ដាវ ងាកមកគិតឡើងវិញថា ពេលខ្លះការស្តាប់យោបល់មនុស្សជុំវិញខ្លួន និងក្រុមគ្រួសារក៏ជារឿងល្អ ស្តាប់ហើយត្រង់ណាល្អក៏ធ្វើ ត្រង់ណាមិនល្អក៏ពុំចាំបាច់ធ្វើនោះទេ។

ដា ដាវ តារាស្រីកំពុងស្រូបទាញបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីមហាជន ពិសេសយុវវ័យតាមរយៈស្ទីល ការរៀបចំតុបតែងខ្លួនយ៉ាងស៊ីវិស័យនេះ ផ្តាំឱ្យហ្វេនៗទស្សនារឿងនេះកុំបីខាន ព្រោះរឿង «ភ្នាក់ងារ CICADA»មិនមែនគ្រាន់ជារឿងស្នេហា កំប្លុកកំប្លែង តែជារឿងឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមដែលអ្នកមើលមិនគួររំលង។

ដា ដាវ៖ «មូលហេតុដែលអ្នកទាំងអស់គ្នាគួរមើលរឿង រឿង «ភ្នាក់ងារ CICADA» នេះ ដោយសាររឿងនេះមិនមែនគ្រាន់ជារឿងស្នេហា ឬរឿងកំប្លុកកំប្លែង ឱ្យអ្នកមើលកម្សាន្តអារម្មណ៍សប្បាយមួយពេល អត់មានអត្ថន័យនោះទេ No! គឺរឿងនេះមានផ្តល់ឱ្យទាំងការកម្សាន្ត មនោសញ្ចេតនាដែលឆ្លុះបញ្ចាំងទៅនឹងសង្គមរបស់យើងពិតៗតែម្តង។ ខ្ញុំសរសើរដល់អ្នកសរសេរសាច់រឿង ដែលយកជីវិតពិតគាត់មកសរសេរតែម្តង ដែលប៉ារ៉ូលរឿងដែលខ្ញុំអានហើយ គឺចាក់ចិត្តខ្ញុំសាហាវខ្លាំងមែនទែនម៉ង»។

កុំភ្លេចរង់ចាំតាមដានទស្សនារឿង «ភ្នាក់ងារ CICADA» ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ AMS Infotainment និង Website AMS Infotainment រៀងរាល់​ថ្ងៃ​អាទិត្យ វេលា​ម៉ោង ០៨ និង ៣០ នាទី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន