Creative! ស៊ីន យូប៊ីន ស្លៀករ៉ូបប៉ាក់រូបតំណាង ២៥ ខេត្ត/រាជធានី ពេលទៅទទួលពានរង្វាន់នៅសិង្ហបុរី

តារា​សម្ដែង​​ដែល​តែងតែ​គិតគូរ​ពី​មុខ​មាត់​ប្រទេស​ជាតិ ពេល​បង្ហាញ​វត្តមាន​លើ​ឆាក​អន្តរជាតិ គឺ​កញ្ញា ស៊ីន យូប៊ីន។ ថ្មី​ៗ​នេះ​តារា​ស្រី​ជួរ​មុខ​លំដាប់​ស្រុក​ខ្មែរ​រូប​នេះ បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស ហើយ​នាង​ក៏​មិន​ភ្លេច​ពាំនាំ​អ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ ទៅ​ឲ្យ​បរទេស​បាន​ដឹង​បាន​ឃើញ និង​ស្គាល់​ដែរ។

ស៊ីន យូប៊ីន បាន​ឡើង​ទទួល​ពាន​រង្វាន់​កម្មវិធី HOFS នៅ​ប្រទេស​សិង្ហបុរី ដូច​ឆ្នាំ​មុន​ៗ ដោយ ២០២៥ នេះ​នាង និង​ប្ងូន​ស្រី​សំណព្វ​ចិត្ត ស៊ីន ជេននី បាន​ចូលរួម​ជាមួយ​គ្នា។ តារា​ស្រី​វ័យ ២៩ រូបនេះ​បាន​យក​ឈុត​មួយ ដែល​រំលេច​រូបភាព​គ្រប់ ២៥ ខេត្ត/រាជធានី ខ្មែរ​លើ​រ៉ូប​ពណ៌​ទឹក​សមុទ្រ បែប​ពណ៌​ទឹក​ប្រាក់​របស់​ខ្លួន ពេល​ឡើង​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​សិង្ហបុរី។

បរិយាយ​ពី​រ៉ូប​ដែល​គ្រង​លើ​ខ្លួន​សង្សារ ខាត់ វ៉ៃហាំង ពិតជា​ស្រស់​ស្អាត និង​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ។ យូប៊ីន បាន​ឲ្យ​ដឹង​ថា រ៉ូប​នោះ គឺ​នាង និង Designer ខ្មែរ​រួម​គ្នា​បង្កើត​ចេញ​ជា​ឈុត​នោះ​មក។ នៅ​ចំ​ពី​មុខ​នៃ​ឈុត​យើង​អាច​ឃើញ​រូប​ព្រះ​បរម​រាជវាំង តំណាង​រាជធានី​ភ្នំពេញ, រូប​លោកតា​ដំបង​ក្រញូវ ខេត្ត​បាត់ដំបង, រូប​សំណាក់​ឆ្នាំង របស់​ខេត្ត​កំពង់ឆ្នាំង, រូប​សំណាក់​ដំរី​ជាន់​ខ្លា នៃ​ខេត្ត​កំពង់ធំ…។

បន្ថែម​ពី​រូប​តំណាង​ខេត្ត/រាជធានី​ទាំង ២៥ នៅ​ចុង​រ៉ូប យូប៊ីន បាន​ដឹក​ឃើញ​គំនិត​ច្នៃ​ប្រតិដ្ឋ ដោយ​ឌិន​អង្កាំ​តូច​ៗ​ពណ៌​ស តំណាង​ឲ្យ​ឆ្នេរ​ខ្សាច់​សក្បុស​នៃ​សមុទ្រ​ខ្មែរ។ ស៊ីន យូប៊ីន និង ស៊ីន ជេននី ក៏​បាន​ជួប​សិល្បករ​ខ្មែរ​មួយ​រូប​ទៀត គឺ​ព្រះនាង នរោត្តម ជេនណា ក៏​មាន​វត្តមាន​ឡើង​ទទួល​ពាន​រង្វាន់​ពី​កម្មវិធី HOFS ដែរ ហើយ​នាង​ក៏​បាន​ថត​រូប​ជាមួយ​សិល្បករ​មកពី​ប្រទេស​ផ្សេង​ៗ​ជាច្រើន​រូប​ទៀត។

The HOFS Award ជា​វេទិកា​​ប្រគល់​ពាន​រង្វាន់​សិល្បករ​ឆ្នើម​ជូន​​​ដល់​សិល្បករ​​ តារា​សម្ដែង​ ​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ល្បី​ៗ​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី ហើយ​សម្រាប់​ស្ត្រី​ឆ្នើម​ផ្នែក​សម្ដែង​កម្ពុជា ស៊ីន យូប៊ីន នាង​បាន​ទៅ​ចូលរួម​កម្មវិធី ​ The HOFS Award ៣ ឆ្នាំ​ជាប់​គ្នា។

គួរ​បញ្ជាក់​ថា ស៊ីន យូប៊ីន ជា​តារា​ស្រី​​តែង​តែ​គិតគូរ​ពី​សិល្បៈ វប្បធម៌​ខ្មែរ ពេល​ឡើង​ឆាក​អន្តរជាតិ​ម្ដង​ៗ ដោយ​កញ្ញា​មាន​ការ​ច្នៃ​ឈុត​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ ដើម្បី​ឲ្យ​ជន​បរទេស​បាន​ឃើញ៕

រូបភាព៖ Shin Yubin



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *