ត្រឡប់មកម្ដងទៀត «រាត្រីសមោសរ សំពត់បត់ខ្មែរ» កម្មវិធីសិល្បៈកម្រ១ ឆ្នាំមានតែម្ដង!

«រាត្រីសមោសរ សំពត់​បត់​ខ្មែរ» ជា​កម្មវិធី​សិល្បៈ​បុរាណ​ខ្មែរ​ដ៏​កម្រ​ដែល​មាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។ ដោយ​ឡែក កម្មវិធី​នា​លើក​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​សិល្បករ-សិល្បៈ​ការិនី ល្បីៗ​ក្នុង​ប្រទេស​ជា​ច្រើន​រូប​ ព្រម​ជាមួយ​ឱកាសនៃការ​ស្វែង​យល់​អំពី​សម្លៀកបំពាក់​បុរាណ​ខ្មែរ​​​។

​ថ្ងៃ​ទី​ ២៤ ​កុម្ភៈ​ ២០២៥​ នេះ​កម្មវិធី​សិល្បៈ​បុរាណ​ខ្មែរ «រាត្រីសមោសរ សំពត់​បត់​ខ្មែរ» លើក​ទី​២ នឹង​មាន​វត្តមាន​ជា​ថ្មី​ម្ដង​ទៀត​នៅ​សាល​សន្និសីទ​ចតុមុខ។ ត្រឡប់​មក​លើក​នេះ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​សហការ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​បាន​រៀប​ចំ​នូវ​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​អាពាហ៍ពិពាហ៍​ខ្មែរ (សម័យ​ឧត្ដុង្គ​មក​ទល់​បច្ចុប្បន្ន) ព្រមទាំង​ការ​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ដឹង​អំពី​គុណ​តម្លៃ​សំពត់​បត់​ខ្មែរ ដែល​​អាច​បន្ត​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង​ គ្រប់​វ័យ​ គ្រប់​កម្មវិធី​ និង​គ្រប់​សម័យ​កាល​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា កម្មវិធី​ដ៏​សិល្បៈ​ខ្មែរ​ដ៏​អស្ចារ្យ​មួយ​នេះ​ជា​ការ​បំផុស​ស្មារតី​កូន​ខ្មែរ​ជា​ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ឱ្យ​ងាក​មក​ស្រលាញ់​វប្បធម៌​របស់​ខ្លួន​ ជា​ពិសេស​ជំរុញ​ឱ្យ​ស្ត្រី​ដឹង​កាន់​តែ​ច្បាស់​ពី​គុណ​តម្លៃ​ភាព​ស្រស់​ស្អាត​នៃ​សំពត់​បត់​ខ្មែរ​តាម​រយៈ​ការ​ចូលរួម​ថែ​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ដែល​ជា​កេរដំណែល​មរតក​វប្បធម៌​របស់ដូនតាខ្មែរយើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រម្លឹក​ឱ្យ​ដឹង​ដែរ​ថា ​កាល​ឆ្នាំ​ទៅ​មិញ​កម្មវិធី «រាត្រីសមោសរ សំពត់​បត់​ខ្មែរ» ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​មហាជន​ដោយ​នៅ​ក្នុង​កម្មវិធី​មាន​ការ​តាំង​បង្ហាញ​ស្នាដៃ​ផលិតផល​សិប្បកម្ម​ខ្មែរ​ ការ​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​ស្ដី​ពី​ប្រវត្តិ​សម្លៀកបំពាក់​តាម​សម័យ​កាល​ និង​កម្មវិធី​សិល្បៈ​ជា​ច្រើន​ផ្សេង​ទៀត​។ ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​២០២៥​នេះ​កម្មវិធី «រាត្រីសមោសរ សំពត់​បត់​ខ្មែរ» មាន​អ្វី​ប្លែក​ និង​អស្ចារ្យ​រង់ចាំ​មើល​ទាំង​អស់​គ្នា​នៅ​រាត្រី​ថ្ងៃ​ទី ​២៤​ កុម្ភៈ ​២០២៥ នៅសាល​សន្និសីទ​ចតុមុខ៕

កម្រងរូបភាពថ្ងៃហាត់សម ៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *