កិច្ចសហការ «Be Myself» របស់ SK ជាមួយ «Tipsy» ពី Mina កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ខណៈការលាយបញ្ចូលគ្នានៃចម្រៀងទាំង ២ បទនេះ បានបង្កើតនូវរសជាតិថ្មី ផ្អែម ស្រទន់ និងមានភាពទាក់ទាញយ៉ាងខ្លាំងពីសំណាក់តារាចម្រៀងស្រីរូបស្រស់ទាំង ២។

ប៉ះគ្នាលើកទីដំបូង ស្រីស្អាតទាំង ២ ធ្វើឱ្យហ្វេនញញឹមបិទមាត់លែងជិត ពេលបានឃើញបទចម្រៀង COLLABORATION បែប Acoustic ដំបូងរបស់តារាចម្រៀងរូបស្រស់គូនេះ ធ្វើបានយ៉ាងល្អ។ ប៉ុន្មានម៉ោងមុននេះ បទចម្រៀង «Be Myself» របស់ស្រីស្អាត SK ដែលបានដាក់លាយបញ្ចូលគ្នាជាមួយបទចម្រៀង «Tipsy» របស់ស្រីស្អាត Mina ក្នុងគម្រោង SPECIAL COLLABORATION ទើបទម្លាប់ក្ដៅៗ តែបទចម្រៀងមួយនេះហាក់ទទួលបានការគាំទ្រខ្លាំងខណៈការសហការមួយនេះបានបង្កើតនូវអារម្មណ៍មួយប្លែកជាមួយការបង្ហើរសំនៀងបែបផ្អែម ស្រទន់ ពីសំណាក់តារាចម្រៀងទាំងពីរ។





បទចម្រៀងមួយនេះហាក់ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ស្របពេលដែលម្ចាស់បទទាំងពីរសុទ្ធតែស្រីស្អាតថែមទាំងច្រៀងពីរោះទៀតផងនោះ៕
ទស្សនាវីដេអូ COLLABORATION «Be Myself» by SK x «Tipsy» by Mina























Account
Security
Favourite Content