កូនប្រុសកវី ងិន ម៉ានីយ៉ា យកបទម្ដាយនិពន្ធ មកប្រកួតវគ្គ Theater Round ជុំទី១ កម្មវិធី Cambodian Idol

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​កម្មវិធី Cambodian Idol រដូវ​កាល​ទី ៥ ឈាន​មក​ដល់​វគ្គ Theater Round ជុំទី១ សប្ដាហ៍​ដំបូង ដោយ​ក្រុម​ដែល​មាន​បេក្ខជន ៤ រូប ​​​ថៃ នរបណ្ឌិត នួន បូរ៉ា អ៊ុក មនោរិទ្ធ និង ទិត សិរីវឌ្ឍនា បានបកស្រាយ​បទ «យូរ​យ៉ាងណា​ក៏​ចាំ»។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ម្នាក់​ក្នុង​ចំណោម ៤ រូប​នោះ ជា​កូន​ប្រុស​បង្កើត ​អ្នក​និពន្ធ​បទ​នោះ​ផ្ទាល់។

ម្នាក់​នោះ ជា​វិចិត្រករ​លើ​ឧបករណ៍​ឌីជីថល​ដ៏​មាន​ថ្វីដៃ ថៃ នរបណ្ឌិត ហៅ Bennie។ ថៃ នរបណ្ឌិត គឺជា​កូន​ប្រុស​ទី​២ របស់​អ្នក​និពន្ធ​ដ៏​ល្បី និង​ធ្លាប់​តែង​បទ​ជូន​កំពូល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មីហង្សមាស កាលពី​​​មុន រួម​មាន​កំពូល ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញា សុគន្ធ នីសា ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណរាជ ជាដើម ហើយ​គ្រប់​បទ​សុទ្ធតែ​ល្បីរន្ធឺ។

«យូរ​យ៉ាង​ណា​ក៏​ចាំ» ជា​បទ​របស់​កំពូល​តារា​ប្រុស​សំឡេង​ស្រទន់ ណុប បាយ៉ារិទ្ធ ដែល​និពន្ធ​ឡើង​ដោយ​កវី​ស្រី​ដ៏​មាន​ទេពកោសល្យ ងិន ម៉ានីយ៉ា។ ពិតជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​មែន ដែល​កូន​ប្រុស ពេល​ប្រកួត​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី ៥ ​យក​បទ​​​របស់​ម្ដាយ​ខ្លួននិពន្ធ ហើយ​បទ​ច្រៀង​សម​ទៅ​នឹង​សំឡេងបេក្ខជន​ទាំង៤ រហូត​អាច​ឆ្លង​ផុត​បាន​ទាំង​ក្រុម​ទៅ​វគ្គ​បន្ត។

ការ​ជ្រើសរើស​បទ​បាន​ត្រឹមត្រូវ ធ្វើឲ្យ​ថៃ នរបណ្ឌិត នួន បូរ៉ា អ៊ុក មនោរិទ្ធ និង ទិត សិរីវឌ្ឍនា ជាប់​ទាំង ៤ ហើយ​គណៈកម្មការ​ក៏​មិន​ពិបាក​​ក្នុង​ការ​សម្រេច​ចិត្ត​ឡើយ ដោយ​ច្រៀង​ចប់​ភ្លាម Judge ទាំង ៤ ឆ្លើយ Yes ព្រម​គ្នា​ភ្លែត។

គួរ​រឭក​ផង​ដែរ​ថា កវី​ស្រី ងិន ម៉ានីយ៉ា ​មាន​ស្នាដៃ​ច្រើន​ខ្លាំង ដោយ​បាន​តាក់តែង​បទ​ឲ្យ​តារា​ចម្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្សមាស​កាលពី ២០ ឆ្នាំ​មុន តាំង​ពី​ជំនាន់​លោក សុះ ម៉ាត់ អ្នកស្រី ហ៊ឹម ស៊ីវន ទូច ស៊ិននិច ម៉េង កែវពេជ្ជតា សួន ចន្ថា ព្រាប សុវត្ថិ គីម លក្ខិណា ឱក សុគន្ធកញ្ញា សុគន្ធ នីសា ណុប បាយ៉ារិទ្ធ សាពូន មីដាដា ឆន សុវណ្ណរាជ ពេជ្រ សោភា និង​នៅ​មាន​អ្នក​ចម្រៀង​ច្រើន​ទៀត​ដែល​មិនទាន់​បាន​ស្រាវជ្រាវ​អស់។

កវី​និពន្ធ​ ងិន ម៉ានីយ៉ា មាន​កូន​ប្រុស​ស្រី ៣ នាក់ ហើយ​បេក្ខភាព​រូប​សង្ហា​វ័យ ៣១ ឆ្នាំ​រូប​នេះ​ ជា​កូន​ប្រុស​កណ្ដាល ដោយ​កូន​ប្រុស​ច្បង​ជា​ប្រុស​ស្អាត​​ ​Freshie Boy លេខ១ ឆ្នាំ ២០០៦ ថៃ នរពិទូ និង​កូន​ស្រី​ពៅ ថៃ នារីសុជាតា ហៅ Fiyata ជា Freshie Girl លេខ​២ ឆ្នាំ ២០១០ ​​គ្រួសារ​នេះ គឺ​សាច់សាលោហិត​សុទ្ធសឹងជា​អ្នក​សិល្បៈ​ទាំងអស់​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប



Leave a Reply

Your email address will not be published.Required fields are marked *