វិស័យភាពយន្តខ្នាតធំកូរ៉េខាងត្បូងប្រឈមមុខនឹងវិបត្តិ ក្រោយការវិនិយោគធ្លាក់ចុះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការផលិតភាពយន្តថ្មីៗរបស់កូរ៉េខាងត្បូងមានការធ្លាក់ចុះគួរឱ្យគាត់សម្គាល់ ដោយសារតែក្រុមហ៊ុនវិនិយោគ និងចែកចាយភាពយន្តកាត់បន្ថយលើការវិនិយោគ នាំឱ្យភាពយន្តដែលគ្រោងនឹងដាក់បញ្ចាំងក្នុងរោងភាពយន្តនៅឆ្នាំក្រោយ និងឆ្នាំបន្ទាប់អាចនឹងមានចំនួនធ្លាក់ចុះយ៉ាងគំហុក។

“ក្រុមហ៊ុនវិនិយោគ និងចែកចាយភាពយន្តធំៗស្ទើរតែត្រូវធ្វើការពិនិត្យសាជាថ្មីទៅលើគម្រោងថ្មីៗរបស់ខ្លួន។ ក្នុងរយៈពេល ២៥ឆ្នាំក្នុងឧស្សាហកម្មភាពយន្ត នេះជាលើកទីមួយហើយដែលគម្រោងផលិត និងការផលិតត្រូវបានបញ្ចប់ទាំងស្រុង ដោយលែងមានអ្វីធ្វើបន្ត” អ្នកធ្វើការក្នុងក្រុមហ៊ុនភាពយន្តម្នាក់លើកឡើងបែបនេះ។ 

បើតាមរយៈអ្នកដែលធ្វើការក្នុងវិស័យនេះបានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងចែកចាយភាពយន្តធំៗទាំង ៥ (CJ ENM, Showbox, Lotte Entertainment, NEW and Plus M Entertainment) មានតែប្រមាណ ១០ភាពយន្តប៉ុណ្ណោះដែលកំពុងតែស្ថិតក្នុងដំណាក់កាលផលិត និងត្រៀមផលិត។ ជាធម្មតា ភាពយន្តអាចនឹងចំណាយពេលប្រហែល ២ឆ្នាំក្នុងការផលិត។ ដូចនេះ អាចនឹងមានភាពយន្តខ្ទង់ ១០រឿងតែប៉ុណ្ណោះដែលអាចនឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០២៥។ 

គួរឱ្យកត់សម្គាល់ CJ ENM ដែលជាអ្នកនាំមុខក្នុងឱស្សាហកម្មភាពយន្តកូរ៉េខាងត្បូងតាំងពីឆ្នាំ ២០០០ ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពលំបាកដែរ ដោយបច្ចុប្បន្ន មានត្រឹមតែ ២ភាពយន្តប៉ុណ្ណោះក្នុងដៃ មានរឿង Pretty Crazy ដែលបានបញ្ចប់ការថតតាំងពីឆ្នាំ២០២២ និងកំពុងតែធ្វើការកាត់ត។ រីឯភាពយន្តមួយទៀតគឺរឿង It Can’t Be Helped ដែលចាប់ផ្ដើមថតកាលពីថ្ងៃទី១៧ ខែសីហានេះ។ 

ជាមួយនឹងចំនួនផលិតតិចបែបនេះ ក៏ដោយសារតែភាពយន្តធំៗដូចជា Alienoid Part 1 (2022), The Moon (2023) and Escape: Project Silence (2024) មិនបានទទួលលទ្ធផលល្អក្នុង box office ដែលនាំឱ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនទាំងមូល។ 

យោងតាម របាយការណ៍ភាពយន្តកូរ៉េខាងត្បូង ២០២៣ ក្រុមហ៊ុន CJ ENM បានដាក់បញ្ចាំងភាពយន្តចំនួន ៨កាលពីឆ្នាំមុន។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនមួយនេះទំនងជាកាត់បន្ថយ និងធ្វើការកែប្រែទៅលើភាពយន្តរបស់ខ្លួន ព្រមទាំងអាចធ្វើការផ្អាកលើការវិនិយោគក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ទន្ទឹមគ្នានោះ ក្នុងឆ្នាំនេះក្រុមហ៊ុន Showbox មានរឿងចំនួន ៣ ដែលកំពុងតែរង់ចាំការផលិត រីឯក្រុមហ៊ុន New វិញមានរឿងត្រឹម២នោះទេ ដែលកំពុងត្រៀមផលិត។ 

បុគ្គលិកម្នាក់ពី Showbox បានលើកឡើងថា៖ “ក្រៅពីរឿង Three Days ពួកយើងបានដាក់បញ្ចាំងអស់ទៅហើយ។ សម្រាប់ខ្ញុំ ឆ្នាំក្រោយជាឆ្នាំដែលខ្ញុំព្រួយបារម្ភពីទីផ្សារភាពយន្តខ្លាំងជាងឆ្នាំមុនឬឆ្នាំនេះទៅទៀត”។

ដោយឡែក Plus M Entertainment កំពុងបោះទុនយ៉ាងសកម្មលើភាពយន្តថ្មីៗរបស់ខ្លួន។ ដោយហេតុថា កាលពីឆ្នាំមុន Plus M Entertainment ទទួលបានចំណាត់ថ្នាក់កំពូលក្នុងទីផ្សារចែកចាយភាពយន្តកូរ៉េខាងត្បូងជាលើកដំបូង ជាមួយនឹងទស្សនិកលើសពី ១០លាននាក់ពីភាពយន្តរឿង 12.12: The Dayl និង The Roundup: No Way Out។ 

គួរឱ្យកត់សម្គាល់ មិនមែនគ្រាន់តែក្រុមហ៊ុនធំៗនោះទេ ដែលកាត់បន្ថយការវិនិយោគរបស់ខ្លួន តែក្រុមហ៊ុនតូចៗក៏បានរាយការណ៍ថា ខ្លួនបានសម្រេចចិត្តដកខ្លួនពីវិស័យភាពយន្តទាំងស្រុង ដោយបែរទៅធ្វើការវិនិយោគទៅលើភាពយន្តភាគតែប៉ុណ្ណោះ។

អ្នកជំនាញក្នុងឧស្សាហកម្មភាពយន្តជើងចាស់ម្នាក់ និងជាម្ចាស់ក្រុមហ៊ុនភាពយន្តមួយផង បានចែករំលែកការយល់ឃើញរបស់ខ្លួនថា៖ “ក្រុមហ៊ុនធំៗគិតថាភាពយន្តជាអាជីវកម្មមួយដែលប្រថុយប្រថាន។ ខណៈពេលដែលពួកយើងកំពុងតែធ្វើការទៅលើភាពយន្តភាគជាចម្បង ទីផ្សារភាពយន្តភាគក៏មិនប្រសើរជាងគ្នាប៉ុន្មានដែរ។ នេះជាអ្វីដែលខ្ញុំកង្វល់” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត



Leave a Reply

Your email address will not be published.Required fields are marked *