CIM បំពាក់មកុដដល់បវរកញ្ញា ៣ រូប និងបុរសឯកដែលសុទ្ធសឹងតែមានបទពិសោធន៍ស្រាប់

ក្រុមហ៊ុន Cambodia International Models របស់​លោក ម៉ែន និមលរ័ត្ន បាន​រៀបចំ​កម្មវិធី​ បំពាក់​ឆៀង និង​គ្រង​មកុដ​ដល់​បវរ​កញ្ញា​កម្ពុជា ៣ រូប ព្រម​ទាំង​បុរស​ឯក​១​រូប ក្នុង​ថ្ងៃ​តែ​មួយ កាលពី​រាត្រី​ថ្ងៃ ២៣ ខែ​តុលា ឆ្នាំ ២០២៥។

សម្រាប់​ម្ចាស់​មកុដ​ទាំង ៣ របស់​ក្រុមហ៊ុន CIM សុទ្ធ​សឹង​តែ​អ្នក​មាន​សមត្ថភាព និង​ជា​អ្នក​សិល្បៈ​ស្រាប់​តែម្ដង។ ក្នុង​នោះ​មាន​តារា​សម្ដែង ខន សូរិយា និង​ជា​អ្នក​បង្កើត​មាតិកា​ទទួល​បាន​តំណែង​បវរកញ្ញា​ពិភពលោក​កម្ពុជា ឆ្នាំ ២០២៦, ហ៊ែល សារលាភី ទទួល​បាន​តំណែង Miss CosmoWorld Cambodia 2025 និង សូរ ពេជ្រវលក្ខណ៍ ម្ចាស់មកុដ Miss International Cambodia 2025។ ចំណែក​បុរស​ឯក ជា រ៉េយម៉ុន ទទួល​បាន​តំណែងMr World Cambodia 2025។

បវរកញ្ញា​ទាំង ៣ និង Mr World Cambodia 2025 ជា​អ្នក​មាន​សមត្ថភាព និង​រូប​សម្បត្តិ​ស្រស់​ស្អាត ហើយ​កាន់តែ​ពិសេស​ការ​ប្រើប្រាស់​ភាសា​បរទេស​បានល្អ​​។ បើ​ទោះ​ជា​យ៉ាង​ក្នុង​ចំណោម​បវរកញ្ញា​ទាំង ៣ ខន សូរិយា Miss World Cambodia ឆ្នាំ ២០២៦ មានមតិ​ចម្រុះ​លើកឡើង​ពី​តំណែង​មួយ​នេះ ច្រើន​ជាង​អ្នក​ដទៃ។

លោក ម៉ែន និមលរ័ត្ន បាន​ឲ្យ​ដឹង​ថា បញ្ហា​ដែល​លើក​ឡើង​ថា ខន សូរិយា មិន​ទាន់​សម​តំណែង Miss World Cambodia 2026 លោក​បាន​លើក​ឡើង​ថា បវរកញ្ញា​រូបនេះ​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​មកុដ។ មិន​មែន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​មើល​ឃើញ​ចំណុច​នេះ ក្រុម​ការងារ CIM ក៏​យល់​ឃើញ​ដូច​គ្នា​ដែរ។

នាយក​ប្រតិបត្តិ CIM បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខន សូរិយា នាង​មាន​តែ​១​ចំណុច​ប៉ុណ្ណោះ​ដែល​នៅ​ស្ទើរ គឺ​ការ​ដើរ មិន​ទាន់​បាន​ល្អ​ខ្លាំង​ឡើយ ដូចនេះ​ហើយ​ក្រុម​ការងារ​ទាំង​អស់ នឹង​ខិតខំ​ប្រឹងប្រែង​បង្វឹក​នាង​បន្ថែម​ទៀត។ ក្រៅពី​នោះ សូរិយា មាន​ទាំង​អស់​ចំណេះ​ដឹង កម្ពស់ អ្នក​គាំទ្រ ភាសា​បរទេស និង​សមត្ថភាព​ពិសេស​ការ​ច្រៀង​យ៉ាង​ពីរោះ និង​លេង​ឧបករណ៍​តន្ត្រី​ហ្គីតា និង​ព្យ៉ាណូ។

ចំពោះ​ការ​លើកឡើង​ពី​ទម្រង់​មុខ​វិញ នាយក​ប្រតិបត្តិ CIM បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ខន សូរិយា នៅ​មាន​ពេល​ថែទាំ និង​រៀបចំ​តុបតែង​បន្ថែម​ទៀត ដើម្បី​ឲ្យ​មើល​ទៅ​ស័ក្ដិសម​ឥត​ទាស់​នឹង​តំណែង​មួយ​នោះ។ កាន់តែ​ពិសេស CIM បាន​អញ្ជើញ​ម្ចាស់​មកុដ Miss International 2024 កញ្ញា Huỳnh Thị Thanh Thủy ជា​ភ្ញៀវ​កិត្តិយស​ថែម​ទៀត​ផង។ ជា​ចុងក្រោយ​លោក ម៉ែន និមលរ័ត្ន ក៏​បាន​អរគុណ​ទៅ​ដល់​ហាង​ពេជ្រ CSNJ CO., LTD. ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​របស់ Cambodia International Models៕

ហ៊ែល សារលាភី

ខន សូរិយា

សូរ ពេជ្រវលក្ខណ៍

Miss International 2024 កញ្ញា Huỳnh Thị Thanh Thủy

រូបភាព៖ Pinex Pro, Nor Reach



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *