ផ្លាស់ប្ដូរការតុបតែងមុខ តារាកំប្លែងចិនល្បី Yang Di ត្រូវមហាជនចំណាំស្ទើរមិនបាន

Yang Di ជាតារាកំប្លែង និងពិធីករមានឈ្មោះបោះសំឡេងម្នាក់ក្នុងប្រទេសចិន។ ថ្វីបើមានទេពកោសល្យខាងកំប្លុកកំប្លែង និងវោហាស័ព្ទចាក់ទឹកមិនលិចក៏ដោយតែរូបសម្រស់របស់លោកតែងត្រូវ មហាជនជាច្រើនលើកឡើងថា មិនស្រស់សង្ហា និងមិនមានភាពទាក់ទាញឡើយ បើប្រៀបធៀបនឹងតារាប្រុសល្បីៗផ្សេងទៀត។ ទើបមានវ័យ ៣៧ ឆ្នាំ លោកតែងត្រូវគេច្រឡំថា ជាមនុស្សដែលមានវ័យចំណាស់ខ្ទង់ជាង ៤០។

នៅថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ តារាកំប្លែង Yang Di បានធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើនភ្ញាក់ផ្អើលខ្លាំងជាមួយរូបរាងរបស់លោកក្រោយផ្លាស់ប្ដូរការតុបតែងមុខ។ លោកបានលេងចូលរួមកម្មវិធី “Makeover 100” ដើម្បីសាកល្បងកែប្រែរូបរាងរបស់ខ្លួនតាមរយៈការផាត់តុបតែងមុខ។ ដោយសារមុខមាត់របស់លោកមិនស្អាតឥតខ្ចោះដូច្នេះកម្មវិធីត្រូវចំណាយពេលយូរ និងយកចិត្ដទុកដាក់ក្នុងការរៀបចំស្ទីលឲ្យជាមួយទម្រង់មុខរបស់លោក។

ជាមួយគ្នាដែរ បន្ទាប់ពីបញ្ចប់ការតុបតែងមុខ និងផ្លាស់ប្ដូរសម្លៀកបំពាក់ តារាកំប្លែង Yang Di ស្ទើរប្រែក្លាយជាមនុស្សម្នាក់ផ្សេងមួយដែលសូម្បីតែអ្នកគាំទ្រ ឬធ្លាប់ស្គាល់រូបលោក ចំណាំស្ទើរមិនបានគ្រប់ៗ គ្នា។ មតិជាច្រើនលើបណ្ដាញសង្គម បានចោទសួរជាសំនួរ តើនេះពិតជាតារាកំប្លែង Yang Di មែនឬ?

រូបរាងរបស់លោកបន្ទាប់ពីកែប្រែរួចត្រូវបានគេលើកឡើងថា មើលមួយភ្លែតស្មានតែជាតារាចម្រៀងខេប៉ុប ឬតារាសម្ដែងប្រុសមកពីប្រទេសកូរ៉េដែលមានរូបរាងសង្ហាខ្លាំង។ រូបរាងប្លែក និងសង្ហារបស់លោក ធ្វើឲ្យតារាកំប្លែងរូបនេះបានក្លាយជាប្រធានបទក្ដៅគគុក និងជាប់លេខ ១ ក្នុងបណ្ដាញសង្គម Weibo។

ទន្ទឹមនេះ បើទោះគ្មានរូបរាងសង្ហា និងទាក់ទាញ  តែតារាកំប្លែង Yang Di តែងត្រូវមិត្ដរួមការងារលើកឡើងជាមនុស្សមានទឹកចិត្ដល្អម្នាក់។ លោកគឺជាមិត្ដភក្ដិ រៀមច្បង និងក្រុមការងារសរសើរមិនដាច់ពីមាត់ពីអត្ដចរិតរបស់លោក។ លោកក៏ធ្លាប់បានចំណាយប្រាក់ជាង ១ ម៉ឺនដុល្លារ ដើម្បីទិញកាដូពិសេសសម្រាប់មិត្ដជិតស្និទ្ធថែមទៀត ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

Heeseung អតីតសមាជិកក្រុម ENHYPEN ត្រៀមបង្ហាញខ្លួនជាសិល្បករទោលក្នុងខែមិថុនា

Heeseung អតីតសមាជិកក្រុម ENHYPEN កំពុងត្រៀមបង្ហាញខ្លួនក្នុងនាមជាសិល្បករទោល ក្រោមឈ្មោះថា “Evan” ដើម្បីចាប់ផ្ដើមជំពូកថ្មីក្នុងវិថីខេប៉ុប នៅខែមិថុនា ខាងមុខនេះ។

Jisoo កំពុងផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន ដែលនឹងបង្ហាញពីជ្រុងថ្មីៗប្លែកពីមុន

Jisoo ទើបតែបានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តី V ច្បាប់ចុងក្រោយបង្អស់ ដោយក្នុងនោះ តារាខេប៉ុបស្រីរូបនេះក៏បានទម្លាយពីដំណើរការនៃការផលិតអាល់ប៊ុមខ្នាតពេញដំបូងរបស់ខ្លួន រួមទាំងវិធីសាស្ត្រដោះស្រាយ

លើស​ពី​ភាពយន្ត! Cannes in Phnom Penh ​នាំយកភាពយន្តអន្តរជាតិ ២៤ រឿងបញ្ចាំងនៅកម្ពុជា

ភាពយន្ត​ក្នុង​វិស័យ Fashion ៖ Couture សម្ដែង​ដោយ​តារា​ស្រី​ហូលីវូដ Angelina Jolie ត្រៀម​បង្ហាញ​វត្តមាន​នៅ​កម្ពុជា ក្នុងចំណោម​ភាពយន្ត​អន្តរជាតិល្បីៗ​ទាំង ២៤ ចំណង​ជើង​ក្នុង​ព្រឹត្តិការណ៍ Cannes in Phnom Penh ។

Xiao Zhan កំពុងអង្រួនរង្វង់សិល្បៈចិន ជាមួយនឹងគម្រោងរឿងភាគថ្មី ២ ចំណងជើង

Xiao Zhan កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រកាសគម្រោងរឿងភាគថ្មីចំនួន ២ គឺរឿង Legend of Zanghai រដូវកាលទី ២ និងរឿងភាគបែបចារកម្មថ្មីមួយទៀត។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី