តាមរយៈការប្រកាសលើផេកផ្លូវការ Supranational Cambodia កាលពីយប់មិញនេះបវរកញ្ញាកម្ពុជា ឈុំ ចាន់ដារ៉ា បានចូលថប់ ២០ នៅក្នុងការប្រកួតវគ្គ Miss Supra Influencer នៅឯប្រទេសប៉ូឡូញ។

មហាជនជាច្រើនបានចូលរួមអបអរចំពោះជ័យជម្នះមួយនេះ។ កញ្ញា ឈុំ ចាន់ដារ៉ា ជាបវរកញ្ញាមួយរូបតំណាងឱ្យកម្ពុជាចូលរួមប្រកួត Miss Supranational ក្នុងឆ្នាំ ២០២៥ ក្នុងតំណែងជា Miss Supranational Cambodia។ ដោយឡែកកាលពីម្សិលមិញ នៅក្នុងការប្រកួតវគ្គ Miss Supra Influencer ដារ៉ា ត្រូវបានប្រកាសចូលថប់ ២០ ព្រមជាមួយបេក្ខភាពជើងខ្លាំង ១៩ រូបទៀត។
តាមការឱ្យដឹងបន្ថែម ក្នុងចំណោមបេក្ខភាពថប់ទាំង ២០ រូប នឹងមានម្នាក់ដែលទទួលបានឱកាសចូលទៅកាន់ថប់ ២៤ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ គួរឱ្យដឹងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Supranational នឹងមាន ការចាក់ផ្សាយនៅម៉ោង ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥។
សម្រាប់ការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ Miss Supranational នាលើកនេះ ឈុំ ចាន់ដារ៉ា ហាក់មិនបន្ធូរដៃ ខណៈជើងខ្លាំងរូបនេះបានហ្វឹកហាត់ទាំងសមត្ថភាព ចំណេះដឹង ការប្រើប្រាស់ភាសាបរទេស អមជាមួយទេពកោសល្យ។ ដោយ ឡែក ការប្រកាសតំណែង Top 20 ក្នុងការប្រកួតវគ្គ Miss Supra Influencer បានធ្វើឱ្យមហាជននិងបណ្ដាអ្នកគាំទ្រដាក់ក្ដីសង្ឃឹមខ្លាំងចំពោះ ឈុំ ចាន់ដារ៉ា ក្នុងការដណ្ដើមបានតំណែងជាម្ចាស់ជយលាភី Miss Supranational ២០២៥៕




រូបភាព ៖ Supranational Cambodia























Account
Security
Favourite Content