ឆាយ បូរ៉ា និងចាងហ្វាង Wonder Film សម្រេចចិត្ត បញ្ឆេះម៉ាស៊ីនសមាគមភាពយន្តកម្ពុជាឡើងវិញ

ក្រោយមើលឃើញថា កៅអីប្រធានសមាគមភាពយន្តកម្ពុជា ហាក់នៅទំនេរគ្មានអ្នកចូលមកដឹកនាំអស់រយៈពេលប្រមាណជាង ៣ ឆ្នាំ អតីតប្រធានសមាគមភាពយន្តកម្ពុជា និងជាម្ចាស់ផលិតកម្ម ដើមត្នោត (PALM FILM) លោក ឆាយ បូរ៉ា បានចេញមកបង្ហោះសារត្អូញត្អែរអំពីឧស្សាហកម្មភាពយន្តខ្មែរ ខណៈផលិតកម្មចាស់ៗបាត់មុខបណ្តើរៗព្រោះការខាតបង់ ផលិតកម្មថ្មីកកើតច្រើនក្នុងទស្សនៈថា ភាពយន្តជាមុខរបរងាយៗ រកលុយស្រួល ស្របពេលលំហូរភាពយន្តបរទេសដូចទឹកបាក់ទំនប់ចូលមកក្នុងទីផ្សារកម្ពុជា។

ទន្ទឹមនឹងការរៀបរាប់រឿងរ៉ាវដែលបាននឹងកំពុងកើតឡើងក្នុងវិស័យភាពយន្តកម្ពុជា ​អ្នកនិពន្ធ​ ​និង​ជា​អ្នក​ដឹកនាំ​រឿង «ឃ្លាត​ទៅ​សែន​ឆ្ងាយ»​ ក៏បានទម្លាយដំណឹងរីករាយមួយ នោះគឺលោក និងចាងហ្វាងផលិតកម្ម Wonder Film លោក សែម វិសាល បានសម្រេចចិត្តរួចហើយថា នឹងត្រូវធ្វើឱ្យសមាគមភាពយន្តដំណើរការឡើងវិញ ហើយប្តេជ្ញា ធ្វើឱ្យបានល្អសម្រាប់លើកស្ទួយវិស័យនេះមិនឱ្យដួលរលំ។

លោក ឆាយ បូរ៉ា អតីតប្រធានសមាគមភាពយន្តកម្ពុជា បានបង្ហោះលើគណនីផ្លូវការលោកថា «ក្រោយការចាកចេញពីប្រធានសមាគមភាពយន្ត អស់រយៈកាល ជាង៣ឆ្នាំ សមាគមភាពយន្ត ហាក់នៅទំនេរ គ្មានអ្នកចូលមកដឹកនាំបន្ត។ សមាគម ស្ថិតកនៅក្នុងសភាពទំនេរ មិនមានសកម្មភាព រីឯងវិស័យភាពយន្ត រសាត់អណ្តែត គ្មានកោះត្រើយ ម្តងក៏ថ្កុំថ្កើង ម្តងក៏ដុនដាប។ ផលិតកម្ម ចាស់ក៏បាត់មុខបន្តើរៗ ព្រោះការខាត់បង់។ ផលិតកម្មថ្មីក៏កើតមានច្រើន ហើយគិតថា ភាពយន្តជាមុខរបរងាយៗ រកលុយស្រួល ឆ្នៃថ្ម ថាជាពេជ្រ ឃើញ ពេជ្រ ថា ជាដុំថ្ម រកទិសតំបន់មិនឃើញ។ភាពយន្តបរទេស ហូរ ចូល ដូចសាច់ជ្រូក ក្លាសេ នាំចូល រកតែចន្លោះដាក់រឿង ខ្មែរ សឹងមិនបាន។

អ្នកមានសិទ្ឋិអំណាច ក៏មិនហ៊ាន ហាមាត់ថា ឬ ថាដែរ បានត្រឹមពាក្យថា÷ គេធ្វើអីក៏ ធ្វើទៅ ព្រោះជាទីផ្សារសេរីsic។ គេជាក្រុមហ៊ុនឯកជន ទុកអោយគេដោះស្រាយគ្នាគេទៅ sic។ ក្រសួងដែលជាអនាព្យាបាល វិស័យភាពយន្ត ខុសពីក្រសួងដ៏ទៃ ព្រោះទុកអោយ ផលិតកម្មភាពយន្ត ហែលឆ្លង មហាសមុទ្រដោយខ្លួនឯង។ និយាយប៉ុណ្ណេះសិនចុះ តែខ្ញុំ និងប្អូន វិសាល បានសម្រេចចិត្តរួចហើយ យើងនឹង ត្រូវធ្វើអោយសមាគមភាពយន្ត តំណើរការឡើងវិញ ហើយ យើងប្តេជ្ញា និងធ្វើអោយបានល្អ សម្រាប់លើកស្ទួយវិស័យនេះ មិនអោយដួលរលំ ហើយ រាល់គំនិតអវិជ្ជមានទាំងឡាយណា ចំពោះ តំណើរទៅមុខនេះ សូមដេកសម្រាកសិនចុះ ឈប់មករំខាន និងបង្កជាឧបស័គ្គ។ អរគុណ»។

បន្ទាប់ពីបានឃើញការរៀបរាប់យ៉ាងដូច្នេះរបស់អតីតប្រធានសមាគមភាពយន្តកម្ពុជា ឆាយ បូរ៉ា បុគ្គលពាក់ព័ន្ធវិស័យភាពយន្តនៅកម្ពុជា រួមទាំងសិល្បករ-សិល្បការិនី បានសម្តែងការត្រេកអរ និងបានបញ្ចេញមតិគាំទ្រលើការសម្រេចចិត្តនេះផងដែរ។

គួររម្លឹកផងដែរថា លោក​ ​ឆាយ បូរ៉ា​ ​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​ដឹកនាំ​សមាគម​ភាពយន្ត​​តាំង​ពី​ឆ្នាំ​ ២០១៥​។ បន្ទាប់​ពី​ដឹកនាំ​សមាគម​ភាពយន្ត​កម្ពុជា​អស់​រយៈពេល​ជាង ​៣​ ឆ្នាំ​ ​​ប្រធាន​សមាគម​ដែល​បាន​ផលិត​ខ្សែ​ភាពយន្ត​រហូត​មាន​ភាព​ល្បីល្បាញ​ ​និង​បាន​ចូល​រួម​ប្រកួត​ប្រជែង​រង្វាន់​អូស្ការរូបនេះ បាន​សម្រេចចិត្ត​លាលែង​ចេញពី​តំណែង​​ទាំង​ពាក់​កណ្តាល​អាណត្តិ​ ​ដោយ​មូលហេតុ​ថា​ វិស័យ​ភាពយន្ត​ខ្វះ​ការ​គាំទ្រ។

តាមដែលគេចាំបាន អំឡុងពេល លោក ឆាយ បូរ៉ា កាន់តំណែងជាប្រធានសមាគមភាពយន្ត លោកតែងតែលើកឡើង​ពី​បញ្ហា​ពាក់ព័ន្ធ​​ស្ថានភាព​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ ​ពិសេសការ​តស៊ូ​មតិ​របស់​លោក​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពង្រឹង​គុណភាព​ ​ឆ្ពោះទៅការពង្រីក​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​ និង​ការ​ស្នើ​ឲ្យ​ពន្យារ​ពេល​ការ​ប្រមូល​ពន្ធ​លើ​ការ​ផលិត​ខ្សែ​ភាពយន្ត​ជាដើម​ ​ក្នុងន័យ​ការ​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​។

ក្រោយចុះចេញពីតំណែងនេះ លោក ឆាយ បូរ៉ា មិនបានចាកឆ្ងាយទៅណាទេ លោកនៅតែក្រាញ់ននាលក្នុងវិស័យភាពយន្ត ប៉ុន្តែក្នុងនាមជាផលិតករ និងជាចាងហ្វាងផលិតកម្មវិញម្តង។ ជាញឹកញាប់លោកតែងផ្តល់កិច្ចសម្ភាសន៍ និងចែករំលែកបទពិសោធន៍ក្នុងការផលិតភាព ថែមទាំងចូលរួមវែកញែកអំពីគ្រប់បញ្ហាក្នុងវិស័យភាពយន្តខ្មែរយើងទៀតផង ទើបតែពេលនេះដែលលោកចេញមកប្រកាសដំណឹងល្អ ដែលលោក និងចាងហ្វាងផលិតកម្ម Wonder Film សម្រេចចិត្តបញ្ឆេះម៉ាស៊ីនសមាគមភាពយន្តឡើងវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង