កូនខ្មែរកាត់បារាំង ជា ឧត្តមហ្វីឌែល បង្ហាញសម្លៀកបំពាក់ខ្មែរនៅលើឆាកអន្តរជាតិ

កូន​ខ្មែរ​កាត់​បារាំង​ ជា​ ឧត្តម​ហ្វី​ឌែល​ បាន​នាំ​យក​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​តាម​រយៈ សំលៀក​បំពាក់​ដែល​ច្នៃ​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ក្នុង​កម្មវិធី​ប្រកួត​ Mister Friendship International 2024 នៅ​កោះតៃវ៉ាន់​។

គ្រាន់​តែ​មក​ដល់​ទឹក​ដី​​តៃវ៉ាន់​ម្ចាស់​ជយលាភី ​Mister Friendship Cambodia 2024 ​ជា​ ឧត្តម​ហ្វី​ឌែល​ មិន​បង្អង់​យូរ​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​។​ ជាក់ស្ដែង​នៅ​ក្នុង​ការ​ដើរ​បង្ហាញ​ Show​ នៃ​កម្មវិធី​ប្រឡង​ប្រជែង Mister Friendship International ​​​ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​កោះតៃវ៉ាន់​នា​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ Mister Friendship របស់​កម្ពុជា​ ជា ​ឧត្តម​ហ្វី​ឌែល​ បាន​ឡើង​បង្ហាញ​សម្លៀកបំពាក់​មួយ​របស់​ខ្មែរ​ដែល​ច្នៃ​ឡើង​ដោយ​ស្នាដៃ​របស់​កូន​ខ្មែរ​ The Prince។​

ឈុត​អាវ​ធំ​ដែល ​ហ្វី​ឌែល​ បាន​គ្រង​នា​ថ្ងៃ​ឡើង​បង្ហាញ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ការ​បំពាក់​ហង្ស​មាស​​​នៅ​លើ​ស្មា​ដែល​ស្ដែង​ឱ្យ​ឃើញ​ពី​រិទ្ធិ​អំណាច​នៃ​ម្ចាស់​សម្លៀកបំពាក់​ ព្រម​ជាមួយ​ខ្សែ​ក្រវាត់​ពណ៌​មាស​បង្កើន​ភាព​ស្រស់​សង្ហា​ទ្វេ​ឡើង​។​ ឈុត​ដែល​មាន​រំលេច​ក្បាច់​ខ្មែរ​មួយ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​ថែម​ជាមួយ​ការ​ពោល​សរសើរ​របស់​មហាជន​ផង​ដែរ​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ កំលោះ​សង្ហា​កូន​ខ្មែរ​កាត់​បារាំង ​ជា​ ឧត្តម​ហ្វី​ឌែល​​ មិន​ត្រឹម​ជា​បេក្ខភាព​ដែល​មាន​ទាំង​រូប​សម្រស់ ​និង​ចំណេះ​ដឹង​នោះ​ទេ ​លោក​ថែម​ទាំង​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ស្ម័គ្រចិត្ត​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ជា​គ្រូពេទ្យ​មួយ​រូប​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ផង​ដែរ៕

ប្រភពរូបភាព ៖ Missosology and Fb Chea Auddam Fidel



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *