ស្ងាត់ៗ កំពូលតារាស្រីហុងកុង Kristal Tin សម្ងំទៅវះកាត់ព្យាបាលជំងឺមហារីក

សម្រាប់ប្រិយមិត្តជាអ្នកគាំទ្រភាពយន្ដកុនហុងកុងច្បាស់ជាធ្លាប់ស្គាល់ហើយតារាសម្ដែងស្រីជួរមុខ Kristal Tin ដែលសម្ដែងជាតួឯកស្រីនៅក្នុងខ្សែភាពយន្ដរបស់ TVB រួមមាន “ថ្វីមាត់អណ្ដាតប្រាក់” “វិថីជីវិត” “អ្នកក្លាហានទាំង ៣ ឆ្លងភព” និង “អភិនីហារឆ្លងកាល”ជាដើម។

បន្ទាប់ពីថតរឿងចុងក្រោយនៅក្នុងឆ្នាំ ២០១៩ តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះបានដកឃ្លាពីវិស័យសម្ដែងខ្សែភាពយន្ដមួយរយៈអស់ធំ។ យ៉ាងណាមិញថ្មីៗនេះតាមរយៈការផុសនៅលើបណ្ដាញសង្គម នាងបានធ្វើឱ្យអ្នកគាំទ្រ និងសាធារណជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលប្រកាសថានាងបានឆ្លងកាត់ការវះកាត់ព្យាបាលជំងឺមហារីក។

នៅក្នុងសំណេរ នាងឱ្យដឹងថាវេជ្ជបណ្ឌិតបានរកឃើញថាមានស្រមោលអ្វីម្យ៉ាងនៅក្នុងសួតរបស់នាងកំលុងពេលការឆែកសុខភាពប្រចាំឆ្នាំ។ បន្ទាប់មកវាត្រូវចំណាយពេលរហូត ៣ ដងដើម្បីបញ្ជាក់ថាជាជំងឺមហារីកសួតដំណាក់កាលដំបូងដោយគ្រូពេទ្យបានណែនាំឱ្យនាងធ្វើការវះកាត់ដើម្បីយកវាចេញ។ កំលុងពេលព្យាបាលនាងបានបង្ហើបថាចាប់តាំងពីពិនិត្យរហូតដល់ដំណាក់កាលវះកាត់ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា​ពិតជាបានយកចិត្តទុកដាក់លើនាងយ៉ាងល្អរួមទាំងការពន្យល់អំពីស្ថានភាពជំងីបានច្បាស់លាស់ទៀតផង។ បើទោះបីនេះជាការវះកាត់លើកទីមួយសម្រាប់នាងមែន ក៏នាងមិនបានមានអារម្មណ៍ថាភ័យខ្លាចអ្វីបន្ដិចឡើយ សូម្បីតែគ្រូពេទ្យក៏លាន់មាត់សរសើរនាងដែរ។

យ៉ាងណាមិញ ការព្យាបាលជំងឺមហារីករបស់នាងគឺមិនបានធ្វើនៅទីក្រុងហុងកុងជាទឹកដីកំណើតឡើយ ពោលគឺនាងបានធ្វើដំណើរទៅទទួលការវះកាត់នៅកោះតៃវ៉ាន់ថែមទាំងបានកោតសរសើរចំពោះប្រព័ន្ធវេជ្ជសាស្រ្តដ៏អស្ចារ្យ មានតម្លៃសមរម្យ ហើយបុគ្គលិកពេទ្យទាំងអស់បានយកចិត្តទុកដាក់ដោយផ្ដោតសំខាន់ទៅលើការព្យាបាលអ្នកជំងឺជាអាទិភាព។ ជាពិសេសក្រុមគ្រូពេទ្យទាំងអស់បានលើកទឹកចិត្តនាងជាបន្ដបន្ទាប់កំលុងព្យាបាលក្រោយវះកាត់ទៀតផង ខណៈពេលដែលស្ថានភាពរបស់នាងបានល្អប្រសើរបន្ដិចម្ដងៗ។ ពេលនេះតារាស្រី Kristal Tin មានអារម្មណ៍ប្រសើរឡើងច្រើនជាងមុន និងបានផ្ដាំឱ្យអ្នកគាំទ្រកុំមានការបារម្ភពីនាងច្រើនផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

Leave a Reply

Your email address will not be published.Required fields are marked *