Chaeyoung ត្រៀមខ្លួនចាប់ឱកាសធ្វើជាសិល្បករទោល នៅចុងឆ្នាំនេះ ដោយរំពឹងថា តារាខេប៉ុបរូបនេះអាចនឹងបញ្ចេញស្នាដៃទោលបន្ទាប់ពីក្រុម TWICE ទាំងមូលបញ្ចប់កម្មវិធីប្រគំតន្រ្តីទេសចរណ៍រួចរាល់។ នេះបើយោងតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១០ ខែមិថុនានេះ។

ការបង្ហាញខ្លួនក្នុងតួនាទីថ្មីនេះ នឹងនាំឱ្យតារាស្រីវ័យ ២៦ឆ្នាំ ក្លាយជាសមាជិកទី ៤ របស់ TWICE ដែលចាប់ផ្ដើមប្រឡូកជាសិល្បករទោល បន្ទាប់ពី Nayeon, Jihyo និង Tzuyu។ ស្របពេលដែល Mina, Sana និង Momo បានរួមគ្នាបង្កើតជាក្រុមថ្មីមួយទៀតពីក្រុមធំ សម្រាប់ស្នាដៃចម្រៀងនៅក្នុងប្រទេសជប៉ុន Dahyun ក៏បានក្ដោបឱកាសជាតួសម្ដែងនៅក្នុងរឿង You Are the Apple of My Eye ផងដែរ។
ដ្បិតម្នាក់ៗកំពុងតែមមាញឹកនឹងការងារថ្មីរៀងៗខ្លួនក្ដី តែសមាជិកទាំង ៩ក៏បានមករួមគ្នាផលិតស្នាដៃថ្មីជុំគ្នាដែរ ដោយនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ពួកគេនឹងបញ្ចេញនូវអាល់ប៊ុនពេញខ្នាតទី ៤ ដែលមានឈ្មោះថា THIS IS FOR អមដោយកម្មវិធីប្រគំតន្រ្តីទេសចរណ៍សម្រាប់អាល់ប៊ុមថ្មីនេះដែរ។
គួរឱ្យដឹងបន្ថែមថា កម្មវិធីប្រគំតន្ត្រី THIS IS FOR នឹងធ្វើឡើងនៅក្នុង ១៣ទីក្រុង រួមមាន Incheon, Osaka, Aichi, Fukuoka, Tokyo, Macao, Bulacan, Singapore, Sydney, Melbourne, Kaohsiung, Hong Kong និង Bangkok ដោយចាប់ផ្ដើមពីថ្ងៃទី ១៩ ខែកក្កដា ដល់ថ្ងៃទី១៤ ខែធ្នូ។ ហេតុដូច្នេះ គេរំពឹងថា Chaeyoung អាចនឹងបញ្ចេញស្នាដៃទោល នៅចុងឆ្នាំនេះ។
























Account
Security
Favourite Content