មហោស្រពវីដេអូសម្រាប់កុមារអាស៊ីអាគ្នេយ៍ ជំនាន់ទី៥ បើកប្រកាសទទួលរឿងប្រកួត សម្រាប់ឆ្នាំ២០២៥នេះហើយ!

«មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) ត្រូវបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ២០១៧មក នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដើម្បីអបអរដល់ស្នាដៃវីដេអូដែលផលិតដោយ និងស្តីពីកុមារ ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០។​ ​ដើម្បីស្វាគមន៍ជំនាន់ថ្មី SEAVFC បានបើកប្រកាសទទួលរឿងប្រកួត ដល់វីដេអូខ្លី ចាប់តាំងពីចុងខែមេសាកន្លងទៅ។ មហោស្រពនេះទទួលស្វាគមន៍ម្ចាស់ស្នាដៃសឹងគ្រប់វ័យចាប់កុមារ ដល់មនុស្សពេញវ័យ មិនថាអ្នកអាជីព ឬថ្មោងថ្មីក្តី ឱ្យតែសាច់រឿងទាក់ទង ឬផលិតដោយកុមារក្នុងបណ្តាប្រទេសទាំងនោះ។ ការប្រកួតនេះ ត្រូវបានប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ ទោះបីមានការអាក់ខានកំឡុងពេលវិបត្តិកូវីដក្តី ដើម្បីលើកទឹកចិត្តដល់ កុមារ និងយុវសមិទ្ធិករយើង ឱ្យបង្ហាញទេពកោសល្យ និងគំនិត ច្នៃប្រតិដ្ឋរបស់ខ្លួន។ SEAVFC ជំនាន់ទី៥នេះនឹងត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជាយើង ដោយ«ក្រុមភាពយន្តឈូករ័ត្ន» (Sunflower Film Alliance [SFA]) រួមជាមួយដៃគូក្នុងស្រុកជាច្រើន ជាមួយនឹងប្រធានបទថ្មីគឺ «វេទមន្តនៃសន្តិភាព» (The Magic of Peace)។ 

ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោចជា១១ប្រភេទដូចតទៅ៖

🏆វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុ៧ឆ្នាំចុះ

🏆វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី៨ ដល់១២ឆ្នាំ

🏆វីដេអូឯកសារផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ដល់១៧ឆ្នាំ

🏆វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុ៧ឆ្នាំចុះ

🏆វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី៨ ដល់១២ឆ្នាំ

🏆វីដេអូប្រតិដ្ឋផលិតដោយអ្នកអាជីព សម្រាប់កុមារអាយុពី១៣ ដល់១៧ឆ្នាំ

🏆សមិទ្ធករវីដេអូកុមារ អាយុ១២ឆ្នាំចុះ

🏆សមិទ្ធករវីដេអូ អាយុពី១៣ ដល់១៥ឆ្នាំ

🏆សមិទ្ធករវីដេអូ អាយុពី១៦ ដល់១៧ឆ្នាំ

🏆សមិទ្ធករវីដេអូថ្មោងថ្មី ឯករាជ្យ អាយុចាប់ពី១៨ឆ្នាំឡើង 

🏆សមិទ្ធករវីដេអូថ្មោងថ្មី និស្សិត អាយុចាប់ពី១៨ឆ្នាំឡើង

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកាឆ្នាំ២០២៥នេះ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ បន្ទាប់ពីសិក្ខាសាលា តាមប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ និងយុទ្ធនាការផ្សេងៗទៀត តាមសាលារៀន និងអង្គការមួយចំនួនតាម ប្រទេសនីមួយៗ។ អ្វីដែលពិសេស កុមារតាមប្រទេសនីមួយៗ យ៉ាងហោចណាស់ម្នាក់ នឹងត្រូវបានជ្រើសរើស ឱ្យចូលរួមតំណាង ក្នុងមហោស្រពធំនេះ ជាមួយអាណាព្យាបាលមួយរូប ដោយបង់ចំណាយមួយចប់ ដោយលេខាធិការដ្ឋានរបស់មហោស្រពប្រចាំតំបន់! 

លោក ស៊ុំ ស៊ីថែន ជានាយកគណៈប្រឹក្សាភិបាលរបស់ មហោស្រពSEAVFC  ប្រចាំប្រទេសកម្ពុជា នេះថ្លែងថា៖ «ទោះបីឆ្នាំមុន កម្ពុជាមិនមានវីដេអូណា បានជាប់ទៅវគ្គផ្តាច់ព្រ័ត្រ លើឆាកតំបន់នេះក៏ដោយ ក៏គណៈប្រតិភូកម្ពុជា ត្រូវបានអញ្ជើញចូលរួមចំណែក៖​ 

១. សម្រេចសេចក្តីវីេដអូជាប់វគ្គផ្តាច់ព្រ័ត្រ

២. សម្របសម្រួលកិច្ចពិភាក្សាលើគម្រោងវីដេអូទាក់ទងនឹងកុមារ

៣. កំណត់ប្រធានបទសម្រាប់ឆ្នាំ ២០២៥

៤. ចាក់បង្ហាញវីដេអូស្តីពីខេត្តសៀមរាប ទីក្រុងវប្បធម៌របស់ អាស៊ាន និង

៥. ចែករង្វាន់ដល់ជ័យលាភីប្រចាំឆ្នាំ។

ដូច្នេះ ឆ្នាំនេះ យើងខ្ញុំសង្ឃឹមថា កម្ពុជានឹងបង្កើនចំនួនវីដេអូដែលដាក់ប្រកួត និងពង្រឹងគុណភាពរឿង តាមរយៈមេរៀនដែលយើងទទួល បានពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត»។

ដោយសារមហោស្រពត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន កញ្ញា ឃុំ ធីតា អនុប្រធានក្រុម បានផ្តល់យោបល់ថា៖  «ក្រុមភាពយន្តឈូករ័ត្ន រៀបចំ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ី អាគ្នយ៍» ជំនាន់ទី៥ ដោយសារគោលបំណងដូចខាងក្រោម :

  1. កម្មវិធីនេះស្របជាមួយគោលដៅរបស់ ក្រុមភាពយន្តឈូករ្ន័តដែលជំរុញ និងបណ្តុះបណ្តាលយុវជន ដែលស្រលាញ់វិស័យភាពយន្ត ដោយយើងអាចចាប់ផ្តើមពីកុមារជំទង់ឡើងទៅ។
  2. ការចូលរួមមិនថាគណៈកម្មការអភិបាល និងកុមារជ័យលាភីទេ សុទ្ធតែតំណាងឱ្យមុខមាត់ប្រទេសជាតិ។ កាលណាកុមារ ឬ បេក្ខជនប្រកួតទទួលបានភាពជោគជ័យនោះបង្ហាញថាកុមារឬ អ្នកប្រកួតរបស់កម្ពុជាគឺមានសមត្ថភាព និងទេពកោសល្យ ជាលក្ខណអន្តរជាតិ។
  3. ក្រុមភាពយន្តឈូករ័ត្ន នឹងទទួលបានកត្តិយស ដោយសារក្លាយជាកន្លែងដែលអាចឱ្យអ្នកស្នេហាវិស័យភាពយន្ត ឬវីដេអូ នឹកដល់មុនគេ។» 

សូមរំលឹកដែរថាកាលពីឆ្នាំ២០២៤ តំណាងឱ្យប្រទេសកម្ពុជាយើង កុមារា សេង សូលីហេង មកពីសាលា Ontario International School នៅរាជធានីភ្នំពេញ កាលនោះរៀនថ្នាក់ទី៦ ត្រូវបានជ្រើសរើសតំណាងប្រទេសកម្ពុជា ក្នុងឱកាសមហោស្រពធំ នៅទីក្រុង គួឡាឡាំពួរ អមដំណើរដោយនាយកគណៈប្រឹក្សាភិបាល និង គណៈមេប្រយោគ ប្រចាំស្រុកផងដែរ។   

បើអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្ញើរឿងខ្លីរបស់លោកអ្នក កុមារ ឬយុវជនរបស់លោកអ្នក មកមហោស្រពយើងខ្ញុំឥឡូវមក តាមរយៈ៖ https://forms.gle/pMpHpt4TLjn1qNS56

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *