គូស្នេហ៍តារាកូរ៉េល្បីៗ ៥គូ ស័ក្ដិសមនឹងគ្នាបំផុត តែចុងក្រោយបែរជាបែកបាក់គ្នា ធ្វើឱ្យអ្នកគាំទ្រសោកស្ដាយពន់ពេក

អ្នកគាំទ្រជាច្រើនតែងមានអារម្មណ៍រីករាយ និងបង្ហាញការគាំទ្រនៅពេលដែលនិមិត្តរូបរបស់ពួកគេរកបានមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្ត។ មិនតែប៉ុណ្ណោះថែមទាំងជូនពរឱ្យពួកគេអាចសេពគប់ និងនៅជាមួយគ្នារហូតចាប់ដៃសាងគ្រួសារ។ មែនទែនទៅ គូស្នេហ៍ទាំង ៥ គូខាងក្រោមពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ខណៈនៅពេលដែលពួកគេប្រកាសចែកផ្លូវគ្នាធ្វើឱ្យគ្រប់គ្នាស្ដាយខ្លាំង និងសឹងតែទទួលយកមិនបាន។

១.HyunA និង Dawn

គូស្នេហ៍មួយគូនេះ បានសេពគប់គ្នាអស់រយៈពេល ៦ ឆ្នាំមកហើយ ខណៈកាលពីដើមឆ្នាំ ២០២២ អ្នកទាំងពីរបានបង្ហោះរូបភាពចិញ្ចៀនគូស្នេហ៍ធ្វើឱ្យគ្រប់គ្នាជឿថានឹងមានដំណឹងល្អឆាប់ៗ។ តែកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ HyunA ក៏បានប្រកាសចែកផ្លូវគ្នាជាមួយ Dawn ព្រមទាំងលើកឡើងថាអ្នកទាំងពីរនឹងបន្ដធ្វើជាមិត្តល្អ។

២.Song Joongki និង Song HyeKyo

គូស្នេហ៍មួយគូនេះជួបគ្នាពេលសម្ដែងរឿង “Descendants Of The Sun” និងសម្រេចចិត្តរៀបការក្នុងឆ្នា ២០១៧។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភាំងស្មារតី រៀបការបានតែពីរឆ្នាំ អ្នកទាំងពីរក៏ប្រកាសចែកផ្លូវគ្នា។

៣.Koo HyeSun និង Ahn Jaehyun

មួយគូនេះក៏ជាគូស្នេហ៍ដែលអ្នកគាំទ្រជាច្រើនគាំទ្រ អ្នកទាំងពីរជួបគ្នាក្នុងឆ្នាំ ២០១៥ និងសម្រេចរៀបការក្នុងឆ្នាំ ២០១៦។ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គម ធ្វើឱ្យគ្រប់គ្នាច្រណែនខ្លាំង គួរឱ្យស្ដាយក្នុងឆ្នាំ ២០២០ ក៏ប្រកាសលែងលះគ្នា។

៤.Lee Sung Kyung និង Nam JooHyuk

ដំបូងអ្នកទាំងពីរជាតារាស្ថិតក្រោមផលិតកម្ម YG ខណៈក្រោយសម្ដែងរឿងរួមគ្នាក្នុងឆ្នាំ ២០១៦ ក៏ប្រកាសថាមានទំនាក់ទំនងស្នេហាដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង។ តែក្នុងឆ្នាំ ២០១៧ អ្នកទាំងពីរក៏ប្រកាសបែកគ្នាព្រោះជាប់រវល់ការងាររៀងៗខ្លួន។

៥.Lee Minho និង Suzy

ថ្វីបើមិនសូវចេញមុខដូចគូដទៃប៉ុន្ដែ Lee Minho និង Suzy ជាគូស្នេហ៍មួយដែលមានអ្នកគាំទ្រច្រើន អ្នកទាំងពីរប្រកាសពីទំនាក់ទំនងស្នេហាខ្លួនក្នុងឆ្នាំ ២០១៥។ សេពគប់គ្នាបានរយៈពេលពីរឆ្នាំ ក៏ប្រកាសបែកគ្នាក្នុងឆ្នាំ ២០១៧។

ទាំង ៥ គូខាងលើពិតជាធ្វើឱ្យអ្នកគាំទ្រ និងមហាជន មានការសោកស្ដាយខ្លាំងនៅពេលដែលលឺដំណឹងបែកបាក់គ្នា និងសង្ឃឹមថាពួកគេអាចមានឱកាសត្រូវរូវគ្នាវិញគ្នាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ