គ្រឿងផ្សំ៖
ល្ង ២ ស្លាបព្រាបាយ
ម៉ាយ៉ូណេស ៤ ស្លាបព្រាបាយ
ប្រេងល្ង ១ ស្លាបព្រាកាហ្វេ
ទឹកខ្មេះ ២ ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាកាហ្វេ
ទឹក ១-២ ស្លាបព្រាកាហ្វេ (បើចូលចិត្តរាវអាចដាក់ទឹកបន្ថែមបាន)
ស្ករស កន្លះស្លាបព្រាកាហ្វេ (បើចង់ផ្អែមអាចដាក់ថែមបាន)
វិធីធ្វើ៖
- ដំបូងយើងត្រូវយកល្ងទៅរំលីងឱ្យឡើងក្រហមឈ្ងុយបន្តិចសិនសឹមយកទៅបុក (កុំឱ្យម៉ត់ពេក)។
- បន្ទាប់មកចាប់ផ្ដើមលាយម៉ាយ៉ូណេស ល្ង ប្រេងល្ង ទឹកខ្មេះ និងទឹកស៊ីអ៊ីវចូលគ្នារួចកូរឱ្យសព្វល្អ។
- ក្រោយពេលសព្វហើយចាប់ផ្ដើមចាក់ទឹកចូលហើយកូរម្ដងទៀតសឹមដាក់ស្ករចូល។
- ចុងក្រោយគ្រាន់តែកូរហើយមើលល្មមសព្វគ្រឿងចូលគ្នាល្អជាការស្រេច៕





















































Account
Security
Favourite Content