ប្រជាជនខ្មែរធ្វើការនៅកូរ៉េសរសើរ កុយ អេនណា ស្រស់ស្អាត និងរាក់ទាក់គ្រប់គ្នា

កញ្ញា កុយ អេនណា បានធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដើម្បី​ធ្វើ​ការ​ប្រគំតន្ត្រី​សប្បុរស​ធម៌ ដើម្បី​ស្វែង​រក​ថវិកា ជួយ​ដល់​វីរ​កងទ័ព​ខ្មែរ និង​ជន​ភៀស​សឹក​នៅ​តាម​ព្រំដែន។ ការ​ប្រគំ​តន្ត្រី​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ ៥ ខែ​តុលា ឆ្នាំ ២០២៥ មកម្ល៉េះ ដោយ​ថវិកា​ទាំងអស់​ដែល​រៃ​បាន​ពី​កម្មវិធី នឹង​ត្រូវ​នាំ​យក​ទៅ​កម្ពុជា ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​កងទ័ព​ខ្មែរ​បាន​ពលី ព្រម​ទាំង​ប្រជាជន​ភៀស​សឹក​រាប់​ម៉ឺន​នាក់។

​សិល្បករ​ខ្មែរ​ទាំង ៩ រូប​បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ទៅ​កន្លែង​ប្រគំ​តន្រ្តី ដើម្បី​រៃអង្គាស​ថវិកា។ ម្នាក់​ក្នុង​ចំណោម​តារា​ទាំង ៩ ដួង កុយ អេនណា គឺ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​មែនទែន ដោយ​នាង​ទើប​បញ្ចប់​បេសកកម្ម​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​ទី​រួម​ខេត្ត​សៀមរាប​ភ្លាម ក៏​បន្ត​ការងារ​មនុស្ស​ធម៌​ថែម​ទៀត មិន​គិត​ពី​ការ​នឿយ​ហត់។

ក្នុង​ឈុត​រ៉ូប​ស និងបន្ថែម​ដោយ​​គ្រឿង​អលង្ការ​ខ្មែរ ពេល​ច្រៀង​រាំ​កម្មវិធី​សប្បុរសធម៌ អេនណា ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​សរសើរ​ពី​ភាព​ស្រស់​ស្អាត និង​មិន​ប្រកាន់​ខ្លួន​ឡើយ ដោយ​ឈរ​ច្រៀង រាំ ​ម៉ោង​ក្នុង​កម្មវិធី ហើយ​នៅ​ពេល​មាន​អ្នក​សុំ​ថត​រូប និង​វីដេអូ​ជាមួយ នឹង​នៅតែ​ញញឹម​ដោយ​ភាព​ទន់ភ្លន់ រួសរាយ​រាក់ទាក់ មិន​បញ្ចេញ​អាការ​ហត់នឿយ​ឡើយ។

ប្រជាជន​ខ្មែរ​ដែល​កំពុង​រស់នៅ​ប្រកប​ការងារ​នៅកូរ៉េ ហើយ​បាន​ទៅ​កម្មវិធី​ប្រគំតន្ត្រី​សប្បុរស​ធម៌ សរសើរ​ថា អេនណា បាន​ទាំង​សម្រស់ បាន​ទាំង​កិរិយាមារយាទថ្លៃថ្នូរ​ពី​ការ​ក្នុង៕

រូបភាព៖ Koy Anna និង Chhoem Sakada



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *