គិតគូរ​ម៉ត់ចត់! សមាគមសិល្បករខ្មែរ ប្រគល់ប៉ាឡែតឈើ ៣០០បន្ទះ ជូនអាជ្ញាធរវត្តឧត្តមគិរីទួលអណ្តែត

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នៅ​តែ​សស្រាក់សស្រាំ​ជួយ​ដល់​ជន​ភៀស​សឹក​បន្ថែម​ទៀត គិត​ចាប់តាំង​ពី​ថ្ងៃ​ផ្ទុះ​អាវុធ​ពី​សំណាក់​កងទ័ព​សៀម មក​លើ​ទឹក​ដី​ខ្មែរ។ ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​ទ័ព​សៀម មក​លើ​កម្ពុជា បាន​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​លំនៅឋាន។

ការ​រស់នៅ​ជំរំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជួប​ការ​លំបាក​ច្រើន ក្នុង​នោះ​សប្បុរស​ជន និង​រាជរដ្ឋាភិបាល​បាន​ខិតខំ​ជួយ​សម្រាល​ទុក្ខ​លំបាក​មាន​ទាំង​ការ​ចែក​អំណោយ អាហារ និង​ថវិកា​ជាដើម តាំងពី​ថ្ងៃ ២៤ ខែ​កក្កដា ឆ្នាំ ២០២៥ មក​ទល់​ពេល​នេះ។

ថ្មី​ៗ​នេះ​ទៀតសោត លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចុះ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ជន​ភៀសសឹក និង​បាន​ប្រគល់​ប៉ាឡែត​ឈើ ៣០០ បន្ទះ ជូន​អាជ្ញាធរ​នៅ​វត្ត​ឧត្តមគិរីទួលអណ្តែត ខេត្ត​ព្រះវិហារ។

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ដឹកនាំ​ក្រុម​ការងារ​មក​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ធនាគារ វីង ,CBS , សែល​កាត) និង​សិល្បករ-សិល្ប​ការិនី នៃ​សមាគម​សិល្បករ​ខ្មែរ ទៅ​ជួប​ជនភៀសសឹក ដែល​កំពុង​រស់នៅ​មណ្ឌល​សុវត្ថិភាព។

ដោយ​យល់​ពី​ទុក្ខ​លំបាក​នា​រដូវ​វស្សា លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ប្រគល់​ប៉ាឡែត​ឈើ​ជាច្រើន​បន្ទះ ជូន​អាជ្ញាធរ​នៅ​ជំរំ​សុវត្ថិភាព​ក្នុង​វត្ត​ឧត្តម​គិរីទួលអណ្តែត ឬហៅថា វត្តថ្នល់បែក ខេត្ត​ព្រះវិហារ ដើម្បី​​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ជនភៀសសឹក។

អ្នក​គ្រប់គ្រង​មូលនិធិ​បាន​បញ្ជាក់ថា មូលនិធិ​ទ្រទ្រង់ជនភៀសសឹក បាន​ទទួល​ការ​បរិច្ចាគ​ពី​កម្លាំង​សាមគ្គី​របស់​សប្បុរសជន​មកពី​គ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស។ «មូលនិធិ​ទ្រទ្រង់​ជន​ភៀសសឹក » បាន​ផ្ដួចផ្ដើម​ឡើង​ដោយអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង​លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។ នេះជាលើកទី៧ហើយ ដែលមូលនិធិបាននាំយកជំនួយសប្បុរសជនជូនដល់ជនភៀសសឹក និងកងកម្លាំងជួរមុខ៕

រូបភាព៖ សមាគមសិល្បករខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *