ពិតជាស្រុះដៃគ្នាល្អណាស់សិល្បករខ្មែរច្រើននាក់បាននាំគ្នាបង្ហោះសារលើកទឹកចិត្តដល់កងទ័ពជួរមុខយ៉ាងផុលផុសនៅលើបណ្ដាញសង្គមក្រោយកើតមានបញ្ហាចម្រូងចម្រាសដោយភាគីថៃមកលើកម្ពុជានាពេលថ្មីៗនេះ។ បញ្ហាក្ដៅគគុកនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានកំពុងកើតឡើងដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងទៅដល់ប្រជាជននៃប្រទេសទាំងពីរជាពិសេសសកម្មភាពយ៉ាងគឃ្លើនរបស់កងទ័ពថៃដែលគំរាមបិទច្រកប្រាសាទតាមាន់ធំដោយឯកតោភាគី និងការបាញ់បោះមកលើកងទ័ពកម្ពុជានាព្រឹកថ្ងៃទី ២៤ ខែ កក្កដា មុននេះបន្តិច។
ចំពោះបញ្ហាដែលបានកើតឡើងបានធ្វើឱ្យប្រជាជនកម្ពុជាក៏ដូចជាបណ្ដាអ្នកសិល្បៈជាច្រើននាក់បានបង្ហាញសកម្មភាពយ៉ាងផុលផុសនៅលើបណ្ដាញសង្គមជាមួយពាក្យពេចន៍ជូនពរទៅកាន់កងទ័ពជួរមុខ ក៏ដូចជាការលើកទឹកចិត្តទៅដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែននិងនៅក្នុងតំបន់ដែលមានវិវាទរួមមាន ប្រាសាទតាមាន់ធំ និងតំបន់មុំបី។
ក្នុងនោះឃើញមានអ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ជាមួយខ្លឹមសារដែលបានបង្ហោះថា៖ «បុព្វហេតុកាពារជាតិស្មារតីស្នេហាជាតិក្នុងកាលទេសៈនេះយេីងខ្ញុំសូមប្តេជ្ញាចូលរួមជាមួយប្រទេសជាតិត្រូវបូជាឈាមកាពារអធិបតីភាពទឹកដីកម្ពុជាពីចោរឈ្លានពានដោយយេីងខ្ញុំនឹងតាំងនាមជាទ័ពជួរក្រោយសូមលេីកទឹកចិត្ត និងសម្តែងនូវសេចក្ដីជឿជាក់ទាំងស្រុងជូនបងប្អូនកងទ័ពជួរមុខ ដោយត្រៀមលក្ខណកម្ចាត់ចោរឈ្លានពានចេញពីទឺកដីកម្ពុជា ឬ បម្រុងបំពានអធិបតីភាពដែនដីកម្ពុជា។ វត្ថុស័ក្ដិសិទ្ធិ និង ឬទ្ធីទសបរមីនៃរាជានិងស្តេចមេទ័ពគ្រប់អង្គដែលមានអនុភាពទ្រង់នឹងជួយជាកម្លាំងទ្រទ្រង់ដ៏ខ្លាំងខ្លាដល់ទ័ពដ៏អង់អាចកម្ពុជា។ ចោរតាំងចិត្តជាបិសាចឈ្លានពានចោរនឹងវិនាសដោយសេក្តីប្រមាថរបស់ចោរជាក់ជាមិនខាន»។


ពិធីករ ជា វណ្ណារិទ្ធ ៖ «ការបួងសួងរបស់បងប្អូនខ្មែរគ្រប់ទិសទី អាចនឹងយាងអញ្ជេីញបារមីវត្ថុស័កសិទ្ធ មកឃុំគ្រងថែរក្សាការពារបងប្អូនកងកម្លាំងយេីងសូមឲ្យសុខសប្បាយ ឈ្នះអស់មារសត្រូវ»។

អ្នកនាង មាស សុខសោភា ៖ «សូមទេវតា ម្ចាស់ទឹកម្ចាស់ដី និងដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ ជួយតាមថែរក្សាកងទ័ពកម្ពុជា ឲ្យមានសុខភាពល្អ ការពារទឹកដី ឈ្នះអស់មាសត្រូវ»។

តារាសម្ដែង នី មុនីនាថ ៖ «នាងខ្ញុំសូមជូនពរនិងដឹងគុណ ដល់កងកំលាំងទាំងអស់ ដែលការពារទឹកដី ជាពិសេសត្រង់បន្ទាត់ជួរមុខ សូមប្រកបទៅដោយសុខសុវត្ថិភាព សូមទេវតានឹងដួងវិញ្ញាណបុព្វបុរសខ្មែរជួយថែរក្សារនៅទឹកដីនេះ សូមជួយឃុំគ្រងរក្សារនឹងការពារ សូមសត្រូវអាក្រក់ដែលមានចិត្តគំនិតប៉ងបៀតបៀនលើទឹកដីនេះ សូមអោយរលាយខ្ចាត់ខ្ចាយផងចុះ បុព្វហេតុកាពារជាតិស្មារតីស្នេហាជាតិក្នុងកាលទេសៈនេះយេីងខ្ញុំសូមប្តេជ្ញាចូលរួមជាមួយប្រទេសជាតិត្រូវបូជាឈាមកាពារអធិបតីភាពទឹកដី កម្ពុជា ពីចោរឈ្លានពាន»។

តារាចម្រៀង ខេមរៈ សិរីមន្ត ៖ «សូមវីរកងទ័ពនៅជួរមុខ លោកពូៗលោកអ៊ំៗបងៗទាំងអស់គ្នាឈ្នះអស់មារសត្រូវសូមថ្វាយបង្គំគ្រូតូចគ្រូធំ ខ្ញុំព្រះករុណាខេមរៈសិរីមន្តបង្គំអរតនាយាងអស់បារមី ត្រកូលមហាវីរៈក្សត្រវរ្ម័ន កំពូលមេទ័ពបុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រះអង្គដង្កើរអង្គចេកអង្គចម លោកតាឃ្លាំងមឿង ពយតាឌី យាយម៉ៅ បារមីអង្គរ ព្រះវិហារ តាមាន់តា ក្របីនឹងភ្នំគូលែនដងរែកនឹងអស់បារម្មី បុព្វបុរសខ្មែរទាំងឡាយ រាប់ព្រះនាមមិនអស់ សូមយាងមកស្ម័គ្រស្មោះការពារកម្ពុជាជៀសផុតសត្រូវវិនាសអន្តរាយ..ទៅហង»។

បវរកញ្ញា ល្អ ហួស Miss Preteen Junior Idol World 2024 ៖ «ជាតិសាសន៍របស់ខ្ញុំស្លូតត្រង់និងមានបេះដូងល្អណាស់ មិនដែលបំពានអ្នកមុនទេ ប៉ុន្តែបើអ្នកចង់បំពានមកខ្ញុំមុន ខ្ញុំនឹងជូនតាមសំណូមពរ ក្នុងនាមជាកូនខ្មែរដែលស្រលាញ់និងការពារទឹកដី ជាតិសាសន៍របស់ខ្លួន ចង្កិះមួយបាច់គេកាច់មិនបាក់។»

លោក មាស សាលី និងក្រុមគ្រួសារ៖ «សូមអោយព្រលឹងបុព្វបុរសដូនតាខ្មែរ ជួយថែរក្សារឃុំគ្រងបងៗទាហានជួរមុខគ្រប់គ្នា អោយជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវផងទាំងពួង»។

ក៏នៅមានបណ្ដាសិល្បករកម្ពុជាជាច្រើនរូបទៀតដែលបានចូលរួមបង្ហាញសកម្មភាពស្រដៀងគ្នាចំពោះបញ្ហាព្រំដែននាពេលនេះ។ ការចូលរួមរបស់បុគ្គលមហាជនចំពោះបញ្ហាប្រទេសជាតិនាពេលនេះជាកម្លាំងសាមគ្គីក៏ដូចជាកម្លាំងចិត្តមួយផ្នែកធំទៅដល់កម្លាំងជួរមុខដែលជាវីរជនស្នេហាជាតិទាំងអស់៕



រូបភាព ៖ បណ្ដាញសង្គមហ្វេសបុក























Account
Security
Favourite Content