តារាសម្ដែងកូរ៉េខាងត្បូង Byeon Woo Seok បានបង្ហាញទឹកចិត្តដ៏ល្អរបស់ខ្លួនសាជាថ្មី តាមរយៈការជូនកាដូជាទូរស័ព្ទ និង iPad ដល់ក្រុមការងារក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។

នៅថ្ងៃទី២៦ ខែធ្នូដែលទើបតែរំលងទៅនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើនរូបបានបង្ហាញការភ្ញាក់ផ្អើល ក្រោយពីមានក្រុមការងារព្រមទាំងជាងធ្វើសក់ និងផាត់មុខរបស់ Byeon Woo Seok បានចែករំលែករូបភាពកាដូដែលសិល្បកររូបនេះបានផ្ដល់ជូនពួកគេនៅចុងឆ្នាំ ២០២៤នេះ។
ក្នុងគោលបំណងបង្ហាញការដឹងគុណ និងអរគុណដែលបានខិតខំធ្វើការងារអស់ពេលមួយឆ្នាំពេញជាមួយខ្លួន តារាសម្ដែងវ័យ ៣៣ឆ្នាំបានទិញទូរស័ព្ទ និង iPad ជាកាដូជូនដល់ក្រុមការងារជាការតបស្នង។ ជាក់ស្ដែង បុគ្គលិកម្នាក់បានចែករំលែកថា៖ “Woo Seok បានជូន iPhones ដល់បុគ្គលិកក្រុមហ៊ុនដើម្បីអបអរសាទរសម្រាប់ឆ្នាំ២០២៤។ អរគុណខ្លាំងណាស់”។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតួឯកប្រុសពីរឿងភាគ Lovely Runner ធ្វើបែបនេះ ព្រោះកន្លងមកលោកតែងតែងតែឆ្លៀតបង្ហាញពីទឹកចិត្ត និងការយកចិត្តទុកដាក់ជាមួយនឹងក្រុមការងារជាប្រចាំ។ បន្ថែមពីនេះទៀត កាលពីដើមខែវិច្ឆិកាកន្លងទៅ Byeon Woo Seok ក៏ទើបតែបានបរិច្ចាគទឹកប្រាក់ចំនួន ៣០០លានវ៉ុន ឬប្រមាណ២១ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យ Severance Hospital ដើម្បីជួយចេញថ្លៃព្យាបាលដល់អ្នកជំងឺកុមារដែលមានជីវភាពខ្វះខាតផងដែរ។
នៅពេលខាងមុខនេះ Byeon Woo Seok នឹងមានស្នាដៃភាពយន្តភាគថ្មីរួមគ្នាជាមួយនឹងតារាស្រីពហុជំនាញ IU នៅលើកញ្ចក់ទូរទស្សន៍ MBC ដោយបច្ចុប្បន្ននេះ 21st Century Grand Prince’s Wife (ចំណងជើងបណ្ដោះអាសន្ន) កំពុងស្ថិតនៅដំណាក់កាលរៀបចំផលិតសម្រាប់ចាក់បញ្ចាំងនៅចុងឆ្នាំ ២០២៥៕
























Account
Security
Favourite Content