គិតត្រឹមចុងឆ្នាំនេះ តើសមាជិក BLACKPINK រូបណាមានទ្រព្យសម្បត្តិច្រើនជាងគេ?

បន្ទាប់ពីចេញអាល់ប៊ុមចម្រៀងរួមគ្នាលើកចុងក្រោយកាលពីខែកញ្ញា ឆ្នាំ២០២២ សមាជិកទាំង ៤របស់ BLACKPINK ក៏បានចែកផ្លូវគ្នាធ្វើការលើការងារទោលរៀងៗខ្លួន។ ប៉ុន្តែខណៈដែលសមាជិកម្នាក់ៗសុទ្ធតែមមាញឹក និងល្បីល្បាញខ្លាំងនៅឆ្នាំនេះ តើអ្នកណាទៅអាចរកចំណូលបានច្រើនជាងគេ?

យោងតាមទិន្ន័យពីគេហទំព័រ ​​Celebrity Net Worth និងទិន្នន័យសាធារណៈផ្សេងៗទៀតបង្ហាញថា Lisa បាន​ក្លាយជាសមាជិកក្រុម BLACKPINK មានទ្រព្យសម្បត្តិច្រើនជាងគេ ពោលគឺរហូតដល់ ២៥ លានដុល្លារគិតត្រឹមចុងឆ្នាំ២០២៤នេះដោយប្រភពចំណូលចម្បងរបស់នាងបានមកពីអាជីពដ៏រីកចម្រើន ទាំងក្នុងនាមជាសមាជិក BLACKPINK និងសិល្បករទោល។

ក្នុងឆ្នាំនេះ Lisa បានចេញបទចម្រៀងទោលល្បីៗច្រើនបទដូចជា Rockstar, Moonlit Floor (Kiss Me) និងបទ New Woman ខណៈមានភាពលេចធ្លោកាន់តែខ្លាំងក្នុងវិស័យហ្វេសិន​ពិភពលោកដោយបានក្លាយជាអ្នកផ្សព្វផ្សាយឱ្យប្រេនធំៗដូចជា LV និង BVLGARI ជាដើម។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ តារារ៉េបស្រីវ័យ ២៧ឆ្នាំរូបនេះនឹងបង្ហាញមុខដំបូងក្នុងនាមជាតារាសម្ដែងក្នុងភាពយន្តភាគអាមេរិក “The White Lotus Season 3” របស់ HBO។

បន្ទាប់ពី Lisa សមាជិក BLACKPINK បីរូបទៀតរួមមាន Rosé, Jennie និង Jisoo ​សុទ្ធ​តែ​មាន​ទ្រព្យ​សម្បត្តិប្រមាណ ២០ លាន​ដុល្លារ​ក្នុង​ម្នាក់ៗ។ នៅឆ្នាំនេះ Rosé ទទួលបានភាពជោគជ័យខ្លាំងសម្រាប់អាល់ប៊ុមចម្រៀងទោល ជាពិសេសបទ APT. ដែលនាងបានសហការជាមួយតារាអាមេរិក Bruno Mars ខណៈ Jennie ក៏​មានបទ​ចម្រៀង​ទោល​មួយបទដែរគឺបទ Mantra។ ចំណែកឯ បងស្រីធំ Jisoo បើទោះជាមិនបានចេញបទចម្រៀង ប៉ុន្តែនាងបានផ្ដោតខ្លាំងលើការងារសម្ដែងនិងត្រៀមបញ្ចេញស្នាដៃច្រើនរឿងក្នុងឆ្នាំ២០២៥ខាងមុខនេះ ដូចជារឿងភាគ Zombie មានចំណងជើងថា “Newtopia” និងភាពយន្តខ្នាតធំ “Omniscient Reader’s Viewpoint” ដែលនាងបានសម្ដែងរួមជាមួយតារាប្រុស Lee Min Ho និង Ahn Hyo Seop។

បូកសរុបចូលគ្នា ទ្រព្យសម្បត្តិសុទ្ធរួមរបស់ BLACKPINK គិតត្រឹមចុងឆ្នាំ ២០២៤ មានចំនួន ៨៥ លានដុល្លារ។ ផ្អែកតាមការប្រកាសរបស់ YG កាលពីខែកញ្ញាកន្លងទៅនេះ សមាជិកទាំង៤រូបនឹងត្រលប់មកធ្វើការរួមគ្នាម្ដងទៀតសម្រាប់អាល់ប៊ុមថ្មី និងប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅឆ្នាំ២០២៥ ដូច្នេះរង់ចាំទស្សនាទាំងអស់គ្នាថាតើ BLACKPINK នឹងមានអ្វីពិសេសខ្លះសម្រាប់ BLINKs ទាំងអស់គ្នានៅឆ្នាំខាងមុខនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចុងភៅលំដាប់ផ្កាយ Michelin ២ គឺលោក Christophe Hay និងមេចុងភៅ លោក លូ ម៉េង សហការគ្នានៅរាជធានី ភ្នំពេញ ដើម្បីជួយដល់កុមារនៅសាលារៀនតាមជនបទក្នុងខេត្តកំពត តាមរយៈអង្គការ Les Écoles de La Plantation

ងភៅដ៏ល្បីល្បាញជនជាតិបារាំង លោក Christophe Hay ដែលមាន រហស្សនាមថា «ចុងភៅកសិករ» (Farmer-Chef) និងមេចុងភៅកម្ពុជា លោក លូ ម៉េង បានរួមគ្នាក្នុងកម្មវិធីរាត្រីអាហារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី



Leave a Reply

Your email address will not be published.Required fields are marked *