តារាពីប្រទេសផ្សេងៗនិយាយអ្វីខ្លះពីកម្ពុជាក្រោយបានចូលរួមកម្មវិធី BVLGARI?

ព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ម៉ាកគ្រឿងអលង្ការប្រណិត BVGARI បានបញ្ចប់ទៅ​យ៉ាងជោគជ័យ បន្សល់ទុកនូវរូបភាពដ៏ស្រស់ស្អាតនិងអស្ចារ្យជាច្រើនពីប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទបាយ័នលេចត្រដែតពាសពេញបណ្ដាញសារព័ត៌មាន និងគណនីបណ្ដាញសង្គមរបស់ភ្ញៀវកិត្តិយសល្បីៗដែលបានចូលរួមកម្មវិធីនេះ។

ជាក់ស្ដែង ក្រោយពីបានចូលរួមកម្មវិធីនៅខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែកុម្ភៈ បណ្ដាសិល្បករអន្តរជាតិដែលជា Friend of House នៃម៉ាកគ្រឿងអលង្ការ BVLGARI ក៏បានបង្ហោះរូបភាពនិងវីដេអូជាបន្តបន្ទាប់ភ្ជាប់ជាមួយអារម្មណ៍ចំពោះប្រទេសកម្ពុជាដូចជា៖

១. Pia Wurtzbach

តារាសម្ដែងហ្វីលីពីននិងជាម្ចាស់មកុដ Miss Universe ឆ្នាំ២០១៥ Pia Wurtzbach បានបង្ហោះសារលើ Facebook និង Instagram របស់នាងថា៖ រយៈពេលប៉ុន្មាន​ថ្ងៃ​មុន​នៅ​សៀមរាប​គឺប្រៀប​ដូចជា​សុបិន។ បានជួបមនុស្សដែលធ្លាប់ស្គាល់ ទទួលទានអាហារក្រោមពន្លឺផ្កាយ គ្រប់យ៉ាងគឺដូចជានៅថ្មីៗ។ ភាពប្រណិតរបស់ Bvlgari និងសម្រស់របស់ខេត្តសៀមរាបពិត​ជាធ្វើឱ្យកម្មវិធីនេះក្លាយជាបទពិសោធន៍មិនអាចបំភ្លេចបាន”។

២. Ho Ngoc Ha

តារាចម្រៀងនិងម៉ូដែលវៀតណាម Ho Ngoc Ha បានរៀបរាប់ប្រាប់អ្នកតាមដានជាង ៣,៥ លាននាក់របស់ខ្លួនលើ Instagram ថា៖ ពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍សកលរបស់ Bvlgari ហើយខ្ញុំពិតជាស្ញប់ស្ញែងនឹងការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះគ្រប់យ៉ាងចាប់ពីខ្លឹមសារ និងបដិសណ្ឋារកិច្ចរហូតដល់ម្ហូបអាហារនិងស្រាដ៏ប្រណិត។ លើកនេះរឹតតែពិសេស ពោលនេះគឺលើកទីមួយរបស់ខ្ញុំ ដែលបានចូលរួមព្រឹត្តិការណ៍នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ជាកន្លែងដ៏ពិសិដ្ឋ ពោរពេញដោយប្រវត្តិសាស្ត្រ និងភាពអស្ចារ្យ។ កម្មវិធីរាត្រីនោះពិតជាពោរពេញដោយភាពភ្ញាក់ផ្អើល រួមទាំងការសម្ដែង Show Drone ដ៏អស្ចារ្យគូរលើផ្ទៃមេឃកម្ពុជា និងភាពរីករាយនៃការភ្ជាប់ទំនាក់ទំនងជាមួយ KOLs និងសមាជិកគ្រួសារ Bvlgari ។

៣. Tóc Tiên

តារាចម្រៀងវៀតណាមមួយរូបទៀតគឺ Tóc Tiên ដែលមានអ្នកតាមដានលើ​ IG ជាង ៣លាននាក់ដែរបានសរសេរថា៖ សូមបង្ហាញការដឹងគុណដ៏ស្មោះស្ម័គ្រចំពោះបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ Bulgari ដែលប្រារព្ធឡើងនៅប្រាសាទបាយ័នដ៏អស្ចារ្យក្នុងខេត្តសៀមរាប។ ចាប់តាំងខ្ញុំមកដល់រហូតដល់ចាកចេញ ខ្ញុំពិតជាទទួលបានអារម្មណ៍ជាមួយភាពប្រណីតមិនអាចប្រៀបផ្ទឹមបាន។ ខ្ញុំមានកិត្តិយសជាខ្លាំងដែលឱកាសបានបង្ហាញ Collection Aeterna ដ៏អស្ចារ្យ ជាមួយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃទឹកដីអង្គរដ៏ពិសិដ្ឋ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលចូលរួមក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះពិតជាគួរឱ្យកត់សម្គាល់ និងមិនអាចបំភ្លេចបាន។

៤. Ayden Sng

តារាសម្ដែងប្រុសសិង្ហបុរី Ayden Sng វិញបានសរសេររៀបរាប់ថា៖ “កម្ពុជា​អ្នក​អស្ចារ្យ​ណាស់!សៀមរាប អ្នកពិតជាអស្ចារ្យមែន! ប្រាសាទបាយ័ន អ្នកពិតជាពិសិដ្ឋ និងអស្ចារ្យណាស់។ អរគុណ @Bvlgari សម្រាប់កម្មវិធីដ៏អស្ចារ្យនេះ។ នេះជាបទពិសោធន៍ដ៏មានតម្លៃមួយក្នុងជីវិត ទស្សនាការបង្ហាញម៉ូដ #BvlgariAeterna ទទួលទានអាហារដោយមានទិដ្ឋភាពប្រាសាទបាយ័នខាងក្រោយ ពិតជារាត្រីដ៏អស្ចារ្យហួសពីការស្មានរបស់ខ្ញុំ។ អរគុណរដ្ឋាភិបាលកម្ពុជា និង @Bvlgari ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង”។

៥. Xenia Tan

តារាសម្ដែងស្រីសិង្ហបុរី Xenia Tan បាននិយាយថា៖ “ឈរនៅប្រាសាទបាយ័ន ដែលបង្កប់ដោយប្រវត្តិសាស្ត្ររាប់សតវត្ស ខ្ញុំពិតមានអារម្មណ៍ថាខ្លួនតូចណាស់ ប៉ុន្តែមានអារម្មណ៍ផ្សារភ្ជាប់ជាមួយរឿងរ៉ាវអតីតកាល រហូតដល់ពេលនេះ។ ការពាក់គ្រឿងអលង្ការ Aeterna High Jewelry នៅទីនេះគឺមានន័យលើសពីការលម្អ ប៉ុន្តែ​ជា​ការ​រំលឹក​ពីសម្រស់ដែលស្ថិតស្ថិរអមតៈ”។

៦. Mile Phak Phum

ចំណែកតារាសម្ដែងប្រុសថៃ Mile Phak Phum បានរៀបរាប់លើគណនី IG របស់ខ្លួនថា៖ “នេះគឺជាកន្លែងដ៏ល្អបំផុត គួរឱ្យចាប់អារម្មណ៍បំផុត និងជារាត្រីពិសេសដ៏អស្ចារ្យមួយ។ ខ្ញុំលង់ស្នេហ៍កម្ពុជាដល់ហើយ”។

៧. Mai Davika

ដោយឡែកតារាសម្ដែងស្រីថៃ Mai Davika ក៏បានបង្ហោះរូបភាពនិងវីដេអូជាច្រើនលើបណ្ដាញសង្គមរបស់ខ្លួន និងបានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្ដី BAZAAR ថា៖ “គ្រប់យ៉ាងនៅទីនេះគឺប្រៀបដូចជាក្នុងសុបិន ស្រស់ស្អាត ហើយទីកន្លែងរៀបចំកម្មវិធីនៅប្រទេសកម្ពុជាគឺពិតជាពិសេសខ្លាំង” ៕

@bazaarthailand

#BAZAARJewelry  ย้อนชมลุคสวยสุดโดดเด่น! กับลุคของ ‘ใหม่-ดาวิกา โฮร์เน่’ Friends of Bvlgari ที่มาพร้อมกับเครื่องประดับชั้นสูง ในงานอีเว้นท์สุดหรูเปิดตัวเครื่องประดับคอลเลกชั่น Aterna ณ เมืองเสียมราฐ ประเทศกัมพูชา  #Bvlgari 
#BvlgariHighJewelry#BvlgariAeterna#Davikah#BAZAARThailand

♬ Gentle and Brave Western Instrumental Loop 2(1387537) – Leano


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *