លេខ១នៅអាស៊ី! V ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីអ្នកមានឥទ្ធិពលបំផុតលើពិភពលោក បន្ទាប់ពី Ronaldo និង Messi

V សមាជិកក្រុម BTS បានគ្រងតំណែងជាតារាអាស៊ីដ៏មានឥទ្ធិពលបំផុតនៅលើ Instagram ដោយបង្ហាញពីភាពល្បីល្បាញមិនអាចប្រៀបផ្ទឹមបានរបស់លោក ទោះបីក្រោយបញ្ចប់កាតព្វកិច្ចយោធាក៏ដោយ។

យោងតាមរបាយការណ៍កាលពីថ្មីៗនេះពីវេទិកាវិភាគទិន្ន័យ influencer HypeAuditor បង្ហាញថា សមាជិកវ័យ ២៩ ឆ្នាំរបស់ BTS រូបនេះបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជី ‘កំពូលអ្នកមានឥទ្ធិពលលើសកលលោកទាំង ១០០០ នាក់’ ។ ក្នុងនោះ Cristiano Ronaldo និង Lionel Messi ដណ្តើមបានតំណែងកំពូលទីមួយ និងទីពីរ ខណៈដែល V ឬ Kim Tae-hyung តាមពីក្រោយជាសិល្បករដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ នាំមុខ Selena Gomez (លេខ ៤) និង Kendall Jenner (លេខ ៥) ។

គិតតាមតំបន់ V បានជាប់ចំណាត់ថ្នាក់លេខ ៣ នៅសហរដ្ឋអាមេរិក និងបានជាប់ចំណាត់ថ្នាក់កំពូលនៅចក្រភពអង់គ្លេស។ នៅក្នុងប្រទេសប្រេស៊ីល ដែលជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់អ្នកគាំទ្រ K-pop លោកក៏បានជាប់ចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយ Ronaldo និង Messi ដូចគ្នា។

ជាពិសេស V ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងផ្នែកសិល្បករតន្ត្រី ដែលបញ្ជាក់សាជាថ្មីអំពីឥទ្ធិពលរបស់លោកក្នុងនាមជាសិល្បករប៉ុប។ ទោះបីជាមិនទាន់បានបន្តសកម្មភាពតន្ត្រីឡើងវិញបន្ទាប់ពីរំសាយពីជួរយោធាក៏ដោយ ក៏រូបលោកនៅតែមានប្រជាប្រិយភាពពេញនិយមរហូតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

គិតត្រឹមថ្ងៃទី ៧ ខែកក្កដា V មានអ្នកតាមដានជាង ៦៨,១ លាននាក់នៅលើ Instagram ។ ក្នុងចំណោមនោះ មានជាង ១២,៤ លាននាក់មកពីសហរដ្ឋអាមេរិក ដែលជាចំនួនខ្ពស់បំផុតសម្រាប់សិល្បករ K-pop។ គួរកត់សម្គាល់ថាចំនួនអ្នកតាមដានរបស់លោកបានកើនឡើងចំនួន ១,២២ លាននាក់ក្នុងរយៈពេលត្រឹម ២៥ ថ្ងៃបន្ទាប់ពីបញ្ចប់ភារកិច្ចយោធា ដែលជាអត្រាកំណើនលឿនបំផុតក្នុងចំណោមតារា K-pop ។

វេទិកាទីផ្សារ Influencer SocialBook បានរាយការណ៍ថា អត្រា engagement របស់ V ក្នុងរយៈពេល ៦០ ថ្ងៃកន្លងមកគឺ ២០,៦ % ដែលជាចំនួនខ្ពស់បំផុតនៅទូទាំងពិភពលោកក្នុងចំណោមតារាល្បី។ ទោះបីជាមានការរឹតបន្តឹងផ្នែក Comment លើការបង្ហោះរបស់លោកក៏ដោយ ប៉ុន្តែចំនួន engagement ជាមធ្យមរបស់លោកនៅតែខ្ពស់គ្មានគូប្រៀប។

នៅទូទាំងពិភពលោក V បានជាប់ចំណាត់ថ្នាក់ទី ៧៥ នៃចំនួនអ្នកតាមដានសរុប ប៉ុន្តែចំនួន likes ជាមធ្យមរបស់លោកក្នុងមួយផុសគឺលើសពី ១៤ លាន ខណៈការបង្ហោះថ្មីៗបានទទួលលើសពី ១២,៥ លានជាប់ៗគ្នា ដែលជាតួលេខខ្ពស់កម្រមានធៀបនឹងតារាពិភពលោកផ្សេងទៀត។

កាលពីថ្ងៃទី ៤ ខែកក្កដា V បានចេញដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូតរបស់ម៉ាកសម្លៀកបំពាក់ Celine ដែលលោកបានចុះកុងត្រាជាទូតសុច្ឆន្ទៈលំដាប់ពិភពលោក។ វត្តមានរបស់លោកបានបង្កការចាប់អារម្មណ៍ជាសកល ដែលមកទល់ពេលនេះគឺនៅតែជាប្រធានបទពេញនិយមនៅលើ Google នៅក្នុងប្រទេសជាង ៤០ រួមទាំងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស និងប្រទេសជប៉ុន។ នៅលើ X (អតីត Twitter) ឃ្លាដូចជា “HAVE A SAFE FLIGHT TAEHYUNG” បានឈរនៅលើកំពូលតារាង Trending ទូទាំងពិភពលោក ខណៈប្រធានបទ Trending ជាងគេទាំងបួនគឺសុទ្ធតែទាក់ទងនឹង V ដែលបញ្ជាក់ឱ្យឃើញសាជាថ្មីអំពីភាពទាក់ទាញទូទាំងពិភពលោករបស់សមាជិក BTS រូបនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *