ឃើញសាមញ្ញធម្មតា តែឈុត 2NE1 ពាក់មកខនសឺតនៅស្រុកខ្មែរ មានតម្លៃរាប់ពាន់ដុល្លារ

កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅនេះ ក្រុមតារាចម្រៀងខេប៉ុបនារី 2NE1 ទើបតែបានបង្ហាញវត្តមានជាលើកដំបូងនៅលើទឹកដីកម្ពុជា ស្របពេលដែលម្នាក់ៗពាក់ឈុតពីម៉ាកល្បីៗតម្លៃរាប់ពាន់ដុល្លារ។

ក្រោយរង់ចាំអស់ពេលជាង ១៦ឆ្នាំ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ​ ចាត់ទុកថាជាព្រឹត្តការណ៍ដ៏សំខាន់មួយសម្រាប់អ្នកគាំទ្រវិស័យខេប៉ុបនៅកម្ពុជា ព្រោះនេះជាលើកដំបូងដែល 2NE1 បានធ្វើដំណើរមកកាន់ឆាកប្រគំតន្ត្រីជុំគ្នា​ បើទោះបីជាកន្លងមក CL ធ្លាប់មកកាន់កម្ពុជារួចទៅហើយក៏ពិតមែន។

ទន្ទឹមគ្នានឹងកម្មវិធីនេះ ហ្វេសសិនរបស់សមាជិកក្រុមម្នាក់ៗក៏ជាទីចាប់អារម្មណ៍ផងដែរ  ព្រោះខោអាវ​ ស្បែកជើង និងសូម្បីតែវែនតានីមួយៗ​ សុទ្ធសឹងតែជារបស់ម៉ាកយីហោលំដាប់ពិភពលោក។

ជាក់ស្ដែង រ៉ូបពណ៌ក្រហមដែល Park Bom ពាក់ឡើងឆាក គឺជារ៉ូបពីយីហោអ៊ីតាលី DOLCE & GABBANA ដែលរ៉ូបវែងឆែកចំហៀងនេះ មានតម្លៃដល់ទៅ ២ ៣៤៣អឺរ៉ូ ឬប្រមាណ ២ ៧៥០ដុល្លារអាមេរិក។ ដោយឡែក សម្រាប់ស្បែកជើងស្បែកពណ៌ខ្មៅពីម៉ាក New Rock ដែលតារាស្រីវ័យ ៤១ ឆ្នាំពាក់នៅរាត្រីនោះ ក៏មានតម្លៃខ្ពស់ដល់ទៅ ២៧៩.៩ អឺរ៉ូ ឬប្រមាណ ២៨០ដុល្លារអាមេរិកដែរ ខណៈវ៉ែនតាពីម៉ាក Chanel មានតម្លៃ ៥៥០អឺរ៉ូ ឬ ៦៥០ដុល្លារអាមេរិក។

និយាយពីឈុតធ្វើដំណើរវិញ សមាជិកទាំង ៤ ក៏បង្ហាញខ្លួនក្នុងឈុតពីយីហោលំដាប់ដូចគ្នា។ ផ្ដើមដោយមេក្រុម CL បានជ្រើសរើសពាក់អាវពីយីហោអ៊ីតាលី Versace ខោពីយីហោ Fax Copy Express* និងស្បែកជើងពីយីហោ Maison MIHARA YASUHIRO ដោយអាវពណ៌មាសនេះមានតម្លៃ ១ ២០០ដុល្លារអាមេរិក ស្របពេលដែលខោកាប៊យពណ៌ខៀវ មានតម្លៃ ៣៨៥ដុល្លារអាមេរិក ​​ឯស្បែកជើងវិញ មានតម្លៃប្រមាណ ២២០ ដុល្លារអាមេរិក។ សម្រាប់គ្រឿងតុបតែងខ្លួនវិញ តារាស្រីវ័យ ៣៤ឆ្នាំ បានស្ពាយកាបូបតម្លៃ ២ ២៩០ដុល្លារអាមេរិក ពីម៉ាក Versace ទន្ទឹមគ្នានឹង វ៉ែនតាតម្លៃ ៥៥០ដុល្លារអាមេរិក ពីយីហោ Celine។

ដោយឡែក សមាជិកបងគេ គឺ Park Boom បានជ្រើសរើសស្លៀករ៉ូបតម្លៃ ៨៧៥ អឺរ៉ូ ល្បាក់ ១ ០៣០ដុល្លារអាមេរិក ជារ៉ូបរបស់យីហោ Rick Owens DRKSHDW បន្ថែមដោយកាបូប LV ពី Collection Men’s Spring ឆ្នាំ ២០២៥ តម្លៃដល់ទៅ ៤ ៥០០អឺរ៉ូ មិនក្រោយ ៥ ០០០ ដុល្លារអាមេរិកនោះទេ។

ឯ Sandara Park វិញ តារាស្រីរូបនេះ បានជ្រើសរើសពាក់អាវយីហោ Versace តម្លៃ ៤៧៥ដុល្លារអាមេរិក ជាមួយនិងខោពីម៉ាក RUIbuilt តម្លៃ ៤៨៣ ដុល្លារអាមេរិក អមនឹងស្បែកជើងកែងពីម៉ាក Christian Louboutin តម្លៃ ១ ២៩៥ ដុល្លារអាមេរិក។ រីឯកាបូពណ៌ស មានរូបផ្កាយនៅកណ្ដាលរបស់ Chrome Hearts មានតម្លៃហក់ដល់ ៨០០០ ដុល្លារអាមេរិក ស្របពេលដែលវ៉ែនតាខ្មៅយីហោ Jacques Marie Mage មានតម្លៃល្បាក់ ៨៧០ ដុល្លារអាមេរិក។

សម្រាប់កូនពៅប្រចាំក្រុមវិញ Minzy  បានជ្រើសរើសអាវ និងកាបូបពីម៉ាក Courrèges ដោយអាវកាក់នេះមានតម្លៃ ៣៩០ដុល្លារអាមេរិក ទន្ទឹមគ្នានឹងកាបូបពណ៌សតម្លៃ ១០០០ដុល្លារអាមេរិក។ តារាស្រីវ័យ ៣១ឆ្នាំ​ រូបនេះបានតុបតែងខ្លួនបន្ថែមដោយ វ៉ែនតាខ្មៅពីម៉ាកហ្វេសសិនក្នុងស្រុក គឺ Gentle Monster មានតម្លៃ ៣៨ម៉ឺនវ៉ុន ឬ ២៨០ដុល្លារអាមេរិក៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ



Leave a Reply

Your email address will not be published.Required fields are marked *