មហោស្រពភាពយន្តខ្លីចតុមុខរៀបចំកិច្ចស្វែងយល់CFI និងពន្យារពេល​ទទួលភាពយន្តខ្លី ដើម្បីប្រកួតប្រចាំជំនាន់ទី១៤!

ចាប់​តាំង​ពីចុង​ខែ​មេសា មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ (CSFF) លើក​ទី​១៤ ឆ្នាំ​២០២៥ បានចាប់ផ្តើមប្រកាស​​បើក​ទទួល​ ស្នាដៃ របស់​សមិទ្ធករភាពយន្តខ្នាតខ្លី រហូតដល់ថ្ងៃទី៣០ ខែមិថុនា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ ដើម្បីឱ្យបេក្ខជន និងសាធារណជនយល់បន្ថែមពីការដាក់រឿង CSFF បានរៀបចំ«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» Chaktomuk Film Insight (CFI) ២លើក កាលពីខែឧសភា និងមិថុនាកន្លងទៅ។  ហើយគណៈកម្មការនឹងនឹងរៀបចំ CFI មួយទៀត ដើម្បីបំប៉នជំនាញដល់ យុវសមិទ្ធិករយើង និងទុកពេលវេលាបន្ថែមដល់ទៅថ្ងៃទី ៣១ ខែកក្កដាខាងមុខនេះ តាមសំណូមពរ របស់បេក្ខជនរបស់CSFF។ 

រៀបចំដោយ «ក្រុមភាពយន្តឈូករ័ត្ន» «កិច្ចស្វែងយល់ពីភាពយន្ត» ​លើកទី១ ក្នុងជំនាន់ទី១៤ ក្រោមប្រធានបទ «ពីខ្លាច ទៅខ្លាំង៖ ហ៊ានជឿ ហ៊ានថត» បានប្រព្រឹត្តទៅ កាលពីដើមខែឧសភា ដែលបានបញ្ចប់ដោយជោគជ័យ ក្រោមការចូលរួម ពីយុវជន ស្រលាញ់ការថតភាពយន្តជាច្រើននាក់!

កម្មវិធីនេះយើងក៏មានវាគ្មិន ២រូប ដែលមានបទពិសោធន៍សម្បូរបែប៖

  • លោក ដាវីដ ទីតូ – អ្នកដឹកនាំរឿង ពីក្រុមផលិត «កូ-រ៉េ» និងជាជ័យលាភីCSFF 2021
  • លោក ឈាន ពិសេន – អ្នកដឹកនាំវីដេអូតន្ត្រី, អ្នកកាត់ត, តួសម្ដែង និងជាជ័យលាភីCSFF 2024

ពួកគាត់បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន និងចែករំលែកចំណេះដឹងសំខាន់ៗនានា ដែលពាក់ពន្ធ័នឹងការផលិតខ្សែភាពយន្តខ្លី ចាប់ពីការរៀបចំគំនិតដំបូង រហូតដល់ ការសម្រេចចិត្តចុងក្រោយក្នុងដំណើរការផលិត។

សំណួរជាច្រើនដូចជា៖

«តើការផលិតភាពយន្តត្រូវចាប់ផ្ដើមដោយរបៀបណា?»

«អ្វីជាចំណុចសំខាន់ក្នុងការកាត់ត?»

«តើវិធីដឹកនាំរឿងមួយណាដែលមានប្រសិទ្ធភាព?»

សមិទ្ធិករជ័យលាភីទាំង២បានវែកញែកយ៉ាងជ្រៅជ្រះក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយចំណេះដឹង។

រីឯលោក ឈាន ពិសេន ដែលជាសមិទ្ធិករជ័យលាភីពីឆ្នាំ២០២៤ មានវត្តមានពេលនោះ បានរៀបរាប់ថា៖​ «ពេលខ្ញុំបាទបាន ចូលរួមCFI 1.0 អ្វីៗរៀបចំដោយមានរបៀបរៀបរយ ជាពិសេសទីតាំងបញ្ចាំង។ ហើយ ខ្ញុំបាទមានអារម្មណ៍រីករាយដែលមាន ឱកាសចែករំលែកបទពិសោធន៍របស់ខ្ញុំ និងពិភាក្សាការងារខ្ញុំជាមួយអ្នកចូលរួមនៅពេលនោះ។»

មួយវិញទៀត CSFF នឹងរៀបចំលើកទី២ (CFI 2.0) ក្រោមប្រធានបទ «ពីឆៅទៅឆ្អិន៖ ប៉ិនគិត ប៉ិនថត»វិញ។ កម្មវិធីនេះ បានប្រព្រឹត្តទៅ កាលពីថ្ងៃសៅរ៍កន្លងមកនេះ  ដែលបានបញ្ចប់ដោយជោគជ័យនៅ «ផ្ទះមេត្តា» ក្រោមការចូលរួម ពីយុវជនស្រលាញ់ការនិពន្ធ និងថតភាពយន្តជាច្រើនរូប!

កម្មវិធីនេះយើងក៏មានវាគ្មិន ២ រូប ដែលមានបទពិសោធន៍ សម្បូរបែប គឺ៖

  • លោក មុនី កណ្ណដារង្គ – អ្នកដឹកនាំរឿង លោកជាអ្នកដឹកនាំ​វីឌីអូពាណិជ្ជកម្មឯករាជ្យ និងជាជ័យលាភីCSFF 2018
  • អ្នកនាង ឈាង សុម៉ាលីន – អ្នកសរសេរមាតិកា និងជាអ្នកនិពន្ធរឿងខ្លី និងជាមេប្រយោគមហោស្រព CSFF 2024។

ពួកគាត់បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន និងចែករំលែកចំណេះដឹងសំខាន់ៗ នានា ដែលពាក់ពន្ធ័នឹងការតាក់តែង សាច់រឿង ការដឹកនាំរឿង និងចំណេះដឹងទូទៅ មួយចំនួនទៀតទាក់ទងនិងការផលិតរឿងខ្លី ដើម្បីឱ្យទស្សនិកជនបានវែកញែក យ៉ាងជ្រៅជ្រះក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយចំណេះដឹង។

កញ្ញា ឃុំ ធីតា ទទួលបន្ទុកកម្មវិធី CFI 2.0 បានលើកឡើងប្រយោជន៍ ៣ ចំណុចសំខាន់ៗពី កម្មវិធី«កិច្ចស្វែងយល់ពីភាពយន្ត ចតុមុខ» ដល់អ្នកចូលរួម៖ «១. ពិភាក្សា និងសាកសួរវាគ្មិនកត្តិយសដែលមានស្នាដៃល្បីល្បាញក្នុងវិស័យភាពន្តនៅកម្ពុជា  និង ជាជ័យលាភីរបស់មហោស្រពភាពយន្តខ្លីចតុមុខ។ ២. ស្វែងយល់បន្ថែមពីរបៀបដាក់ពាក្យ និងព័ត៌មានលម្អិតរបស់មហោស្រព ភាពយន្តខ្លីចតុមុខ ដើម្បីអាចរៀបចំលក្ខណៈក្លាយជាសមិទ្ធិករភាពយន្តនាពេលអនាគត។ ៣. ផ្សារភ្ជាប់ទំនាក់ទំនងជាមួយ អ្នកស្រលាញ់វិស័យភាពដូចគ្នាជាច្រើនរូបផងដែរ។»

រីឯ លោក កេន ស៊ីដនី ជាសមិទ្ធិករឯករាជ្យផ្នែកភាពយន្តឯកសារ ហើយចង់ស្វែងយល់ពីការនិពន្ធភាពយន្តប្រតិដ្ឋ បានសម្តែង ចំណាប់អារម្មណ៍ថា៖​ «កម្មវិធី CFI 2.0 នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នកនិពន្ធថ្មីថ្មោង ដែលចង់បានគំនិតស្វែងយល់ ដ៏មានប្រយោជន៍។ ធម្មតាការពិគ្រោះជាមួយសមិទ្ធិករមានបទពិសោធន៍បែបនេះ ច្រើនតែមានតម្លៃថ្លៃ នៅកម្មវិធីផ្សេង។ តែក្រុម ការងារ«ឈូករ័ត្ន» និង«ចតុមុខ»បានសម្រួលឱ្យដល់អ្នកចូលរួមដោយមិនគិតថ្លៃ។ ជារួម ខ្ញុំបាទគាំទ្រកម្មវិធីដែលទ្រទ្រង់ដល់ យុវជនកម្ពុជាបែបនេះ។  

សិក្ខាសាលាអំពីការប្រើប្រាស់ភ្លើងក្នុងការថតភាពយន្ត ដែលរាប់ថាជាកម្មវិធី«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ»លើកទី៣ និងចុងក្រោយ ក្នុងជំនាន់ទី១៤នេះ កំពុងប្រកាសទទួលពាក្យចូលរៀន ដើម្បីឱ្យអ្នកទាំងអស់គ្នាបានយល់ដឹងឱ្យកាន់តែ ច្បាស់ជាងមុន អំពីទ្រឹស្តី និង ការប្រើប្រាស់ភ្លើង ដោយមានការចូលរួមពីដៃគូសហគមន៍ ដូចជាCamera Hut, Aputure, និង Amaran ដែលជា យីហោគ្រឿងភ្លើងនាំមុខ ក្នុងវិស័យភាពយន្តជុំវិញពិភពលោក។  ជាពិសេស បេក្ខជនដែលជាប់នឹង មានឱកាសរៀន ជាមួយ គ្រូបង្វឹក ដែលជាកំពូលអ្នកជំនាញប្រើភ្លើងយីហោនេះ មកពីសិង្ហបុរី និងកម្ពុជាផងដែរ។

  • កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ និងសុក្រ ទី ១០ និង១១ ខែកក្កដា ឆ្នាំ២០២៥
  • ទីតាងសិក្ខាសាលា៖ Deity Studio (https://maps.app.goo.gl/r9vtduqXNafUGegp7)
  • ការទទួលពាក្យនឹងបិទ ពេលគ្រប់ចំនួន៣០នាក់
  • សូមចុះឈ្មោះ តាមរយៈតំណនេះ៖https://forms.gle/tD6SV8BofdygzBzY7

បើអ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀតនៅភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់អ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើ រឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក ព្រោះសល់រយៈពេលប៉ុន្មានសប្តាហ៍ទៀត តែប៉ុណ្ណោះដល់ថ្ងៃឈប់ទទួលរឿងខ្លីហើយ។

  • ថ្ងៃផុតកំណត់ចុងក្រោយ៖ ទី៣១ កក្កដា ២០២៥
  • ថ្លៃដាក់រឿងក្នុងស្រុក៖ $៥
  • សម្រាប់សមិទ្ធិករក្នុងស្រុក សូមចុចលើលីងខាងក្រោម ដើម្បីធ្វើការដាក់ស្នារដៃមកកាន់ «មហោស្រព ភាពយន្តខ្លីចតុមុខ»៖

ព័ត៌មានបន្ថែម សូមទាក់ទង៖☎️០១២ ៩៣១ ៣២៨ 📩អុីមែល៖ program2@csff.co


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *