កិត្តិយសថ្មីមួយទៀត! Jin នឹងជាចូលរួមជាអ្នកកាន់ភ្លើងគប់សម្រាប់កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ ២០២៤

បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យហើយ Jin សមាជិកកូនបងនៃក្រុមចម្រៀង BTS ត្រូវបានគេរាយការណ៍បានចាប់ផ្ដើមមានកាលវិភាគដ៏មមាញឹកជាបន្ដបន្ទាប់។ ជាក់ស្ដែងថ្មីៗនេះ លោកក៏ត្រូវបានគេប្រកាសពីវត្តមាននៃការចូលរួមក្នុងកម្មវិធីកម្សាន្ដមួយរបស់ទូរទស្សន៍ MBC ផងដែរ។

យោងតាមរបាយការណ៍ Dispatch បានឱ្យដឹងថា Jin នឹងមានវត្តមានចូលរួមជាអ្នកកាន់ភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២៤ តំណាងឱ្យប្រទេសកូរ៉េខាងត្បូងនៅទីក្រុងប៉ារីសប្រទេសបារាំង។ ដូច្នេះហើយលោកនឹងចេញដំណើរទៅប្រទេសបារាំងឆាប់ៗនេះ ប៉ុន្តែសម្រាប់កាលបរិច្ឆេទ និងទីតាំងពិតប្រាកដគឺនៅមិនទាន់បង្ហាញឱ្យដឹងជាផ្លូវការនៅឡើយទេ។

នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ២០២៤ ត្រូវបានគេរាយការណ៍មានអ្នកកាន់ភ្លើងគប់ប្រមាន ១១ ០០០ នាក់រួមមានទាំង Jin អត្ដពលិក អ្នកមានជីវិតរស់ក្រោយការសម្លាប់រង្គាល សាច់ញាតិជនរងគ្រោះនៃការវាយប្រហារភេវរកម្មទីក្រុង Niece អវកាសយានិក និងបុគ្គលិកអនាម័យផងដែរ។

សម្រាប់ហេតុផលនៃការចូលរួមរបស់លោកក្នុងនាមជាតារាចម្រៀងក្នុងព្រឹត្តិការណ៍ដង្ហែភ្លើងគប់គឺមិនទាន់បង្ហាញឱ្យដឹងនៅឡើយទេដោយភាគច្រើនត្រូវបានអ្នកលេងអ៊ីនធឺណេត និងមហាជនមានគំនិតថាទំនងជាមកពីកិត្យានុភាពព្រមទាំងប្រជាប្រិយភាពល្បីល្បាញទូទាំងពិភពលោករបស់ BTS និងការនាំសារ “love yourself” ដល់មនុស្សជុំវិញពិភពលោកផងដែរ។

ចំពោះការដុតភ្លើងគប់គឺត្រូវបានចាប់ផ្ដើមបំភ្លឺនៅប្រទេសក្រិកហើយក៏បានមកដល់ប្រទេសបារាំងកាលពីខែមុនផងដែរ។ ជាមួយគ្នានេះ ការដង្ហែភ្លើងគប់នឹងធ្វើដំណើរឆ្លងកាត់ទីតាំងជាង ៤០០ កន្លែងគ្របដណ្ដប់ប្រហែល ១២ ០០០ គីឡូម៉ែត្រ មុនពេលពិធីបើកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

គួរបញ្ជាក់ផងដែរថា កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ១១ ខែសីហា ដែលមានអត្តពលិកជាង ១៥ ០០០ នាក់មកពី ២០៦ ប្រទេសចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ចំនួន ៣២៩ លើ ៣២ ប្រភេទកីឡា។ សម្រាប់ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនអត្ដពលិកចំនួន ១៤២ នាក់ទៅប្រកួតលើប្រភេទវិញ្ញាសាចំនួន ២១ កីឡាដោយមានក្ដីសង្ឃឹមខ្ពស់ក្នុងការទទួលបានមេដាយមាសលើកីឡាបាញ់ធ្នូ កីឡាចាក់សាប កីឡាវាយសី និងកីឡាតេក្វាន់ដូផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន