តារាស្រី Jisoo សមាជិកក្រុម BLACKPINK តែងទាញយកចំណាប់អារម្មណ៍មហាជន និងអ្នកគាំទ្រជាច្រើនរាល់ពេលនាងបង្ហាញខ្លួនក្នុងកម្មវិធីប្រេនលំដាប់ពិភពលោក Dior។ ក្នុងនាមជាទូតសុច្ឆន្ទៈ នាងតែងតែបង្ហាញមុខស្ទើរគ្រប់កម្មវិធីធំៗ របស់ប្រេនបារាំងមួយនេះ។ សម្រស់របស់តារាស្រីរូបនេះគឺលេចធ្លោខ្លាំង និងជាតួឯកក្នុងកម្មវិធី។



នៅថ្ងៃរសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៤ នាងកាន់តែទទួលបានចំណាប់អារម្មណ៍ខ្លាំង ក្រោយបង្ហាញខ្លួនក្នុងកម្មវិធី Paris Fashion Week DiorCouture សម្រាប់ម៉ូដរដូវស្លឹកឈើជ្រុះ និងត្រជាក់ ឆ្នាំ ២០២៤-២០២៥។ ខុសពីរាល់ដងដែលស្លៀករ៉ូបវែង ឬរូបបែបសុភាពរាបសា លើនេះ Jisoo បានបង្ហាញជាមួយឈុតរ៉ូបខ្លី ពណ៌ខ្មៅ លាយទឹកប្រាក់ ជាឈុតរបស់ Dior ពី Collection របស់ Cruise និងមានច្នៃប៉ាក់រំលេចយ៉ាងស្រស់ស្អាត ធ្វើឲ្យរូបនាងដើរចេញមកចាំងភ្នែកតែម្ដង។



មែនទែនទៅ ស្ទីលលើកនេះ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនលើកឡើងថា ដូចជាឈុតនារីចម្បាំង មើលទៅថ្លៃថ្នូរ និងអង់អាចក្លាហាន ផងដែរ។ មិនតែប៉ុណ្ណោះ មតិភាគច្រើនបានឲ្យដឹងថា វាឈុតល្អស្អាតបំផុតជាងគេដែល Jisoo ធ្លាប់ស្លៀកចូលរួមកម្មវិធី Dior។
គួរបញ្ជាក់ថា Jisoo បានក្លាយជាទូតសុច្ឆន្ទៈជាសាកល របស់ Dior ផ្នែក Fashion និង Beauty ចាប់តាំងពីឆ្នាំ ២០២១ និងជាទូតសុច្ឆន្ទៈរបស់ Dior ប្រចាំប្រទេសកូរ៉េចាប់តាំងពីឆ្នាំ ២០១៩ ចាប់តាំងពីរូបនាងចូលរួមជាមួយ Dior មក រូបនាងតែងត្រូវបានគេសរសើររាល់ពេលចូលរួមកម្មវិធី Fashion Dior និងត្រូវគេដាក់រហស្សនាមថា ជាព្រះនាងរបស់ប្រេន Dior៕



























































Account
Security
Favourite Content