កុយ អេនណា នៅតែជាប្រធានបទដែលមហាជន និងអ្នកគាំទ្រវិស័យបវរកញ្ញាលើកយកបកពិភាក្សាពីបញ្ហាពណ៌សម្បុរស្រអែមស្រស់ រលោង ចាំងចែងរបស់នាងនាពេលនេះ។ ពណ៌សម្បុរនៃស្បែក អេនណា ក្លាយជាទីចាប់អារម្មណ៍នាពេលថ្មីៗនេះ នៅពេលនាងបានដើរតាមក្ដីស្រមៃ ដែលបង្ហាញពីសម្បុរធម្មជាតិ និងផ្ទុយពីការយល់ឃើញនៃមនុស្សមួយចំនួនលើកឡើងថា សទើបស្អាត។

អេនណា មិនត្រឹមតែឈប់ផ្គាប់ចិត្តអ្នកដទៃ និងបានយល់ឃើញត្រឹមត្រូវនៃការបង្ហាញអ្វីដែលជាខ្លួនឯងនៅពេលនេះ គឺស្បែកស្រអែមបែបខ្មែរពិតៗតែម្ដង។ អ្នកគាំទ្រមិនត្រឹមតែមានសរសើរនាងដែលមានស្បែកស្អាតឡើយ ហើយថែមទាំងសរសើរពីរូបរាងស្រស់ស្អាត និងមាន sick pack សមខ្លួននាងតែម្ដង។
ទាំងស្បែក និងរូបរាងធ្វើឲ្យ អេនណា មានភាពលេចធ្លោ ព្រមទាំងជួយបំផុសគំនិតឲ្យនារីចេះស្រលាញ់ស្បែកធម្មជាតិរបស់ខ្លួន។ ព្រោះតែហ៊ានបង្ហាញពីភាពស្រស់ស្អាត បែបជាខ្លួនឯងនេះហើយ កញ្ញាក៏កាន់តែមានទីផ្សារ ហើយសន្ទុះគាំទ្រក៏កាន់តែខ្លាំងឡើង ជាងពេលកំពុងប្រកួតកម្មវិធីក្នុងស្រុកមួយ កាលពីឆ្នាំ ២០២៣ ទៅទៀត។
ងាកមកមើលរូបរាងរបស់ កុយ អេនណា ស្រស់ស្អាត ហើយនាងតែងតែជ្រើសរើសឈុតសម្លៀកបំពាក់ដែលឆើតឆាយ ឃើញហើយទប់ចិត្តមិនសរសើរមិនបាន។ ពិសេស អេនណា ជ្រើសរើសពណ៌សម្លៀកបំពាក់ស្រស់ៗ មើលទៅធ្វើឲ្យស្បែកនាងកាន់តែភ្លឺថ្លា និងទាក់ភ្នែក៕














រូបភាព៖Koy Anna























Account
Security
Favourite Content