ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី រំភើបខ្លាំងក្រោយសម្រេចបំណងទទួលបានកូនប្រុសដំបូង

មិន​នឹក​ស្មាន​សោះ​ថា ហ៊ិន ច័ន្ទនីរ័ត្ន និង​ស្វាមី អាច​រង់ចាំ​ដល់​គភ៌​មាន​អាយុ ៧​ ខែ​ទើប​សម្រេច​ចិត្ត​មើល​ភេទ​របស់​កូនខ្លួន។ ពិត​ជា​​ម្ដាយឪពុកដែល​មាន​ចិត្ត​អំណត់​ខ្ពស់​មែន ណាមួយ​​នៅ​សល់​​ ២​ខែ​នោះ​ទេ​កូន​ប្រុស​របស់​អ្នក​ទាំង​ពីរ​នឹង​សម្រាល​ហើយ។

ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​នៃ​ចំណង​ដៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​នាង​ និង​ស្វាមី​គិត​ទល់​ពេល​នេះ​មាន​រយៈពេល ៧​ ខែ​ហើយ។ ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ម្សិល​មិញ​នេះ​អ្នក​នាង​ និង​ស្វាមី​បាន​រៀប​ចំ​កម្មវិធី​បង្ហាញ​ពីភេទ​ ប្រុស ឬស្រី នៃ​កូន​ដំបូង​របស់​អ្នក​ទាំង​ពីរ​ជា​ផ្លូវ​ការ​ដោយ​មាន​វត្តមាន​សិល្បករ​សិល្ប​ការិនី​ ព្រមជាមួយ​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ចូលរួម។

ក្នុង​វេលា​ដ៏​សែន​រំភើប​នេះ​អ្នក​នាង នីរ័ត្ន និង​ស្វាមី​បាន​ដឹក​ដៃ​គ្នា​យ៉ាង​ផ្អែម​ល្ហែម​ឡើង​ទៅ​កាន់​លើ​ឆាក​នៃ​កម្មវិធី​ដើម្បី​ដំណើរការ​នៃ​ការ​បើក​ទូ​សម្ងាត់​ទម្លាយ​អាថ៌កំបាំង​ជាង ៧ ​ខែ​កន្លង​មក​នេះ។ ក្នុង​នាម​ជា​ម្ដាយ​ឪពុក​ថ្មោង​ថ្មី​ទាំង​លោក ឌី ពេជ្រ និង​​ពិធីការិនីធ្មេញច្រពើសបាន​បង្ហាញ​ទឹក​មុខ​រីករាយ ក្នុង​ចិត្ត​អន្ទះសា​ចង់​ដឹង​ពី​​កូន​របស់​អ្នក​ទាំង​ពីរ​ក្រោម​សំឡេង​ហ៊ោ​កញ្ច្រៀវ​ទះ​ដៃ​អបអរ​សាទរ​ពី​សំណាក់​អ្នក​ចូលរួម​ទាំង​អស់​ក៏​ព្រោះ​មិន​មែន​តែ​អ្នក​ដែល​នៅ​ខាង​លើ​ឆាក​នោះ​ទេ​សូម្បី​តែ​ភ្ញៀវ​កិត្តិយស​ដែល​បង្ហាញ​វត្តមាន​ចូល​រួម​នា​ថ្ងៃ​នោះ​ក៏​ចង់​ដឹង​ដែរ​ថា​ការ​ទស្សន៍ទាយ​របស់​ពួក​គេ​ត្រូវ​ដែរ​ឬ​អត់​? ខណៈ​អ្នក​ខ្លះ​បាន​ទស្សន៍ទាយ​ថា​ជា​កូន​ប្រុស​ ឯ​​អ្នក​ខ្លះ​ទៀត​ក៏​ថា​ជា​កូន​ស្រី។

ពេល​វេលា​ដ៏​រំភើប​ក៏​បាន​មក​ដល់​ទ្វារ​ប្រអប់​អាថ៌​កំបាំង​ត្រូវ​បាន​បើក​បង្ហាញ​ចេញ​នូវ​ផ្នែក​ខាង​ក្នុង​ដែល​មាន​ពណ៌​ខៀវ​ស្រស់​ដែល​​បញ្ជាក់​យ៉ាង​ច្បាស់​ថា​​ ហ៊ិន ច័ន្ទនីរ័ត្ន និង​ស្វាមី​ទទួល​បាន​កូន​ប្រុស​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍។ ជា​​ការ​ពិត​ណាស់ ​ការ​រៀប​ចំ​កម្មវិធី​រីករាយ​នេះ​ឡើង​គ្រាន់ ​ដើម្បី​បង្ហាញ​ជា​ផ្លូវ​ការ​ពីភេទ​របស់​កូន​ប៉ុណ្ណោះ ​តែ​ចំពោះ​លទ្ធផល​ដែល​ទទួល​បាន​មិន​ថា​កូន​ស្រី​ឬ​ប្រុស​នោះ​ទេ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ស្រលាញ់​និង​ព្រម​ទទួល​យក​ព្រោះ​ជា​ចំណងដៃ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1359921311892828

ប្រភពរូបភាព៖ Hin Channiroth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *