ក្រុមហ៊ុន AT AREA បានចេញឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅអ្នកបញ្ចេញមតិអវិជ្ជមានទៅលើ HyunA សម្រាប់រឿងអាស្រូវរបស់នាង។

AT AREA បានលើកឡើងថា៖ “ចាប់តាំងពីការប្រកាសពីអាពាហ៍ពិពាហ៍របស់ តារាចម្រៀង HyunA និង Young Junphyung ការបញ្ចេញមតិបង្ខូចកេរ្តិ៍ឈ្មោះរបស់តាស្រីរូបនេះកាន់តែខ្លាំងក្លាឡើងរហូល់ដល់ថ្នាក់ទទួលលែងបាន”។
AT AREA បន្ថែមទៀតថា ការបង្កើតនិងផ្សព្វផ្សាយពាក្យចចាមអារ៉ាមទាំងនេះកាន់តែយ៉ាប់យ៉ឺនក្រោយពីការបង្ហោះរូបថត pre-wedding របស់អ្នកទាំងពីរ។ នេះដល់ពេលហើយ ដែលក្រុមហ៊ុនចាំបាច់ត្រូវមានចំណាត់ការ។


“យើងកំពុងរៀបចំវិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងការវាយប្រហារជាបន្តបន្ទាប់ចំពោះ ព័ត៌មានមិនពិត និងការបំផ្លើសបំភ្លៃទាំងស្រុងទៅលើសិល្បកររបស់យើង។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកតាមសំណើររបស់ HyunA យើងតែងតែបន្ធូរបន្ថយ។ ចាប់ពីពេលនេះ យើងត្រូវតែមានចំណាត់ការដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់នាង។ ពួកយើងសូមបញ្ជាក់ថា យើងនឹងមិនធ្វើការព្រមាន និងមានដំណោះស្រាយអ្វីទៅលើពាក្យចចាមអារ៉ាមទាំងនោះទៀតទេ តែយើងនឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង” AT AREA បញ្ជាក់បែបនេះ។
សូមបញ្ជាក់ថា កន្លងមកមានពាក្យចចាមអារ៉ាមអំពីការមានផ្ទៃពោះមុនរៀបការរវាងអ្នកទាំងពីរបានលេចឡើង ប៉ុន្តែភាគីខាង HyunA បានបដិសេធ។
គួររំលឹកផងដែរថា HyunA និង Yong Junhyung បានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេនៅលើ Instagram ក្នុងខែមករាឆ្នាំនេះ។ ក្រោយមក អ្នកទាំងពីបានសម្រេចចិត្តបង្កើនទំនាក់ទំនងរបស់ពួកគេទៅមួយកម្រិតទៀត ដោយពួកគេបានគ្រោងនឹងរៀបចំអាពាហ៍ពិពាហ៍របស់ខ្លួននៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ នៅ Samcheonggak ក្នុងទីក្រុងសេអ៊ូល ដោយមានតែមិត្តភ័ក្តិជិតស្និទ្ធ និងក្រុមគ្រួសារចូលរួមប៉ុណ្ណោះ។

























Account
Security
Favourite Content