ប្រទេសកម្ពុជាជាប់ជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ខណៈនេះជាលើកទី៤ ហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យមួយពីស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។
តាមរយៈការបង្ហោះលើផេកផ្លូវការរបស់ក្រសួងទេសចរណ៍ នាថ្ងៃ ៥ ខែកញ្ញា ឆ្នាំ ២០២៤ បានឱ្យដឹងថាកម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។ ដោយឡែក កម្ពុជាធ្លាប់ទទួលបានពានរង្វាន់គោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ី ២ឆ្នាំជាប់គ្នាគឺនៅក្នុងឆ្នាំ ២០២២ និង ២០២៣ ហើយនេះជាលើកទី៤ ហើយដែលកម្ពុជាឈ្នះពានរង្វាន់មួយនេះ។
គួររំឭកឱ្យដឹងដែរថា ការជាប់ជាគោលដៅវប្បធម៌ឈានមុខគេរបស់អាស៊ី សម្រាប់ឆ្នាំ២០២៤ ជារឿងគួរឲ្យភ្ញាក់ផ្អើល ព្រោះកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងចំណោមប្រទេសលេចធ្លោផ្សេងទៀត ដូចជាឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និងវៀតណាម៕