បើមិនចង់រាប់អានមនុស្សខុស ត្រូវមើលក្នុងស្ថានភាពទាំង ៥ នេះឱ្យមែនទែន

ការរាប់អានមិត្តភ័ក្ដិមិនមែនជារឿងលំបាកនោះទេ ប៉ុន្តែការដែលអាចរកមិត្ដល្អ ស្មោះត្រង់ និងទុកចិត្តបានទើបជារឿងដ៏លំបាក។ ជាពិសេសអារម្មណ៍ក្រោយរាប់អានមិត្តភ័ក្ដិខុសគឺខកចិត្ត ស្ដាយពេលវេលា ឈឺចាប់ និងខ្លាចរអាពិតជាកើតឡើងមកទាំងព្រម។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកជូនប្រិយមិត្តនូវស្ថានភាពទាំង ៥ ចំណុចដែលគួរសង្កេតលើមិត្តណាម្នាក់ថាជាមនុស្សអាចរាប់អានបន្ដបាន ឬមិនបាន៖

១. ក្រោយពេលជោគជ័យ

បន្ទាប់ពីមនុស្សម្នាក់ក្លាយជាបុគ្គលជោគជ័យ ឬថ្កុំថ្កើនហើយ យើងគួរចាំសង្កេតមើលពាក្យសម្ដី និងសកម្មភាពរបស់ពួកគេថាតើមានការផ្លាស់ប្រែខុសពីមុន ឬយ៉ាងណា។ ដូច្នេះប្រសិនបើស្រាប់តែផ្លាស់ប្ដូរទៅជាមនុស្សផ្សេងម្នាក់ទៀតក្រោយពួកគេបានជោគជ័យ នោះគេមិនមែនជាប្រភេទមនុស្សដែលយើងគួរសោកស្ដាយចំណងមិត្តភាពទៀតនោះទេ។

២. ពេលណែនាំខ្លួន

នៅពេលមនុស្សម្នាក់នោះមានតំណែងខ្ពស់ ប៉ុន្តែគិតថាគួរឱ្យចង់រាប់អាន ឬអត់យើងអាចសង្កេតមើលអំពីរបៀបដែលណែនាំខ្លួនទៅកាន់ចំណោមមនុស្សបាន។ ប្រសិនបើសម្ដីបង្កប់ដោយភាពដាក់ខ្លួន និងចេះឱ្យតម្លៃគេនោះមិនខុសឡើយដែលចំណាយពេលរាប់អានមនុស្សបែបនេះ។ ប៉ុន្តែបើសិនសម្ដីបង្កប់ដោយភាពឆ្មើងឆ្មៃ ក្រអឺតក្រទម និងតែងតែរំឭកឱ្យមនុស្សជុំវិញខ្លួនដឹងពីឋានៈខ្លួនឯងមិនដាច់នោះ មានន័យថាមនុស្សម្នាក់មិនមែនជាជម្រើសត្រឹមត្រូវក្នុងការសម្រេចចិត្តថារាប់អានឡើយ។

៣. ពេលចំណាយប្រាក់

នៅពេលមិត្តភ័ក្ដិណាម្នាក់ដែលមានជីវភាពប្រែជាធូរធារជាងមុន ចង់ដឹងថាគេនៅជាមនុស្សគួរឱ្យរាប់អានទៀតយ៉ាងណា យើងអាចសង្កេតមើលពីអំពីដែលពួកគេចំណាយប្រាក់បាន។ ប្រសិនបើគេនៅតែដឹងពីរបៀបនៃការចំណាយ និងការគ្រប់គ្រងប្រាក់នោះគេក៏ជាមនុស្សដែលមិនឈ្លក់វង្វេងនឹងភាពឡូយឆាយភ្លេចខ្លួនដែរ។ ប៉ុន្តែប្រសិនបើពួកគេស្រាប់តែបញ្ចេញភាពហ៊ឺហាហើយក្រអឺតក្រទម នោះមិនចាំបាច់រាប់អានគេទៀតនោះទេ។

៤. ពេលនិយាយ

វិធីសាស្រ្តក្នុងការសង្កេតមើលថាមនុស្សម្នាក់នោះអាចរាប់អានបាន ឬមិនបានគឺមើលនៅពេលដែលពួកគេនិយាយចេញមក។ បន្ទាប់មកត្រូវមើលថាមនុស្សម្នាក់នោះអាចធ្វើបានដូចអ្វីដែលគេនិយាយអួតដែរទេ។ ប្រសិនបើមិនអាចដូច្នេះយើងមិនត្រូវការមនុស្សបែបនោះមកធ្វើជាមិត្តភ័ក្ដិឡើយព្រោះពួកគេនឹងមិនមានថ្ងៃស្មោះត្រង់ជាមួយយើងនោះទេ។

៥. ពេលប​ញ្ចេញអាកប្បកិរិយា

ជាធម្មតាមនុស្សពូកែប៉ុណ្ណាក៏ដោយ ក៏មិនអាចលាក់អត្តចរិត អាកប្បកិរិយារបស់ខ្លួនបានរហូតនោះដែរ។ ជាការពិតអាកប្បកិរិយារបស់មនុស្សម្នាក់ៗគឺធាតុពិតចេញពីធម្មជាតិដែលចេញពីក្នុងខ្លួន និងមិនអាចកែប្រែបាននោះឡើយ។ ដូច្នេះសូមចាប់អារម្មណ៍ឱ្យខ្លាំងលើអ្នកណាម្នាក់មុនពេលសម្រេចចិត្តថារាប់អានពួកគេជាមិត្តភក្ដិ។ មួយវិញទៀតអាកប្បកិរិយាទាំងនោះរួមមានការនិយាយស្ដី និងសកម្មភាពផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *