រសជាតិថ្មី New Series «អូនខ្លាច» មានទាំងបែបរន្ធត់បះរោម ហើយកំប្លែងទៀត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

​ថា​ហើយ កុំ​ឱ្យ​អ្នក​ពូកែ​និយាយ​នៅ​ជាមួយ​អ្នក​ពូកែ​ស្ដាប់ ​​១​ថ្ងៃ​ទល់​ល្ងាច​ ១​យប់​ទល់​ភ្លឺ​​ដឹង​តែ​បើក​កិច្ច​ប្រជុំ​ជាប់​ចឹង​ហ្មង​។​ ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​?​ New Series​ របស់​កំពូល​ក្មេង​ជួប​និយាយ​ជួប​ស្ដាប់​ទាំង ​៣ ​នាក់​ដែល​មាន​ដល់​ទៅ​ ១២ ​ភាគ​ត្រៀម​បង្ហាញ​ជូន​មហាជន​ទស្សនា​ឆាប់​ៗ​នេះ​ហើយ​។​

នេះគឺជារសជាតិ​ថ្មី​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទស្សនា​ប្រភេទ​រឿង​ខ្លី​ៗ​​ដែល​មាន​តួអង្គ​រៀបរាប់​វែក​ញែក​រឿង​រ៉ាវ​ប្លែក​ៗ​បែប​អបិយ​ជំនឿ​ដែល​ពួក​គេ​បាន​ដឹង ​និង​បាន​ជួប​ប្រទះ​តាម​រយៈ​រូបភាព​ផ្សេង​ៗ​ដូច​ជា​ការ​អាន​សៀវភៅ​ការ​រៀន​នៅ​សាលា​ការ​ជួប​ជាមួយ​​មិត្តភ័ក្ដិ​ និង​បទ​ពិសោធន៍​នៅ​ក្នុង ​​Social Media​។

​​​សាក​ស្រមៃមើល៍​ នៅ​ក្នុង​បន្ទប់​តែ​ ៣ ​នាក់​​​ហើយ​ពួក​យើងសុទ្ធ​តែ​ជា​មនុស្ស​ដែល​ខ្លាច​ខ្មោច ​តែ​ចូលចិត្ត​និយាយ​រឿង​ខ្មោច ​គិត​ទៅ​មើល៍​តើ​នឹង​មាន​អ្វី​កើត​ឡើង​លើ​ក្មេង​តូច​ទាំង​៣ ​ក្រោយ​ពេល​ដែល​ពួកគេ​តែង​និយាយ​រឿង​រ៉ាវ​គួរ​ឱ្យ​ខ្លាច​បែប​នេះ​នៅ​ក្នុង​បន្ទប់​ជា​រៀង​រាល់​ថ្ងៃ​?​

បង្វែរ​សាច់រឿង​បន្តិច​ មក​ស្គាល់​តួ​អង្គ​ទាំង​៣​ក្នុង​​ ​​New Series​ មួយ​នេះ​វិញ​ម្ដង​​ រីណែត​​ ជា​និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​ ចំណែក រីណា​ រៀន​ផ្នែក​បុរាណ​វិទូ​ រីឯ ​ពិដោរ​ រៀន​ផ្នែក​តែង​និពន្ធ​។ ​​គ្រាន់​តែ​មើល​មុខ​ជំនាញ​សិក្សា​របស់​ពួក​គេក៏​អាច​ដឹង​ហើយ​ថា​សុទ្ធ​តែ​កំពូល​មនុស្ស​តែ​ម្ដង​។ចង់​ដឹង​ថា​សាច់​រឿង​យ៉ាង​ណា​?​ ជួប​ជាមួយ​កំពូល​មនុស្ស​ទាំង​៣​តាម​រយៈ​ New Sitcom Series «អូន​ខ្លាច»​ ឆាប់ៗនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *