Ariana Grande ចេញមកដាស់តឿនម្ដងទៀត ដល់អ្នកដែលចូលចិត្តរិះគន់អ្នកដទៃនៅលើអ៊ីនធឺណិត

Ariana Grande បានចេញមកដាស់តឿនដល់អ្នកប្រើប្រាស់អ៊ីនធឺណិតសាជាថ្មី ខណៈពេលដែលតារាស្រីប្រឈមមុខនឹងការរិះគន់លើរូបរាងកាយម្ដងទៀត នៅគ្រាដែលកំពុងផ្សព្វផ្សាយភាពយន្តរឿង Wicked: For Good។

នៅដើមខែធ្នូ នេះ Ariana Grande បានចែករំលែកវីដេអូនៅលើ Instagram Story ដែលជាវីដេអូកិច្ចសម្ភាសន៍ជាមួយនឹងដៃគូសម្ដែង Cynthia Erivo តាំងតែពីឆ្នាំ ២០២៤ ខណៈនាងបានសរសេរសំណេរខ្លីភ្ជាប់មកជាមួយថា៖ “ខ្ញុំសុំចែករំលែកវីដេអូពីឆ្នាំមុនម្ដងទៀត។ សូមចាត់ទុកថា វាគឺជាការដាស់តឿនដោយក្ដីស្រឡាញ់ពីខ្ញុំទៅកាន់អ្នកទាំងអស់គ្នា”។

ជាក់ស្ដែង នៅក្នុងវីដេអូនេះតារាស្រីវ័យ ៣២ឆ្នាំបាននិយាយថា៖ “ខ្ញុំបានឮមកគ្រប់បែបទាំងអស់ ពីអ្វីដែលខុសប្រក្រតីទាក់ទងនឹងខ្ញុំ។ នៅពេលដែលយើងព្យាយាមកែវា​ វានឹងមានហេតុផលផ្សេងទៀត ដែលធ្វើឱ្យរឿងនោះក្លាយជាបញ្ហាផ្សេងមួយទៀត”។

តារាចម្រៀង និងតារាសម្ដែងរូបនេះបាននិយាយដោយស្មោះត្រង់ថា៖ “វាគឺជារឿងមួយដែលធ្វើឱ្យយើងអត់សប្បាយចិត្តទេ មិនថារឿងដែលយើងជួបនោះវាធំដុំ ឬតូចតាចប៉ុណ្ណា។ នៅក្នុងសង្គមបច្ចុប្បន្ន វាមានភាពសុខស្រួលមួយដែលមិនគួរឱ្យកើតមាននោះទេ នោះគឺការបញ្ចេញមតិលើមុខមាត់ រូបរាង បញ្ហាដែលអ្នកដទៃកំពុងតែជួបប្រទះ និងរឿងសុខភាពរបស់គេជាដើម។ ខ្ញុំយល់ថា ទង្វើនេះជាអ្វីដែលអាចនាំគ្រោះថ្នាក់ដល់ភាគីពាក់ព័ន្ធទាំងអស់”។

រំឭកដល់ឆ្នាំ ២០២៣ Ariana Grande ក៏ធ្លាប់បានលើកយករឿងនេះមកនិយាយនៅលើ TikTok ម្ដងដែរ ក្រោយមានមនុស្សជាច្រើននាំគ្នាយករូបថតរបស់នាងនៅគ្រានោះ ទៅប្រៀបធៀបជាមួយនឹងរូបភាពកាលពី ២ ទៅ៣ឆ្នាំមុន ដោយអះអាងថា រូបកាលពី ២ ទៅ ៣ឆ្នាំនេះ គឺជាពេលដែលនាងមានសុខភាពល្អ។​

យ៉ាងណាមិញ តារាស្រីបានបញ្ជាក់ថា រូបដែលគ្រប់គ្នាគិតថា នាងមានសុខភាពល្អនោះ តាមពិតគឺជាពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិតរបស់នាង ទាំងត្រូវប្រើថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងផឹកស្រា ប៉ុន្តែមនុស្សគិតថា នាងមានសុខភាពល្អ ទាំងដែលរឿងនេះមិនមែនជាការពិតឡើយ។

Ariana Grande ចែករំលែកពីការយល់ឃើញផ្ទាល់ខ្លួនថា៖ “យើងគួរតែធ្វើជាមនុស្សដែលមានចិត្តល្អឱ្យច្រើនជាងមុន ហើយមានអារម្មណ៍សប្បាយឱ្យតិចជាងមុនជាមួយនឹងការបញ្ចេញមតិលើរូបរាងរបស់អ្នកដទៃ។ ប្រសិនបើអ្នកគិតថា អ្នកកំពុងនិយាយអ្វីដែលល្អ ឬមានគោលបំណងល្អ មិនថានិយាយឱ្យគេថា​ សុខភាពល្អ សុខភាពខ្សោយ​ រាងធំ តូច អ្នកមិនគួរនិយាយវាទាល់តែសោះ ហើយវាគឺជារឿងដែលយើងគួរតែបញ្ឈប់”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *